-ទាហានថៃ​ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរ​ប្រមាណ​​​១៥០នាក់ បញ្ជូនទៅ​បាងកក​​ជាការ​​សង​សឹក​​ ឬយ៉ាង​ណា​?

http://kohsantepheapdaily.com.kh/article/20101230-025133.html
koh santepheap
NormalLargeExtra Largeដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០១០

ខេត្តបន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​​ខ្មែរ​ប្រមាណ​​១៥០​នាក់​ត្រូវ​បាន​​​ទាហាន​​ការ​ពារ​ព្រំ​ដែន​​ថៃចាប់ខ្លួន​បញ្ជូន​​ទៅកាន់​ក្រុង បាង​កក​ភ្លាមៗ​កាលពីព្រឹក​​ថ្ងៃទី​​៣០ ធ្នូ ២០១០ ខណៈ​ពួក​គេ​​ឆ្លង​ដែន​តាមច្រករបៀង​​ក្នុង​គោល​ដៅ​​ទៅធ្វើការ​​នៅភូមិ​​ណាំ គៀង ឃុំ​គោក​​ធ្យូង ស្រុកគោក​ធ្យូង ​ខេត្ត​ស្រះកែវ ប្រទេសថៃ ។ ទីតាំង​​​ដែលចាប់ខ្លួន​​នេះ​​ស្ថិត​នៅ​ទល់​​មុខ​ភូមិ​​​​ទំនប់​​ដាច់ និង​ឆៀង​ខាង​លិច-​ខាងជើងភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​​ ខេត្តបន្ទាយ​​មាន​ជ័យ ។ ​

តាមប្រភពព័ត៌មាន​​​ថា ប្រជា​ពលរដ្ឋ​​ទាំង​​​​​ប្រមាណ​​១៥០​នាក់​នេះ​តែង​តែ​​​ចេញ​-ចូល​​​ញឹកញាប់​​តាមច្រក​របៀងខាងលើ ទៅ ស៊ីឈ្នួល​​ធ្វើការ​​ឱ្យឈ្មួញ​ថៃ ឬ​រកស៊ី​​លក់ដូរ​នៅ​ក្នុងទឹកដី​​ថៃ ដោយ​មានការ​​ព្រមព្រៀង ឬ​​លិខិត​អនុញ្ញាត​​ Pass border ​ត្រឹមត្រូវ...​ប៉ុន្តែ​​មិន​ដឹង​ជាមូល​ហេតុ​អ្វីទេ​​ ស្រាប់តែ​​ថ្ងៃនេះ​ទាហាន​ថៃ ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរច្រើនសន្ធឹកសន្ធាប់​​បញ្ជូនទៅ​ក្រុង​​បាង​កក​ទៅវិញ​...តើ​​នេះជា​ការសង​សឹកឬ​យ៉ាង​ណា?

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes