-ច្រករបៀង និងច្រកតំបន់ ត្រូវបានអាជ្ញាធរសៀមបិទទាំងអស់

ក្រោយពីមានការ​ចាប់​ខ្លួន​ក្រុមជ្រុល​និយម​ក្បាល​រឹង​សៀម​ទាំង៧រូប​នេះ​ រហូត​មកដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ២០១០នេះ​ ច្រក​របៀង​និងច្រកតំបន់ជាច្រើន ស្ថិតនៅ​តាម​បណ្តោយព្រំដែន​ជាប់​ខេត្តបន្ទាយមានជ័យ ត្រូវ​បានអាជ្ញាធរសៀមបិទទាំងអស់ មិនឲ្យមានការឆ្លងកាត់។
ប្រភព​ព៌ត័មានពីសមត្ថ​កិច្ចព្រំដែន​កម្ពុជា​បានឲ្យដឹងថា គ្រប់ច្រក​តំបន់ និងច្រករបៀងពីភូមិសិលាខ្មែរ ក្នុងឃុំអូរបីជាន់​ រហូត​ដល់ច្រកបឹងត្រកួន​ ដែលស្ថិតនៅក្នុងស្រុកបី រួមមានស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ត្រូវបានអាជ្ញាធរ​សៀម​បិទមិនឲ្យមានការឆ្លងកាត់នោះឡើយ ហើយប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលជាកម្មកររកស៊ីនៅសៀម ត្រូវបានអាជ្ញាធរ​សៀម​ដេញចាប់ និងមួយចំនួនទៀតបានរត់មកដីខ្មែរវិញ។ តែទោះជាយ៉ាងណាថ្នាក់ដឹកនាំ​ ជាពិសេសនាយករដ្ឋមន្ត្រីខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា ការចាប់ក្រុមជ្រុលនិយម​ ក្បាលរឹងសៀមទាំង៧នាក់នោះ និងមិនបណ្តាលឲ្យមានភាពតានតឹងខាងការទូតឡើយ។

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes