-ស្ត្រីម្នាក់ជាបុគ្គលិករត់តុនៅក្លឹបកម្សាន្តក្រុងប៉ោយប៉ែតយីហោ សាន់ហ្វ្រាន់ស៊ីស្កូ លេបថ្នាំធ្វើអត្តឃាត ត្រូវសង្គ្រោះទាន់ពេល

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 29 ធ្នូ 2010 09:10

ស្ត្រីម្នាក់ជាបុគ្គលិកនៃក្លឹបកម្សាន្តយីហោ សាន់ហ្វ្រាន់ស៊ីស្កូអតីតកាស៊ីណូដើមពោធិ៍ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ និង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានលេបថ្នាំប្រភេទយ៉ាស៊ីប៉ាមចំនួន ២០ គ្រាប់ក្នុងគោលបំណងធ្វើ អត្តឃាត ខ្លួនឯង ព្រោះនាងតូចចិត្ត និង វាសនារបស់ខ្លួនដោយខឹងសង្សារបែកចិត្តស្ត្រីរងគ្រោះខាងលើមាន ឈ្មោះស្រីម៉ៅ អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរស្រុកកំណើតនៅខេត្តបាត់ដំបង ។

ហេតុការណ៍ដែលកើតឡើងនៅម៉ោង ៧ និង ៤២ នាទីយប់ថ្ងៃអង្គារទី ២៨ ខែធ្នូ ឆ្នាំ ២០១០ បើតាមស្ត្រីម្នាក់ ជាបុគ្គលិកដែលបម្រើការនៅក្នុងក្លឹបហាងខាងលើបានឱ្យដឹងថា ស្រីម៉ៅ ពីមុនមិនបាននៅបន្ទប់ជាមួយនាងទេ ទើបតែ​ថ្ងៃ​កើតហេតុនេះស្រីបានសុំមកនៅជាមួយនាងបន្តថា ខណៈបានឃើញស្រីម៉ៅ ចូលទៅក្នុងបន្ទប់នាង ក៏ចូលទៅ មើលស្រាប់​តែឃើញស្ត្រីរងគ្រោះឈ្មោះ ស្រីម៉ៅ ដេកបើកភ្នែកធំៗជាហេតុធ្វើឱ្យនាងមានការសង្ស័យ ហើយបានហៅ ស្រីម៉ៅ តែនាង​មិនឆ្លើយទេឃើញដូច្នេះនាងក៏បានស្រែកឱ្យគេឯងជួយនាំយកស្ត្រីរងគ្រោះទៅកាន់ គ្លីនិកឯកជនដើម្បី សង្គ្រោះឱ្យរួចផុតពី​សេចក្តីស្លាប់ ។ ចំណែកលោកគ្រូពេទ្យនៅក្នុងគ្លីនិកបានឱ្យដឹងស្ត្រីរងគ្រោះ ខាងលើពិតជាសំណាង ព្រោះត្រូវបានមិត្តភក្តិ​ដឹងយកមកសង្គ្រោះទាន់ពេលវេលា ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះ ផុតពីការស្លាប់បាត់បង់ជីវិតកុំអី ប្រហែលជាអាច​បណ្តាល​ឱ្យនាងស្លាប់បាន ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes