ឈ្មួញ​ជើង​ខ្លាំង​នៅ​តែ​មាន​ឈើ​ដឹក​ចូល​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដោយ​សុវត្ថិ​ភាព​ក្រោម​ផ្លាក​សញ្ញា​ថា​​ច្បាប់​ឬ​ពាបម

បន្ទាយ ​មានជ័យៈ ក្រុម​រក​ស៊ី​ឈើ​ខុស​ច្បាប់​ បាន​សហ​ការ​គ្នា​ជា​មួយ​មេ​ព្រៃ​ និង​សមត្ថកិច្ច​មួយ​ចំនួន​ទៀត ដឹក​ឈើ​ទាំង​យប់​ ទាំង​ថ្ងៃ​ ចូល​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ ពុំ​ខ្លាចញ​ញើត​អ្នក​ណា​ឡើយ...

នៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ឈ្មួញ​បី​នាក់​ ដែល​ដឹក​ឈើ​ចូល​ដោយ​អាង​ថា ច្បាប់​ ឬ​ពាប​​មី​នោះ គឺ​១/ឈ្មោះ វ៉ា​ ភេទ​ប្រុស អាយុ​ប្រហែល​ ៣៥ឆ្នាំ ២/ឈ្មោះ ចែ ភា ភេទស្រី អាយុ​ប្រហែល ៤៧ឆ្នាំ ៣/ឈ្មោះ ចែ គយ ភេទ​ស្រី អាយុប្រហែល​ ៥០​ឆ្នាំ រស់​​នៅ​ភូមិ​ខ្លាកូន​ចាស់ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ អ្នក​ទាំង​បី​​​នោះ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ពួក​គាត់​រក​ស៊ី​នេះ បើ​គ្មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ទេ​ នោះ​ពួក​គាត់​​មិន​អាច​ឆ្លង​កាត់​ពី​ខេត្ត​​ឧត្តរ​មាន​ជ័យ កាត់​ខេត្ត​សៀម​រាប ​ចូល​មក​​ខេត្ត​បន្ទាយ​មានជ័យ​បាន​ឡើយ។
ឈ្មួញ ​ទាំង​បី​នាក់​នោះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​បង់​​លុយ​ឲ្យ​មន្រ្តី​​ជំ​នាញ ដោយ​ ក្នុង​មួយ​ឡាន​យីឌុប​​មាន​ដូច​ជាៈ សម្រាប់​មេ​ព្រៃ​​សំរោង​ ១លាន​រៀល ស្រុក​សំរោង​៥០​ម៉ឺន​រៀល មេព្រៃ​វ៉ារិន ១លាន​រៀល ស្រុក​វ៉ា​រិន ៥០ម៉ឺន​រៀល មេ​ព្រៃ​សង្កាត់​សិរី​សោ​ភ័ណ​ ៥០​ម៉ឺន​រៀល​ប៉េអឹម​ខេត្ត ៥០​ម៉ឺន​រៀល និង​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ២លាន​រៀល។
ប្រ ​ភព​ព័ត៌មាន​ពី​​អ្នក​ស្រុក​ដែល​រស់​នៅ​ក្បែរ​ដេ​ប៉ូ​ឈើ​មួយ​កន្លែង​​ដែល​ ស្ថិត​នៅ​ភូមិ​គោរ​ដ្ឋាន សង្កាត់​អូរ​អំបិល បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ចំពោះ​ឈើ​ដែល​ដឹក​ចូល​ដេប៉ូ​របស់​តា​សៅ​នេះ គឺ​ភាគ​ច្រើន​ដឹក​មក​ពី​ឧ​ត្តរ​មាន​ជ័យ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ រួ​ច​ហើយ​យក​មក​​ទំលាក់​​នៅ​ក្នុង​​ដេប៉ូ​តាសៅ​នេះ​តែ​ម្តង។ ប្រ​ភព​​ដដែល​នោះ​ បាន​បន្ត​ទៀត​ថា ឈើ​ទាំង​នោះ ភាគ​ច្រើន​ដឹក​តាម​ឡាន​របស់​តា​សៅ ចែគយ និង ​វ៉ា នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ។
ក្រុម ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ បាន​និយាយ​ប្រាប់​ថា ពួក​គាត់​​មាន​លុយ គឺ​​ចង់​ដឹក​ចេញ​​​ពី​កន្លែង​​អ្នក​​អារ​នៅ​ឯ​ព្រៃ​ រួច​ហើយ​នាំ​គ្នា​ជញ្ជូន​ដឹក​មក​បន្ទាយ​មាន​ជ័យ​ ដោយ​សំអាង​ថា ឈើ​ដែល​ក្រុម​ពួក​គាត់​​ដឹក​​មាន​ច្បាប់​ ឬ​ពាបមី PC។
មេ ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ បាន​និយាយ​ប្រាប់​បន្ត​ទៀត​​ថា ពួក​គាត់​ចង់​ដឹក​ចូល​ពេល​ណា​ ក៏​បាន​ដែរ រីឯ​ចំពោះ​លោក​មេព្រៃ​ និង​សមត្ថកិច្ច​ វា​ងាយ​ស្រួល​បំផុត​​ មិន​ចាំ​បាច់​​ខ្វល់​​​​ទេ ពេល​ដែល​ដឹក​ឈើ​ចូល​មក គ្រាន់​តែ​ Call ប្រាប់​ចំនួន​ឡាន​ ឈ្មោះ​របស់​ថៅ​កែ​ទៅ វា​គ្មាន​​អ្នកណា​គេ​សួរ​នាំ​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​​យក​លុយ​ទៅ​ជូន​ដល់​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ដល់​គ្រែ​ដេក​ នោះ​ទៅ​ វា​​បាន​ទៅ​ហើយ។
អ្នក ​ស្រុក​​ម្នាក់​ៗ​ បាន​រិះ​គន់​​ដល់​សមត្ថ​កិច្ច​​ជា​ចំហរ​ថា បើ​រាស្រ្ត​តូច​តាច​ទៅ​កាប់​ឈើ ឬ​កាប់​ប្ញស្សី​មួយ​ដើម នៅ​ព្រៃ​​ ឬក៏​ដឹក​ឈើ​អុស​​គ្រាន់​ចំអិន​ដាំ​ទឹក​ហូប ឬ​ពិធិ​បុណ្យ​ផ្សេង​ៗ គឺពេល​​ដឹក​ចេញ​មក​ពី​ព្រៃ មន្រ្តី​ឃុំ​នាំ​គ្នា​ចេញ​ចាប់ នាំ​យក​ទៅ​ជំរិត​ទារ​លុយ​ឥឡូវ​ហ្នឹង​ បើ​គ្មាន​​លុយ​​បង់​ឲ្យ​ពួក​គេ​ទេ គឺ​ត្រូវ​ពួក​គេ​បញ្ជូន​​ទៅ​តុលាការ​ភ្លាមៗ។ តែ​បើ​ពួក​ឈ្មួញ​វិញ ចង់​ដឹក​ឈើ​មួយ​ថ្ងៃ ១០០​ឡាន​ ក៏​បានដែរ ឲ្យ​តែ​​មាន​លុយ​យក​ទៅ​ប្រ​គេន​ជូន​ទៅ​បងៗ​មេ​ព្រៃ ឬ​សមត្ថកិច្ច​​ វា​ជា​​ការ​ស្រេច​​ទៅ​ហើយ។
អ្នក ​ស្រុក​ដដែល​នោះ​បន្ត​ទៀត​ថា បើ​មេ​ព្រៃ​ មន្រ្តី​ពាក់​ព័ន្ធ​ បើ​នៅ​តែ​នាំ​គ្នាបន្ត​​​យក​​លុយ​សំណូក​បែប​នេះ សង្ឃឹម​ថា ២០ឆ្នាំ​ក្រោយ​ កូន​ចៅ​របស់​ពួក​គាត់​ ច្បាស់​ជា​លែង​ស្គាល់​ឈើ​ បេង នាង​នួន គគី កកោះ ត្រាច ថ្នង់​ ផ្ចឹក​ រាំង​ ទៀត​ហើយ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes