-ថ្នាំ​​សប្បាយ​ផ្លូវ​​ភេទ​កំពុង​កាក់​កប គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​អើ​ពើ

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតៈ ថ្នាំ​​សប្បាយ​ផ្លូវ​​ភេទ​កំពុង​កាក់​កប គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​អើ​ពើ
ក្រុម ​អ្នក​លក់​​ថ្នាំ​សប្បាយ​​ផ្លូវ​ភេទ​ នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កំពុង​តែ​រកស៊ី​កាក់​កប​ ក្នុង​ការ​តាំង​លក់​ថ្នាំបំរើ​ផ្លូវ​ភេទ យ៉ាង​អណាធិប​តេយ្យ ពុំ​មានការ​ហាម​ឃាត់​ ពី​សំណាក់​អស់​លោក​សមត្ថកិច្ច​ ដែល​កំពុង​ប្រចាំ​ការ​បំពេញ​ភារកិច្ច​នៅ​ទីនោះសោះ ពី​ព្រោះ​អស់​លោក​​ទាំង​នោះ បាន​ទទួល​ផល​ពី​ក្រុម​អ្នក​ទាំង​នោះ ហើយ​គាត់​ចាត់​ទុក​ថា ការ​លក់​ថ្នាំ​ សម្រាប់​បំរើ​ផ្លូវ​ភេទបែប​នេះ វា​ជា​ប្រពៃណី​របស់​អ្នក​លក់​ទៅ​​ហើយ។


តាម ​ការ​សង្កេត​ ឃើញ​ថា ជា​ប្រ​ចាំ​គឺ​មាន​ទូរ​កញ្ចក់​ប្រហែល​ចំនួន​ប្រាំ​ប៉ុណ្ណោះ ដែល​បាន​ដាក់​លក់​ថ្នាំ​ប្រភេទ​ ដែល​សុទ្ធសឹង​តែ​ជា​ថ្នាំ​បំរើ​ផ្លូវ​ភេទ​ទាំង​អស់ នៅ​មុខ​ទូរកញ្ចក់​ ហើយ​មាន​លក់​ស្រា​យីហោ​ទំនើបៗ​ ខ្លះ​សម្រាប់​ទាក់​ទាញ​ភ្ញៀវទេសចរ​ ព្រោះ​គេ​ខ្លាច​ភ្ញៀវ​ មើល​មិន​ឃើញ​ ខ្លាច​លក់​មិន​ដាច់​​ទៀត​នោះ ទើប​គេ​នាំ​គ្នា ដាក់​មុខ​ទូរកញ្ចាក់​ សម្រាប់​សំញើញ​បែប​នេះ ងាយ​ស្រួល​​ពេល​មាន​អ្នក​ត្រូវ​ការ​ រក​ជាវ​ឃើញ ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​លក់​ឲ្យ​បាន​ឆប់​រហ័ស​ទៀត។


នៅ ​ក្នុង​ការលក់​ថ្នាំ​បំរើរ​ផ្លូវ​ភេទបែបនេះ គឺ​មាន​តាំង​ពីយូរយាណាស់​មក​ហើយ គឺ​ភាគ​ច្រើនជា​ជន​ជាតិ​​សៀម​​ ខ្លះ​ជាជនជាតិ​ខ្មែរ​ ខ្លះ​ជា​អ្នក​ដែល​មាន​អំណាច​គួរ​សម​ បាន​សហការ​ជាមួយ​អស់​លោកធំៗ ដែល​នៅ​ផ្តុំ​នោះ ដើម្បី​បើក​លក់​ថ្នាំ​បំរើ​ផ្លូវ​ភេទ​ជូន​ភ្ញៀវទេសចរ ឬទុក​លក់​ជូន​​អស់​លោក​ធំៗ​ ដែល​គាត់​ត្រូវ​ការ​ម្តង​ម្កាល​ទៀត​ផង។
រាល់ ​សកម្ម​ភាព​លក់​ថ្នាំ​បំរើ​ផ្លូវ​ភេទ​នេះ ត្រូវ​បាន​ភ្ញៀវ​ទេស​ចរ​ខ្លះ បាន​ឲ្យ​ដឹង​ថា នៅមាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែតមួយ​នេះ គឺមិន​គួរ​ណា​អស់​លោក​​អនុញ្ញាតិ​ឲ្យ​​ឈ្មួញ​យក​វត្ថុ​ទាំង​នោះ មក​ដាក់​លក់​សំញើញ​បែប​នេះទេ។ ភ្ញៀវ​ទេសចរ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុង​ប៉ោយ​ប៉ែត ជា​តំបន់​​ទេសចរ​មួយ​យ៉ាង​សំខាន់​ មិន​មែន​ជា​តំបន់​ទេសចរ​​ផ្លូវ​ភេទ​នោះ​​ទេ ចាំបាច់​យក​ថ្នាំ​ទាំងនេះ មក​​ដាក់​តាំង​លក់​ធ្វើ​បែប​​អណាធិបតេយ្យ​ នៅ​មាត់​ច្រក​យ៉ាង​នេះធ្វើអី! គឺ​គួរ​តែ​ដាក់​តាំង​លក់​របស់​អនុស្សាវរីយ៍​ ដែល​ជា​របស់​ខ្មែរ​ គឺវា​ល្អ​ជាង តែ​បើ​លក់​របស់​អាស​អា​ភាស​បែបនេះ​ គឺ​វា​​ធ្វើ​ឲ្យ​​អាប់​ឱន​ដល់​អរិយធម៌ វប្បធម៌​ខ្មែរ​​យ៉ាង​ធ្ងន់​ធ្ងរ។ តែ​បើ​ជ្រុល​ជា​បាន​លក់​ទៅ​ហើយ គួរ​តែ​រក​​កន្លែង​ណា​ជា​លក្ខណៈ​បិទ​បាំង​​ទៅ ទើប​វា​គ្មាន​បញ្ហា​ប៉ះ​ពាល់​។
គេបាន​បន្ត ​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ករណី​លក់​ដូរ​​របស់​អាសអាភាស​ទាំងអស់​ខាង​លើ​នេះ គឺ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ឬក៏​អស់​លោក ដែល​ទទួល​ខុស​ត្រូវ​នៅ​មាត់​ច្រក​​ទ្វារ​អន្តរជាតិ​នេះ គួរ​តែ​នាំ​គ្នា​ជួយ​មើល​សកម្មភាព​លក់​ដូរ​​ទាំង​នោះ​ផង​ ហើយ​កុំ​ចេះ​តែ​លក់​កន្លែង​​ដាក់​ខែ​យក​លុយ ​មេត្តា​គិត​ដល់​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ ដែល​មាន​ជា​យូរ​​លង់​មក​​​ហើយ​ផង៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes