-រថយន្ត​សេរីទំនើប​មួយ​គ្រឿង​​បុក​ម៉ូតូ​សិស្ស​សា​លា

រថយន្ត​សេរីទំនើប​មួយ​គ្រឿង​​បុក​ម៉ូតូ​សិស្ស​សា​លា​សិរី​សោភ័ណ​បណ្តាល​អោយ​រង​របួស​ធ្ងន់​ធ្ងរ​ទាំង​៣នាក់
រថយន្ត ​សេរីទំនើប​មួយ​គ្រឿង​ម៉ាក​ Highlander ធ្វើដំណើរ​ចេញ​ពី​ផ្លូវ​ទៅ​សៀម​រាប ឆ្ពោះ​ទៅកាន់​ទីក្រុង​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ក្រុង​សិរី​សោភ័ណ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាងកើត​ឈៀង​ខាង​ត្បូង​ការ៉ាស់​សាំងតេឡា ប្រហែល​ ១០០ម៉ែត្រ​ ពី​អនុវិទ្យាល័យ​​សិរីសោភ័ណ​ ក៏​ប្រ​លះ​គ្នា​​ជាមួយ​ម៉ូតូ​ម៉ាក​ខ្លិក​សេរី២០១០​មួយ​គ្រឿង បណ្តាល​ឲ្យ​ក្មេង​សិស្ស​សាលា​​ស្រី ៣នាក់ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរនៅ​នឹង​កន្លែង​កើត​ហេតុ វេលា​ម៉ោង​ ១:៤៥នាទី​រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០។


ជនរងគ្រោះ ​អ្នក​បើក​បរ​ ១/​ឈ្មោះ ​មុំ​ស្រីនិច អាយុ ១៨ឆ្នាំ រស់​នៅ​ភូមិ ព្រៃប្ញស្សី សង្កាត់​ ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ២/ឈ្មោះ យុយ រីដា​ អាយុ ១៧ឆ្នាំ រស់​នៅ​ភូមិ ព្រះ​ពន្លា សង្កាត់​ ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយ​មានជ័យ ៣/ឈ្មោះ អ៊ំ វីតា អាយុ ១៥ឆ្នាំ នៅភូមិ​ព្រះ​ពន្លា សង្កាត់ ព្រះ​ពន្លា ក្រុង​ សិរីសោភ័ណ​ ជិះម៉ូតូ​ម៉ាកខ្លិកសេរី២០១០ ពណ៌ស្លាទុំ ក្បាលពណ៌​ស ពាក់​ស្លាកលេខ កំពត ១០-៦២៥៦។ ចំណែក​ជន​ល្មើស​បើក​បរ​រថយន្ត​មាន​ឈ្មោះ ខុងតុង អាយុ​ប្រហែល​ជាង ៣០​ឆ្នាំ បើក​រថយន្ត​​ម៉ាក​ Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៩៥៦១។

បើតាម ​សំដី​សាក្សី​ជា​ច្រើន​នៅកន្លែង​កើត​ហេតុ បាន​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​គ្រោះ​ថ្នាក់​ចរាចរ ដ៏គួរ​ឲ្យ​រន្ធត់​ នោះ​កើត​ឡើង ពួក​គាត់​បាន​ឃើញ​មាន​រថយន្ត​ម៉ាក Highlander មួយ​គ្រឿង​ពណ៌​ខ្មៅ បើក​ចេញ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ត្រលប់​ទៅ​យក​​​មេ ទៅឯទី​ក្រុង​ភ្នំពេញ។ ចំណែក​ឯ​សិស្ស​សាលា​ស្រី​រង​គ្រោះ​ទាំង​៣នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ខ្លិក សេរីឆ្នាំ២០១០ ឌុប​គ្នា​ពី​ក្រោយ​ពី​២នាក់​ ចេញ​ពី​ត្បូង​ ទៅជើង​ឆ្ពោះ​ទៅ​សាលា​រៀន លុះមក​ដល់​ចំណុច​កើត​ហេតុ​ មាន​រថយន្ត​មួយគ្រឿង​ទៀត នៅ​ពីមុខ​រថយន្ត​បង្កហេតុ ដោយ​សារ​តែ​​មេជនបង្កហេតុតេទូរស័ព្ទ​ថា ឲ្យ​ប្រញាប់​ទៅ​យក​គាត់ ទើប​ជន​បង្កហេតុ បើក​វ៉ា​រថយន្ត​នៅ​ពីមុខ ក៏​ប្រលះ​នឹង​ម៉ូតូ​សិស្ស​សាលា​ ក៏​បុកចំ​ថ្ពាល់​រថយន្ត​ខាង​ធ្វេង​ បណ្តាល​ឲ្យ​កំពិត​មុខ​ខ្ទេច​ ចំណែកឯម៉ូតូ​សិស្សសាលា​ អូស​ ១៧ម៉ែត្រ​ ខ្ទេច​មុខ​អស់​ រីឯកូន​សិស្ស​វិញ​ ២នាក់​ បាក់​ជើង និង​ម្នាក់​​ទៀត ត្រូវ​ចំក្បាល​​ពីក្រោយ​យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់​ពីបុក​រួច រថយន្ត​បង្កហេតុ​ខាងលើ បាន​បើក​រត់​​ហួស ស្រីគ្រប់ល័ក្ខ បានប្រហែល ១០០ម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​តែម្តង។
ក្រោយពីកើត ​ហេតុ​ បាន​ប្រហែល​១០នាទី ជនរងគ្រោះ​សិស្ស​សាលា​ទាំង​៣នាក់ ត្រូវ​បាន​រថយន្ត​សាម៉ុយ​របស់​ស្នងការ​ មក​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​​ទេវិន​ ជាបន្ទាន់ ហើយ​ស្រប​ពេល​នោះ​ដែរ ក៏​ឃើញ​មានប៉ូលីស​ចរាចរចំនួន ៦នាក់ មក​ដល់​ រួច​ក៏ធ្វើ​ការ​វាស់វែង​ទៅ​តាម​បច្ចេកទេស បន្ទាប់មក​ប៉ូលីស​ក៏​នាំ​យក​​ម៉ូតូ​រង​​គ្រោះ និង​រថយន្ត​បង្កហេតុ បញ្ជូន​ទៅ​រក្សាទុក​នៅ​ស្នងការ​ ក្នុង​ថ្ងៃនោះ​​ដែរ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes