បុគ្គល​ប៉ូលិស​ធ្វើ​ខុស​ច្បាប់​នាំ​ឲ្យ​អាប់​ឱន​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ប្រទេស

អគ្គ​នគរបាល​ជាតិ ៖ បុគ្គល​ប៉ូលិស​ធ្វើ​ខុស​ច្បាប់​នាំ​ឲ្យ​អាប់​ឱន​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ប្រទេស
ច័ន្ទ, 17 មករា 2011 17:10

បន្ទាយមានជ័យ ៖ អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក​​នាយ​ឧត្ដម​សេនីយ៍​នេត សាវឿន ប្រកាស​នៅ​ក្នុង​ពិធី​តែង​តាំង​ស្នង​ការ​នគរ​បាល​​ថ្មី​នៅ​ខេត្ត​បន្ទាយ​មាន ​ជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ បាន​សម្ដែង​ការ សោក​ស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​ប៉ូលិស​ខ្លះ​ដែល​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ ប្រទេស។

ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ទង្វើប៉ូលិស​ណា ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្វើ​ឲ្យ​ខូច​មុខមាត់​រាជរដ្ឋាភិបាល និង មុខមាត់​ប៉ូលិស​ទូទាំង​ប្រទេស​ដែល​គេ​ធ្វើ​ល្អ។ ដូច្នេះ​ទង្វើ​របស់​ប៉ូលិស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវ​តែផ្ដន្ទាទោស​មិន​អាច​អត់ឱន​បាន​ឡើយ ទោះ​បុគ្គល​នោះ​​ស័ក្ដិ​ប៉ុណ្ណា ឬ​ខ្នង​ប៉ុណ្ណា​ក៏​ដោយ។

លោក​នេត សាវឿន បាន​ផ្ដាំផ្ញើ​ឲ្យ​ស្នង​ការ​ដែល​ឡើង​ថ្មី ត្រូវ​ប្ដេជ្ញា​ចិត្ត​ឲ្យ​ធ្វើ​ល្អ ដើម្បី​លើក​មុខមាត់​ប៉ូលិស​ដែល​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ ហើយ​ពង្រឹង​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ឡើង​វិញ តាមរយៈ​ការ​ពង្រឹង​សន្ដិ សុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ជា​ប្រយោជន៍​ប្រជាពល រដ្ឋ​ទូទៅ។

លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​នៅ​ក្នុង​ពិធី​នោះ​ថា អ្នក​ដែល​ឡើង​កាន់ តំណែង​ថ្មី គឺជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ធ្វើ​ឲ្យ​សន្តិសុខ​នៅ​ក្នុង​ខេត្ត​នេះ​ ទាំងមូល​បាន​ប្រសើរ​ឡើង។ លោក អ៊ុង អឿន​និយាយ​ថា ខេត្ត​របស់​យើង​កំពុង​ត្រូវ​ការ​អ្នក​ខ្លាំង​ពូកែ​ដើម្បី​ជួយ​ការពារ​ សន្តិសុខ សណ្ដាប់​ធ្នាប់ នៅ ក្នុង​ខេត្ត​នេះ​ទាំងមូល​សម្រាប់​ប្រជាពលរដ្ឋ។

តំណែង​ដែល​ត្រូវ​ឡើង​កាន់​ជា​ស្នងការ​ថ្មី​នៅ​ខេត្ត​ បន្ទាយ​មាន​ជ័យ គឺ​លោក​ខេង ស៊ុំ ​មក​ពី​​ស្នង​ការ​រង​ខេត្ត​សៀមរាប។ លោក​ស្នង​ការ​ថ្មី​រូប​នេះ បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ពង្រឹង​សមត្ថភាព​ប៉ូលិស​ឡើង​វិញ ដើម្បី​លើក​មុខ​មាត់​ប៉ូលិស​ដែល​បាន​អាប់​ឱន​កន្លង​មក តាមរយៈ​ការ​ព្យាយាម​និង​ខំ​ប្រឹង​ការពារ​សន្តិសុខ ជូន​ប្រជា​ជន​​នៅ​ក្នុង​ខេត្ត​នេះ​ទាំង​មូល៕

ឫទ្ធី- អ.ពៅ

មួយ​ប៉ប្រិច​ភ្នែក​សោះ​ស្រូវ​ទុំ​ជាង​២០​ហិតា​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​គ្មាន​សល់​នៅ​ស្រុក​មង្គល​បូរី

ច័ន្ទ, 17 មករា 2011 16:13


បន្ទាយមានជ័យ ​៖ស្រូវ​ទុំ​លើ​ដី​ស្រែ​ចំនួន​ជាង​២០​ហិតា​ដែល​បម្រុង​និង​ច្រូត​កាត់​នៅ​ ពេល​ខាង​មុខ​នេះ​ត្រូវ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​ខណៈ​ពេល​ ស្រែ​ជិត​នោះ​មាន​ម៉ាស៊ីន​បោក​ស្រូវ​បាន​ទុក​ចំបើង​ពេញ​វាល​ស្រែ​ពេល​នោះ​ មាន​កម្មករ​បោក​ស្រូវ​​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​​បោះ​កន្ទុយ​បារី​ទៅ​លើ​ ពំនូក​ចំបើង​ពេល​ខ្យល់​បក់​មក​ល្ហៀក​ៗ​ធ្វើ​អោយ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​រាល​ អស់​ជាង​២០​ហិកតា​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១ ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១១​ស្ថិត​នៅ​ក្នុង​២ឃុំ​គឺ​ឃុំ​រហាត់​ទឹក​ និង​ឃុំ​បត់​ត្រង់​។បើ​តាម​សម្ដី​របស់​លោក​អ៊ី​ ឡុង​អភិបាល​ស្រុក​មង្គលបូរី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ថា​ ភ្លើង​ឆេះ​ស្រូវ​អស់​ចំនួន​ជាង​២០​ហិតា​នេះ​កើត​ឡើង​ដោយ​សារ​តែ​កម្មករ​​​ បោក​ស្រូវ​បោះ​​ពំនូក​ចំបើង​ពេញ​វាល​ហើយ​កម្មករ​ស៊ី​ឈ្នួល​បោក​ស្រូវ​អស់​ នោះ​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​ខ្លួន​ជក់​បារី​ហើយ​បោះ​កន្ទុយ​ បារី​ ចំ​ខែ​នេះ​ជា​រដូវ​រំ​ហើយ​ខ្យល់​បក់​ជា​ប្រចំា​ផង​បណ្ដាល​អោយ​ភ្លើង​ចំបើង​ ឆាប​ចេញ​ជា​អណ្ដាត​ភ្លើង​​តែ​ម្ដង​។

នៅ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​ កម្លាំង​ចំរុះ​ចេញ​មក​ជួយ​អន្តរាគមន៍​មាន​ដូច​ជា​លោក​អភិបាល​ស្រុក​មេ​ឃុំ​ កង​រាជ​អាវុធ​ហត្ថ​ព្រម​ទាំង​លោក​ប៉ូលិស​និង​ប្រជាជន​រាប់​រយ​នាក់​បាន​មក​ ជួយ​ធ្វើ​អន្តរាគមន៍​សំណាង​ល្អ​ដែរ​ពេល​នោះ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​២​ គ្រឿង​របស់​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មក​ដល់​ហើយ​ក៏​ពន្លត់​ភ្លើង​ នោះ​អស់​តែ​ម្ដង​៕

នេត សាវឿន ប្រកាស​លុប​ឈ្មោះ​ប៉ូលិស​បាញ់​បោះ​សេរី​នៅ​ហាង​ជំនោរ​សេសិន​ចេញ​ពី​បញ្ជី​ប៉ូលិស

កម្ពុជាថ្មី,ថ្ងៃច័ន្ទ, 17 មករា 2011 18:09

បន្ទាយមានជ័យ ៖ មន្រ្តី​ប៉ូលិស ប្រឆាំង​ភេវរកម្ម​ដែល​បាន​បាញ់​បោះ​សេរី​នៅ​ក្នុង​ហាង​ជំនោរ​សែសិន ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ត្រូវ​បាន​លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន ប្រកាស លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប៉ូលិស​ជា​ផ្លូវ​ការ ហើយ​បើក​ផ្លូវ​ឲ្យ​ច្បាប់​ធ្វើ​កិច្ចការ​នេះ​បន្ត។

នាយ​ប៉ូលិស​ដែល​ត្រូវ​បាន​ប្រកាស​លុប​ពី​បញ្ជី​ឈ្មោះ​ សុខ សុគន្ធ នាយ​ការិយាល័យ​ប្រឆាំង​ភេវរ កម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ។ បុគ្គល​នេះ​បាន​បាញ់​បោះ​សេរី​នៅ​ហាង​ជំនោរ​សេសិន ដោយ​កាំភ្លើង​របស់​ខ្លួន​ម៉ាក ឡុក​ចំនួន​១០​គ្រាប់ ខណៈ​ដែល​ក្រុម​តារា​កំប្លែង​នាយ​ក្រឹម​នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។

ឥឡូវ​មន្រ្តី​ប៉ូលិស​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ ជាតិ​ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប៉ូលិស​ជា​ផ្លូវ ការ​ហើយ។ លោក​នាយ​ឧត្ដម​សេនីយ៍​បញ្ជាក់​ថា តួនាទី​ប៉ូលិស​មិន​មែន​ដើរ​បាញ់​បោះ​សេរី​អ៊ីចឹង​ទេ តែ​បើ​គេ ប្រព្រឹត្ត​បែប​នេះ​គឺ​ជា​ជន​ល្មើស​នៅ​ក្នុង​សង្គម យើង​មិន​អាច​យក​មនុស្ស​ធុន​នេះ​ធ្វើ​ប៉ូលិស​ជាតិ​បាន​ទេ៕

បទ​ចោទ​លើ​អតីត​ស្នងការ និង​ស្នង​ការ​រង​មាន​៤​បទ​ល្មើស

កម្ពុជាថ្មី,ថ្ងៃច័ន្ទ, 17 មករា 2011 18:22

17-01-2011-sបន្ទាយមានជ័យ ​ ៖ តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​លោក​នាយ​ឧត្ដមសេនីយ៍​នេត​សាវឿន និង​មន្រ្តី​តុលា ការ បាន​បញ្ជាក់​ថា បទ​ល្មើស​ដែល​ត្រូវ​បាន​ចោទ​ទៅ​លើ​អតីត​ស្នងការ ស្នង​ការ​រង​និង​គូកន​របស់​គាត់​ផ្សេង​ទៀត​មាន​៤​បទ​ល្មើស គឺ​ទី​១-យក​លុយ​ពី​ជន​ល្មើស, ទី២-ក្លែង​បន្លំ​ឯកសារ, ទី៣-បទ​ល្មើស​គ្រឿង​ញៀន និង​ទី​៤-ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន៕

លោក​ខេង ស៊ុម ​ស្នងការ​​ខេត្ត​​បន្ទាយ​​មានជ័យ​ថ្មី ​

លោក​ខេង ស៊ុម ​ស្នងការ​​ខេត្ត​​បន្ទាយ​​មានជ័យ​ថ្មី ​ប្តេជ្ញា​ថា ​នឹង​អនុវត្ត​​​​ការ​ងារម៉ឺង​ម៉ាត់​​ដែលថ្នាក់​​​លើ​ដាក់ជូន

ថ្ងៃ ច័ន្ទ ទី ១៧ ខែ មករា ឆ្នាំ ២០១១
ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ ពិធី​តែង​តាំង​​ស្នងការ​ថ្មីត្រូវបាន​​រៀបចំ​ឡើង លោក​ខេង ស៊ុម ជា​ស្នងការ​​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​​


ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ



រាជធានីភ្នំពេញ ៖ លោក​ខេង ស៊ុម ​​អតីត​​ស្នងការ​​រង​ខេត្ត​​សៀមរាប ត្រូវ​​​បាន​ចូលកាន់​តំណែង​​ជា​ស្នងការ​​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​​ ជំនួសលោក​ឧត្តមសេនីយ៍​​​​ត្រី​ហ៊ុន ហ៊ាន ​ដែល​កំពុង​​ជាប់​ឃុំ​​​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​​​ពាក់ព័ន្ធ​​នឹង​ បទល្មើស​​មួយចំនួន បន្ទាប់ពី​ពិធី​តែង​តាំង​​មួយត្រូវបាន​​រៀបចំ​ឡើងកាលពី​វេលាម៉ោង​​២​និង​​ ៣០នាទី​​​រសៀល​ថ្ងៃទី​​​១៧ មករា ២០១១ ​ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ​​​​ ប្រធាន​-​អនុប្រធាន​​មន្ទីរ​ ស្ថាប័ន​ពាក់ព័ន្ធ​​​ក្នុង​​ខេត្ត​ កង​កំលាំង​​​ប្រដាប់អាវុធ​​​ និង​មន្ត្រី​​រាជ​ការ​​យ៉ាង​ច្រើន​កុះករ ។

លោក​ឧត្តមសេនីយ៍​​ត្រីហ៊ាន ​សារឿន អនុ​ប្រធាន​​​នាយ​ក​ដ្ឋាន​​​បុគ្គលិក​​បានឡើង​អាន​សេច​ក្តី​​​ប្រកាស​របស់​​ ក្រសួង​​មហា​ផ្ទៃ​​​សំរេច​​តែង​តាំង​​​លោកខេង ​ស៊ុម ​អតីតស្នងការ​​រង​ខេត្តសៀមរាប ​ឡើងកាន់​តំណែង​​​ជា​ស្នងការ​​​នគរបាល​​​​ខេត្ត​បន្ទាយមានជ័យ ក្រោម​​បរិយាកាស​​រីករាយ​ និង​​​ស្នូរ​​ទាំង​ដៃ​​អបអរ​សាទរ​​​យ៉ាង​កង​រំពង ។ លោក​ខេង ស៊ុម ​ស្នងការ​​​នគរបាល​​ខេត្ត​បន្ទាយមាន​ជ័យ​​​​​ដែលទើបតែ​​តាំង​ថ្មី​​បានឡើង​​ ​ប្តេជ្ញា​ចិត្ត​ថា ​លោក​នឹង​​អនុវត្ត​ការងារ​​​ឱ្យម៉ឺង​ម៉ាត់​​ត្រឹមត្រូវ​​តាមការ​​ដាក់ចុះ​ របស់ថ្នាក់លើ​...​​លោក​មិន​ធ្វេស​​ប្រហែស​ទេ គឺ​ត្រូវ​រៀបចំសណ្តាប់​​ធ្នាប់​ សន្តិសុខ​​សង្គម សាធារណៈ​ជូនប្រជា​ពលរដ្ឋ​​ឱ្យ​បាន​ល្អ​ប្រសើរ ​ជាពិសេស​បង្ក្រាប​​​បទ​ល្មើស​​​ផ្សេងៗ ចោរ​​កម្ម ជួញដូរ​​ចែកចាយ​គ្រឿង​ ក្មេង​​ទំនើង​...​។

លោកនេត សាវឿន ​​អគ្គ​ស្នង​ការ​​នគរបាល​ជាតិ​​បានមានប្រសាសន៍​ថា ​ស្នងការ​ថ្មី​​ត្រូវតែ​អនុវត្ត​​ការ​ងារ​ឱ្យ​បានល្អ​ទាំង​ការ​ឯកភាព​ផ្ទៃ​ ក្នុង​​ស្មារតី បង្ក្រាប​​​បទល្មើស​​គ្រប់រូបភាព​...​កុំ​​យក​គំរូ​តាម​​ស្នងការ​​​-ស្នង​ ការ​​​រង​ចាស់ និង​​​ប្រធាន​ផ្នែក​​​ឱ្យសោះ ព្រោះនោះ​ជា​កំហុស​​ប្រវត្តិ​សាស្ត្រ​​​ហើយ​...​ពួកគេ​​មិន​គួរ​ណា​​ យកតួនាទី​​ អំណាច​​ទៅ​ឃុបឃិត​​ជាមួយឈ្មួញ​​ទុច្ចរិត​​ ឬ​អនុវត្ត​ផ្ទុយ​​ពីច្បាប់​នោះឡើយ ។


គួររំលឹក​​ថា លោកហ៊ុន​ ហ៊ាន ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បានដក​ហូត​​មុខ​តំណែងចំថ្ងៃ​​ប្រារព្ធ​ទិវា​ជ័យជំនះ​​៧ មករា ដែល​ថ្ងៃ​​ជោគជ័យ​នេះ​មន្ត្រី​ជា​ច្រើន​បាន​​​ជប់​លៀង​សប្បាយរីករាយ ប៉ុន្តែ​លោក​ហ៊ុន ហ៊ាន ​បែរ​ជា​ទទួល​​រង​នូវភាពក្រៀមក្រំ​​សោះ​កក្រោះ​​គួរ​ឱ្យ​សង្វែគ​​ទៅវិញ​​​ ...​អ្នកដែល​ឡើង​កាន់​តំណែង​ស្នង​ការ​ស្តីទី​គឺ​លោក​ចាន់ កុសល ​អតីត​ស្នង​ការ​​រង​នៃ​អង្គ​ភាព​នេះ ។​ ​

ពិធីផ្លាស់​ប្តូរមុខ​តំណែង​​បានប្រព្រឹត្ត​ទៅ​កាល​ពី​ ​រសៀលថ្ងៃទី​​៧ មករា ២០១១ នៅស្នង​ការ​​ដ្ឋាន​នគរបាល​​​ខេត្ត ​ដោយមាន​ការអញ្ជើញ​​ចូល​រួមពី​​លោកអភិបាល​​ខេត្ត​អ៊ុង​ អឿន ​អភិបាល​រង​​ខេត្ត ​លោកឧត្តម​​សេនីយ៍​​​ចាន់​ អ៊ាន ​អគ្គ​ស្នង​ការ​​​រង​នគរបាល​ជាតិ មន្ត្រី​ក្រសួងមហា​ផ្ទៃ កង​កំលាំង​​​ប្រដាប់អាវុធ ប្រធាន​​-អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត ។ ការ​ដក​​ហូតមុខ​តំណែង​​នេះ ត្រូវ​បាន​ប្រភព​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​​និយាយ​ថា ភាគ​​ច្រើន​​លោកហ៊ុន ហ៊ាន ​ខ្វះចន្លោះ​​ក្នុងកិច្ច​ការ​រដ្ឋ​​បាល​ដឹក​​នាំ និង​ចំណាត់​​ការ​ខ្សោយ​​ក្នុង​ការពារ​សន្តិសុខ​​​សង្គម ព្រមទាំង​​ពាក់ព័ន្ធ​​នឹង​អំពើ​​ពុក​រលួយ​ខ្លះ​ផង ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes