សពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ

សរសេរដោយ ភ្នំពេញដេលីញូវ
សុក្រ, 31 ធ្នូ 2010 07:12

ប្រទេសកម្ពុជាយើងមានទីតាំងបុរាណ ជាច្រើនដែលកន្លែងខ្លះបានធ្វើការស្រាវជ្រាវ និង កន្លែងខ្លះមិនទាន់ធ្វើការស្រាវ ជ្រាវ ហើយកន្លែងខ្លះទៀត ត្រូវបាន ប្រជាជននិងជនឆក់ឱកាសមួយចំនួនជីក កកាយយ៉ាងអនាធិបតេយ្យ ។

ស្ថានីយបុរាណភូមិសុភី ជាស្ថានីយបុរាណ មួយដែលមានបន្សល់ទុករណ្តៅ សព បុរាណយ៉ាងច្រើនរាប់មិនអស់ ដែល រណ្តៅខ្លះត្រូវបានប្រជាជននៅទីនោះជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅពេលកន្លងមក ។ ប៉ុន្តែពេលនេះ ការជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅទីនេះលែងមានទៀតហើយ ហើយអ្នក បុរាណវិទ្យាក៏បានមកស្រាវជ្រាវ ជាបន្តបន្ទាប់ ដែរ ។
នៅចុងឆ្នាំ ២០១០ នេះ អ្នកស្រាវជ្រាវមួយក្រុមរបស់ អូស្ត្រាលីមានគ្នាបួននាក់ បានមកធ្វើការស្រាវជ្រាវ សព បុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរុករកឃើញសាកសព បុរាណចំនួន ប្រាំបីនាក់ក្នុងរណ្តៅតែមួយដែលមានជម្រៅ ៣០ ម៉ែត្រ និង ៣ ម៉ែត្រ x ៥ ម៉ែត្រ ។
លោក ឌូហ្គល អូរ៉េលលី អ្នកជំនាញផ្នែកបុរាណវិទូជនជាតិ អូស្ត្រាលីបានប្រាប់ថា ហេតុដែលបណ្តាលឱ្យ លោកបានជ្រើសរើសកំណត់ទី តាំងនៅទីនេះមកធ្វើកំណាយនោះ ព្រោះដីនៅចំណុចនេះពុំមាន បងប្អូនធ្លាប់ជីកកកាយឡើយ ។


បើតាមការសន្និដ្ឋាន ទីទួលនេះជាកន្លែងកប់សាកសពរបស់ បុព្វបុរសខ្មែរពីជំនាន់មុន ព្រោះសាកសពសុទ្ធតែ ត្រូវបានគេកប់ដាក់ ក្បាលទៅទិសខាងលិចទាំងអស់ ។ ពាក់ព័ន្ធសាកសពនៃបុព្វបុរស ខ្មែរនៅក្នុងកំណាយភូមិសុភីនេះ លោក ឌូហ្គល អូរ៉េលលី បាន ពន្យល់ប្រាប់អ្នកយកព័ត៌មានថា ហេតុដែលបណ្តាល ឱ្យអ្នកស្លាប់ត្រូវគេកប់ ដាក់ក្បាល ទៅទិសខាងលិចនោះ ប្រហែល មនុស្សសម័យនោះយល់ឃើញថា ជីវិតមនុស្សប្រៀបដូចសុរិយា ( ព្រះអាទិត្យ ) ពេលលិចតែងតែត្រាច់ចរទៅទិសខាងលិច ដូច្នេះហើយទើបពេលមនុស្សស្លាប់ ទៅគេធ្វើតាមដំណើរនៃព្រះអាទិត្យ ហើយសូម្បីតែឈ្មោះនៃអធិរាជរបស់ដូនតា ខ្មែរក៏មានឈ្មោះថា សុរិយា ដែរ ព្រោះឈ្មោះថា សុរិយានោះ គេសំដៅ ទៅលើ ភាពខ្លាំងពូកែ ។ “ទាំងនេះជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ” ។ លោក ឌូហ្គេល អូរ៉េលលីបានឱ្យដឹងថា ភាពអស្ចារ្យដែលខុសពីកំណាយកន្លែងនោះ គ្រោងឆ្អឹង នៃសាកសពពុំមានពុកផុយដូចមនុស្សជំនាន់ក្រោយឡើយ គឺមានភាពរឹងដូចឆ្អឹង ខ្មោចដែលទើបនឹងស្លាប់នៅពេលថ្មីៗអ៊ីចឹង ។
អ្នកស្រីបណ្ឌិត លូស៊ី ស៊ីវ៉ាន់ អាយុ ៤៥ ឆ្នាំ ជាបុរាណ វិទូផ្នែកជំនាញឆ្អឹងធ្មេញបាន រៀបរាប់ប្រវត្តិ នៃការធ្វើ វិសោធនកម្មលើគ្រោងឆ្អឹង ធ្មេញបានឱ្យដឹងថា សាកសពបុរាណនេះគឺមានអាយុកាលមុនគ្រិស្តសករាជបីរយ ឆ្នាំ ។ កំណាយនេះក្រុមការងារយើងកាយម្តងបន្តិចៗមិនបង្ខំទេ ហើយការធ្វើ កំណាយខាងលើនេះបានរកឃើញ សពបុរាណ ចំនួនប្រាំបីនាក់ ក្នុងនោះមានសព ក្មេងពីរនាក់ ។ ក្រៅពីសាកសព យើងបានជីកឃើញក្អមដី និង កុលាលភាជន៍ ឆ្នាំង ដី និង ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ។ ក្រុមការងារក៏បានឃើញគ្រឿង អលង្ការដែលមនុស្សសម័យមុន ប្រើប្រាស់ លម្អកាយ មានដូចជា ឡតធ្មេញ អង្កាំ សម្រាប់ពាក់លើ-កមនុស្ស កងដៃមាសនៅលើសពអំបូរខ្មែរសម័យបុរាណ ។ នេះបញ្ជាក់ថា ខ្មែរសម័យដើមគឺជាពូជពង្សអ្នកមានមាសប្រាក់ គ្រឿងអលង្ការ លម្អកាយច្រើន ដូច្នេះទើបពេលមាន មនុស្សស្លាប់គេត្រូវយកវត្ថុមានតម្លៃកប់ជាមួយ សព ។ អ្នកស្រីបានបន្តទៀតថា ហេតុដែលបណ្តាលឱ្យឆ្អឹងធ្មេញ មនុស្ស សម័យមុន មិនពុកផុយនោះ គឺដោយសារពួកគាត់មិនចេះពិសាបារី ម្ហូបអាហារគ្មានជាតិពុល ពោល គឺពួកគាត់បរិភោគ តែអាហារធម្មជាតិសុទ្ធសាធមានដូចជា ត្រី សាច់ស្លឹក រុក្ខជាតិដែលគ្មានសារធាតុគីមី ។ កត្តាទាំងនេះវាបានធ្វើឱ្យគ្រោងឆ្អឹងសម្បូរទៅ ដោយសារធាតុដែកជាច្រើនអាចទ្រាំទ្រការពុកផុយហើយ មនុស្សដើម សតវត្សរ៍ ទី ១-៣ ចូលចិត្តរស់នៅតាមតំបន់ភ្នំ ហើយពេលពួកគេបានស្លាប់ទៅក៏យកទៅ កប់នៅទីទួលដែលគ្មាន ទឹក លិចដល់ ដូច្នេះទើបរក្សាឱ្យឆ្អឹងនៅបានយូរឆ្នាំ” ។ អ្នកស្រីបន្តទៀតថា “ខ្ញុំនឹងយកគ្រោងឆ្អឹងបុរាណនេះ ទៅធ្វើ ពិសោធដើម្បីឱ្យ ដឹងថា អ្នកដែលស្លាប់នោះគេចូលចិត្តទទួលទានអីជាអាហារ” ។
លោក ណម មិត្ត សមាជិកក្រុមប្រឹក្សាឃុំសុភី បានឱ្យដឹងថា “មូលហេតុ ដែលពួកយើងបានដឹង ពីកន្លែង សពបុរាណខាងលើ គឺដើមឆ្នាំ ២០០៥ មានអង្គការ មួយបានចុះជួយភូមិសុភី ព្រមទាំងបានឧបត្ថម្ភអណ្តូង ទឹកបង្គន់ អនាម័យចំនួន ៨០ ក្នុងឃុំរបស់យើងខ្ញុំ ពេលនោះក្រុមការងារបានជីកដីដើម្បីដាក់លូក៏ប្រទះឃើញ ក្បាលខ្មោច វត្ថុមាន តម្លៃផ្សេងៗក៏ផ្អើលនាំគ្នាជីកស្ទើរតែគ្រប់ផ្ទះ រហូតបានធ្វើឱ្យ ល្បីរន្ទឺ ហើយអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ក៏ចុះ ទៅហាមឃាត់កុំឱ្យបងប្អូន ទៅជីកកកាយតទៅទៀត ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ នគរ បាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យកន្លែងនោះដើម្បីណែនាំឱ្យបង ប្អូនយកគ្រោងឆ្អឹងមករក្សាទុក ដើម្បីធ្វើ ស្តូប មួយសម្រាប់ឱ្យបងប្អូនយកឆ្អឹងដូនតា មកទុកនៅទីនោះដើម្បីធ្វើទីសក្ការបូជាកុំឱ្យដួងព្រលឹងពួកគាត់ដើររំខានដល់កូន ចៅក្នុងភូមិ” ។
ស្ត្រីម្នាក់ឈ្មោះ អឹម ស្រីចិន អាយុ ២០ ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា កាលពីអ្នកភូមិខ្ញុំ បាន បាក់នាំគ្នាជីកកកាយផ្នូរបុរាណនោះ មានអ្នកខ្លះត្រូវ ខ្មោចបុរាណមកសង្កត់បណ្តាលឱ្យគ្រុនឈឺក៏មានដែរ” ។ នាងបានបន្តថា “ជាក់ ស្តែងខ្ញុំផ្ទាល់បានយកឡតធ្វើជាបណ្តោងខ្សែ-កឱ្យកូនពាក់ តែពេលខ្ញុំយកខ្សែ-ក ដាក់ពាក់ លើ-កកូន ស្រាប់តែធ្វើឱ្យកូនខ្ញុំវាស្រែកយំ បើទោះយកអ្វីទៅលួងក៏មិន បាត់ដែរ លុះត្រាតែដោះខ្សែពី-កវាចេញ ទើប ឈប់យំ ។ ក្រោយមក ពេលខ្ញុំ ដេកយល់សប្តិឃើញថាឱ្យខ្ញុំអុជធូបសុំទោសដល់ព្រលឹងដូនតា នៅពេលនោះខ្ញុំ ក៏ធ្វើ តាមការយល់សប្តិ លុះធ្វើតាមហើយកូនខ្ញុំក៏ឈប់យំ” ។ នាងបន្តថា “ឥឡូវ នេះគ្មានអ្នកជីកកកាយផ្នូរបុរាណទៀតទេ ព្រោះទុកឱ្យអ្នកទេសចរគេមកទស្សនា តំបន់នេះ ។ ពេលនោះពួកខ្ញុំនឹងរកប្រាក់ចំណូលបានតាមរយៈការលក់ដូរផលិតផល ផ្សេងៗ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូន ជនរួម ជាតិឱ្យបានជ្រាបថា នៅទឹកដីភូមិភាគ ពាយព្យក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជា ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព របើកស្វាយ ប្រាសាទគុក និង ភូមិសុភី ផ្នូរបុរាណនៃដូនតាយើង” ។
បើតាមប្រសាសន៍លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និង វិចិត្រ សិល្បៈខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មានយើងឱ្យដឹងថា ការធ្វើកំ-ណាយនេះដើម្បីឱ្យដឹងពីអាយុកាលនៃមនុស្សសម័យបុរេប្រវត្តិមានអាយុកាល ប៉ុន្មានឆ្នាំ និង ដើម្បីឱ្យដឹងថា អំបូរខ្មែរមានអ្វីប្រើប្រាស់ កាលពីសម័យមុន ជាពិ-សេសទៅទៀតនោះ គឺចង់ ដឹងពី វប្បធម៌ដ៏យូរលង់របស់ ខ្មែរបុរាណ ៕

ឃាត់​ខ្លួន​បក្ស​ពួក​ចាប់​រំលោភ​លើ​វាល​ស្មៅ​បាន២នាក់​​ក្នុង​ចំណោម​​៥​នាក់

ដោយ ៖ កោះឯករាជ្យ ថ្ងៃ សុក្រ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០

ក្រុង ​ប៉ោយ​ប៉ែត ៖ ក្រុម​ជន​​ជាប់​ចោទ​​ចាប់​រំលោភ​​ស្ត្រី​លើ​វាល​ស្មៅ​​២​នាក់​ ក្នុង​ចំណោម​​​បក្ស​ពួក​៥​នាក់ ត្រូវ​​សមត្ថ​កិច្ច​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ឃាត់​ខ្លួន ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ធ្នូ កន្លង​​ទៅ បង្ក​ឱ្យ​មាន​ការ​កើត​ទុក្ខ​​មិន​សុខចិត្ត​​​ពី​សាមី​ជន​រង​គ្រោះ ហើយ​បាន​មក​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​រក​យុត្តិ​ធម៌ ។ តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះដែល​ត្រូវ​គេ​ចាប់​រំលោភ​នៅ​លើ​វាល​ស្មៅ​​នោះ​​មាន​អាយុ​២៨​ ឆ្នាំ បាន​រៀប​រាប់​​​ថា រូប​នាង​ត្រូវ​​​​បុរស​មួយ​​ក្រុម​មាន​គ្នា​៥​នាក់ ចាប់​រំលោភ​​​នៅ​លើ​វាល​ស្មៅ រហូត​​បាន​សំរេច​ទាំង​អស់​គ្នា។

ស្រ្តី​រង​គ្រោះ​​បាន​រៀប​រាប់​ក្នុង​ពាក្យ​​បណ្តឹង​​ ទៀត​ថា មុន​ពេល​កើត​ហេតុ​​ក្រុម​ល្មោភ​កាម​​ទាំង​៥​នាក់​នោះ​បាន​​​បបួល​នាង​ទៅ​ផឹក ​សីុ​នៅ​លើ​វាល​ស្មៅ​ ​មួយ​កន្លែង រហូត​ដល់​​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ធ្នូ ហើយ​ពួក​គេ​បាន​ចាប់​នាង​រំលោភ ទើប​​រូប​នាង​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក៏​មក​ប្តឹង​​សមត្ថ​កិច្ច​ឱ្យ​ជួយ​ រក​យុត្តិ​ធម៌​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​​​នឹង​ឈាន​​ដល់​ការ​​ឃាត់​ខ្លួន​បាន​បក្សពួក​​ ជន​ល្មើស​ចំនួន​២​នាក់ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ១-ឈ្មោះ​អុល ង៉ែត អាយុ​២៥​ឆ្នាំ ជា​អ្នក​រត់​​ម៉ូតូ​ឌុប និង​ទី ២-ឈ្មោះ​​ឃុត វុទ្ធី អាយុ​១៨​ឆ្នាំ ​កម្ម​ករ​នៅ​ផ្សារ​​ថៃ ទាំង​២​នាក់​រស់​នៅ​សង្កាត់​​ប៉ោយ​ប៉ែត ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​ទាំង​២​ បាន​ឆ្លើយ​សារ​​ភាព​​ថា រូប​គេ​មិន​បាន​ចាប់​ស្ត្រី​នោះ​រំលោភ​​ទេ ប៉ុន្តែ​បក្ស​ពួក​របស់​ខ្លួន​មាន​គ្នា​៣​នាក់​ទៀត​ជា​អ្នក​ចាប់​រំលោភ ។ ៣​នាក់​នោះ ១-ឈ្មោះ​​ចិត្ត ២-ឈ្មោះ​ថៃ ​និង​៣-ឈ្មោះ​​រិទ្ធិ ប៉ុន្តែ ពួក​គេ​ទាំង​៣​នាក់​នោះ​ បាន​រត់​គេច​ខ្លួន​បាត់​អស់​ហើយ ។ លោក​អនុ​សេនីយ៍​ឯក អ៊ុំ សុផល អធិ​ការ​​ក្រុង​​ប៉ោយ​ប៉ែត បាន​ឱ្យ​ដឹង​ថា ចំពោះ​បក្ស​ពួក​ក្រុម​​ជន​សង្ស័យ​ទាំង​២​នាក់​ ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​នេះ បាន​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​កាន់​តុលា​ការ​ ដើម្បី​ចាត់​ការ​​តាម​​នីតិ​វិធី​ច្បាប់ ហើយ​ចំពោះ​​បក្ស​​ដែ​លរត់​គេច​ខ្លួន​នោះ សមត្ថ​កិច្ច​ នឹង​តាម​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន​​​នៅ​ពេល​ក្រោយ​បន្ត​ទៀត យក​មក​​ចាត់​ការ​តាម​ច្បាប់​ផង​ដែរ ៕

មន្ត្រីយោធា​កម្ពុជា​-ថៃ​​ផ្អាក​​ការចុះ​ទៅ​​ពិនិត្យ​​បង្គោលឡាក់​​លេខ​៤៦-៤៧ ​ធ្វើ​ឱ្យ​​អ្នកកាសែត​​ខកចិត្ត

ដោយ ៖ កោះឯករាជ្យ(កោះសន្តិភាព)ថ្ងៃ សុក្រ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
ខេត្តបន្ទាយមានជ័យ ​ ៖ បន្ទាប់ពី​​ជួប​ប្រជុំ​​ពិភាក្សា​គ្នា​រវាង​​ក្រុម​មន្ត្រី​​យោធា​កម្ពុជា-​ ថៃ (ភូមិ​ភាគ​​៥​កម្ពុជា​-​​ភូមិ​ភាគ​​១ថៃ) ​​​នៅក្នុង​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​រួចមក​ គំរោង​ចុះ​​ពិនិត្យ​​បង្គោល​​ឡាក់​លេខ​៤៦ និង​៤៧​ នា​វេលា​រសៀល​ថ្ងៃទី​​៣១ ធ្នូ ២០១០ នៅ​ចំណុច​​ដែលទាហាន​​ការពារ​ព្រំដែន​​កម្ពុជា​​ចាប់​ពលរដ្ឋ​ថៃ​​៧​នាក់នោះ ត្រូវ​​បានផ្អាក​ទៅវិញ ​បន្សល់ទុក​​តែ​កំលាំងទ័ព​​ត្រៀម​ការពារ​ និងរៀបចំ​​​សណ្តាប់ធ្នាប់​​ច្រើន​​ស្អេកស្កេះ ជាមួយនឹង​គ្រឿង​​​សព្វា​វុធ​​ទំនើបៗ ​ជា​ពិសេស​នៅក្នុង​ខ្សែ​បន្ទាត់​​ភូមិ​​ណង​​ច័ន្ទ ​ឃុំគោក​​ធ្យូង ស្រុកគោក​ធ្យូង ប្រទេ​សថៃ គេ​ឃើញ​​មាន​ឧទ្ធម្ភាគ​ចក្រ​​៣គ្រឿង និង​រថ​ពាស​ដែក​ច្រើន​​គ្រឿង​​​ដាក់ពង្រាយ​ ។

តាមប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ព្រឹក​ថ្ងៃទី​៣១ ធ្នូ ២០១០ នេះ ក្រុម​​អ្នកគាំទ្រ​​អាវ​លឿង ​ប្រមាណ​​១០០​នាក់ ​ជិះឡាន​​ជាង​​២០គ្រឿង ​បាន​ធ្វើ​​ដំណើរ​​មក​កាន់​​ភូមិ​ណង​ច័ន្ទ ​ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្ត​ស្រះកែវ ដើម្បី​ត្រួតពិនិត្យ​​​មើល​បង្គោល​​ឡាក់​ព្រំដេន​​លេខ​៤៦ ប៉ុន្តែ​​ត្រូវ​បាន​អាជ្ញាធរ និង​ទាហានថៃ​​បណ្តេញ​​ឱ្យត្រឡប់​ទៅវិញ ព្រោះ​ពួក​​អាវ​លឿង​នេះ​មក​បង្ក​​ភាព​រញ៉េរ​ញ៉ៃ​...​ប៉ុន្តែ​​មុន​ពេល​ ត្រឡប់ទៅវិញ ​ពួក​អាវ​​លឿង​និយាយ​ថា ពួក​គេ​​​នឹង​ទៅ​ហៅ​មនុស្ស​​មក​កាន់ទីនេះ​ឱ្យ​បាន​​រាប់​ពាន់​នាក់ ។

មក​ដល់​រសៀល​ម៉ោង​​៣​ថ្ងៃ​ដដែល ​ក្រុម​មន្ត្រី​​យោធា​កម្ពុជា​-ថៃ (ភូមិ​ភាគ​៥​កម្ពុជា​-​​ភូមិ​ភាគ​​១​ថៃ) ដែល​ជួប​ប្រជុំ​គ្នា​​នៅក្នុង​​ខេត្តស្រះកែវនោះ នៅ​មិន​ទាន់​​​ត្រូវបាន​គេបង្ហើប​​ឱ្យដឹង​ពីលទ្ធ​ផល​​យ៉ា​ងណា​នោះទេ​...​ ប៉ុន្តែ​តាម​គំរោង​ថា ពេល​បញ្ចប់​​​កិច្ចប្រជុំ​​ពួកគេទាំង​ពីរ​ភាគី​នឹងនាំគ្នា​​មក​កាន់​ភូមិ​ ណងច័ន្ទ​​ (ថៃ) ទល់មុខ​ភូមិជោគជ័យ (កម្ពុជា) ដើម្បី​ពិនិត្យ​មើល​ខ្សែ​​បន្ទាត់ព្រំដែន​​ ជា​ពិសេស​​​បង្គោល​​ឡាក់លេខ​៤៦ និង​​៤៧ ​ត្រូវ​បាន​ផ្អាក​​ទៅវិញ ធ្វើ​ឱ្យ​​ក្រុម​អ្នកកាសែត​​ជាច្រើន​នាក់​រង់ចាំថត​រូប និង​​យកព័ត៌មាន​​ទទួលរង​​នូវការ​ខក​ចិត្ត​ ៕​

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

កម្ពុជាថ្មី ថ្ងៃសុក្រ, 31 ធ្នូ 2010 16:18

បន្ទាយមានជ័យ ៖ ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា ​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។

កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។

ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ៕

ឫទ្ធី

កម្ពុជា-​ថៃ​បន្ត​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​ការពារ​បាតុករ​អាវ​លឿង

ដោយ សួន សុផលមុន្នី
2010-12-31

កងទ័ព ​រដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​រដ្ឋាភិបាល​ប្រទេស​ថៃ បាន​បន្ត​ពង្រឹង​ការ​ការពារ​សន្តិសុខ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែម​ ទៀត បន្ទាប់​ពី​ពួកគេ​ទទួល​ដំណឹង​ថា ក្រុម​បាតុករ​អាវ​លឿង​ថៃ គ្រោង​លើក​គ្នា​មក​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជន​ជាតិ​ថៃ ៧​នាក់ ដែល​កម្ពុជា បាន​ចាប់​ខ្លួន​​កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក ហាំ វណ្ណៈ មេបញ្ជាការ​វរសេនាតូច​ការពារ​ព្រំដែន​៨៩១ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែ​ធ្នូ​ថា ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​បាន​ប្រកាស​បិទ​ទាំង​អស់។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ព័ត៌មាន​ថា មាន​អ៊ីចឹង មាន​ថា ក្រុម​គេ​ប្រុង​មក​ធ្វើ​បាតុកម្ម​ដល់​ទល់​ដែន​យើង។ មក​ខាង​គាត់​ចេះ​តែ​មក ប៉ុន្តែ​មក​ខាង​កម្ពុជា​ម៉េច​បាន? សភាពការណ៍​វា​មិន​ទាន់​មាន​បញ្ហា​អី​ធំដុំ​ទេ ប៉ុន្តែ​គ្រាន់​ថា នៅ​ទល់​មុខ​គ្នា​កន្លែង​កើត​ហេតុ មាន​ការ​ប្រុង​ចំណុច​ខ្ពស់​ហើយ»។

ក្រុម​អាជ្ញាធរ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​អាវ​លឿង​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ គ្រោង​លើក​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​តំបន់​ព្រំដែន ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់​មុខ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​ទី​កន្លែង​ដែល​កង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ជនជាតិ​ថៃ ៧​នាក់។

កង​ការពារ​ព្រំដែន​លេខ​៥០៣ របស់​រដ្ឋាភិបាល​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ចំនួន ៧​នាក់​នោះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខុស​ច្បាប់ ចូល​មក​ទឹក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខ្មែរ​កាត់​ទោស​តាម​ច្បាប់​ ប្រទេស​កម្ពុជា។

កង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ច្រក​របៀង​នានា​ត្រូវ​ប្រកាស​បិទ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង ​កាត់​ឡើយ ៖ «ទាំង​សង​ខាង គឺ​មិន​អនុញ្ញាត​ឲ្យ​បង​ប្អូន​ហ្នឹង​មាន​ភាគី​ខាង​ណា​ចេញ​ចូល​ទេ ខាង​យើង​ក៏​អត់​មាន ខាង​គេ​ក៏​អត់​មាន គឺ​សភាពការណ៍​ស្ងប់​ធម្មតា ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ»។

ទោះ​យ៉ាង​ណា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ខែ​ធ្នូ​នេះ ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ​ថៃ មិន​ទាន់​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​ភាគី​កង​កម្លាំង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ នៅ​តែ​បន្ត​បិទ​ច្រក​របៀង​ទាំង​នោះ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ក្រុម​បាតុករ​អាវ​លឿង​ថៃ។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​មាន​ប្រសាសន៍​ថា ខាង​យោធភូមិភាគ​៥ កម្ពុជា និង​ខាង​យោធភូមិភាគ​១​ថៃ ក៏​បាន​ជួប​ប្រជុំ​ចរចា​គ្នា​នៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​រក​ដំណោះស្រាយ​ទាក់ទិន​សភាពការណ៍​តានតឹង​នានា ដែល​បាន​កើត​មាន​ឡើង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ គេ​ពុំ​ទាន់​បាន​ដឹង​ឡើយ។

លោក អ៊ុក កែវរតនៈ បាន​បញ្ជាក់​ថា ការ​ប្រកាស​បិទ​ច្រក​របៀង​នានា នៅ​ជាប់​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ គឺ​ជា​វិធានការ​ល្អ​ក្នុង​ការ​ការពារ​សន្តិសុខ ៖ «ថៃ​គេ​មាន​វិធានការ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចូល​ទៅ​ដី​គេ អ៊ីចឹង​ក៏​ស្រួល​ដែរ យើង​ក៏​មិន​ពិបាក​ភ័យ​ខ្លាច​គេ​បាញ់​ប្រជាពលរដ្ឋ​យើង​ទៀត ពួក​អា​ហ្នឹង​សាហាវ​ព្រៃផ្សៃ​ណាស់»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ ប្រទេស​ថៃ បាន​ដាក់​ពង្រាយ​កងទ័ព​ជា​ច្រើន​ពាន់​នាក់ និង​មាន​ការ​ចល័ត​រថពាសដែក​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ក្នុង​ខេត្ត​ ស្រះកែវ​ថៃ ជាប់​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​ថៃ មាន​បំណង​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ទឹក​ដី​ថៃ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ជន​ជាតិ​ថៃ ៧​នាក់ ដែល​កង​កម្លាំង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នៅ​ឯ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា៕

-ការចែកអត្តសញ្ញាណប័ណ្ណនៅក្រុងប៉ោយប៉ែត

កាល​ពី​ថ្ងៃ​ទី​២​៧ ខែ​ធ្នូ​ ឆ្នាំ​២០​១០ វេលា​ម៉ោង​ប្រហែល​ជា ១៤:០០​នាទី​រសៀល នៅ​ភោជ​នីយ​ដ្ឋាន​ពន្លឺ​នាគ​ទិព្វ​​មាន​ការ​ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​ប្រហែល ២០០នាក់​ ក្រោម​​អធិប​តី​​ភាព​លោក​អភិបាល​ក្រុង​ និង​លោក​ស្នង​ការ​ខេត្ត​បន្ទាយ​មានជ័យ។
ក្នុង​ការ​ចែក​អត្ត​សញ្ញា​ណប​ណ្ណ័នោះឃើញថាវាមាន​ការ​ខុស​ប្លែក​ពីលើក​មុនៗ​ ដែល​ស្នងការផ្តល់​ទៅ​ឲ្យ​សង្កាត់ និ​ង​ប៉ូ​លីស​សង្កាត់​សហកា​រ​ជា​មួយ​មេភូមិ​ ដើម្បី​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ។ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថាៈ ការ​ចែក​នេះ​​វា​ធ្វើ​​ឲ្យ​ខាត​បង់​​ថវិកា​ជាតិយ៉ាង​ច្រើន ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​នេះ និង​ខាត​បង់​ពេល​វេលា ព្រម​ទាំង​ថវិកា​​របស់​ប្រជា​​ពល​រដ្ឋ ក្នុង​ការ​ចំណាយ​សោហ៊ុ​យមក​ទទួល​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ។ មតិ​មួយ​ទៀត​ក៏បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​​កំពុង​តែ​យក​ប្រៀប​ផ្នែក​នយោបាយ ដែល​ចង់​បង្ហាញ​ថា​នេះ​គឺជា​ស្នាដៃ​គណបក្ស​ខ្លួន ជា​អ្នក​ធ្វើ ដោយ​ភ្លេច​គិត​ពី​កាតព្វ​កិច្ច​ខ្លួន និង​​ពីការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​មកទ​ទួល។​ ក្នុង​នោះ​ដែរ​ប្រជា​ពលរដ្ឋ​មក​ពី​សង្កាត់​និមិត្ត​ក៏​បាន​សំណូម​ពរ​សុំ​ឲ្យ​អាជ្ញា​ធ​រ​ផ្តល់​ការ​ចែក​នេះ​ដូច​កាល​ពីមុន​គឺ​ នៅ​សាលា​ឃុំ ឬ​ ប៉ូលីស​សង្កាត់​ គឺជិតផ្ទះរបស់គាត់ ប៉ន្តែ​ពួក​គាត់​ត្រូវ​ចំណាយ​សោហ៊ុយ​ប្រហែល​​ជា ១០,០០០៛ ដើម្បីមកទទួលអត្តសញ្ញាណបណ្ណ័នៅទីនោះ។ ចំណែកអ្នកខ្លះមកហើយ ក៏ មិនបានខាតតែសោហ៊ុយ និងពេលវេលា។

-ច្រករបៀង និងច្រកតំបន់ ត្រូវបានអាជ្ញាធរសៀមបិទទាំងអស់

ក្រោយពីមានការ​ចាប់​ខ្លួន​ក្រុមជ្រុល​និយម​ក្បាល​រឹង​សៀម​ទាំង៧រូប​នេះ​ រហូត​មកដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ២០១០នេះ​ ច្រក​របៀង​និងច្រកតំបន់ជាច្រើន ស្ថិតនៅ​តាម​បណ្តោយព្រំដែន​ជាប់​ខេត្តបន្ទាយមានជ័យ ត្រូវ​បានអាជ្ញាធរសៀមបិទទាំងអស់ មិនឲ្យមានការឆ្លងកាត់។
ប្រភព​ព៌ត័មានពីសមត្ថ​កិច្ចព្រំដែន​កម្ពុជា​បានឲ្យដឹងថា គ្រប់ច្រក​តំបន់ និងច្រករបៀងពីភូមិសិលាខ្មែរ ក្នុងឃុំអូរបីជាន់​ រហូត​ដល់ច្រកបឹងត្រកួន​ ដែលស្ថិតនៅក្នុងស្រុកបី រួមមានស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ត្រូវបានអាជ្ញាធរ​សៀម​បិទមិនឲ្យមានការឆ្លងកាត់នោះឡើយ ហើយប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលជាកម្មកររកស៊ីនៅសៀម ត្រូវបានអាជ្ញាធរ​សៀម​ដេញចាប់ និងមួយចំនួនទៀតបានរត់មកដីខ្មែរវិញ។ តែទោះជាយ៉ាងណាថ្នាក់ដឹកនាំ​ ជាពិសេសនាយករដ្ឋមន្ត្រីខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា ការចាប់ក្រុមជ្រុលនិយម​ ក្បាលរឹងសៀមទាំង៧នាក់នោះ និងមិនបណ្តាលឲ្យមានភាពតានតឹងខាងការទូតឡើយ។

-ទាហានថៃ​ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរ​ប្រមាណ​​​១៥០នាក់ បញ្ជូនទៅ​បាងកក​​ជាការ​​សង​សឹក​​ ឬយ៉ាង​ណា​?

http://kohsantepheapdaily.com.kh/article/20101230-025133.html
koh santepheap
NormalLargeExtra Largeដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០១០

ខេត្តបន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​​ខ្មែរ​ប្រមាណ​​១៥០​នាក់​ត្រូវ​បាន​​​ទាហាន​​ការ​ពារ​ព្រំ​ដែន​​ថៃចាប់ខ្លួន​បញ្ជូន​​ទៅកាន់​ក្រុង បាង​កក​ភ្លាមៗ​កាលពីព្រឹក​​ថ្ងៃទី​​៣០ ធ្នូ ២០១០ ខណៈ​ពួក​គេ​​ឆ្លង​ដែន​តាមច្រករបៀង​​ក្នុង​គោល​ដៅ​​ទៅធ្វើការ​​នៅភូមិ​​ណាំ គៀង ឃុំ​គោក​​ធ្យូង ស្រុកគោក​ធ្យូង ​ខេត្ត​ស្រះកែវ ប្រទេសថៃ ។ ទីតាំង​​​ដែលចាប់ខ្លួន​​នេះ​​ស្ថិត​នៅ​ទល់​​មុខ​ភូមិ​​​​ទំនប់​​ដាច់ និង​ឆៀង​ខាង​លិច-​ខាងជើងភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​​ ខេត្តបន្ទាយ​​មាន​ជ័យ ។ ​

តាមប្រភពព័ត៌មាន​​​ថា ប្រជា​ពលរដ្ឋ​​ទាំង​​​​​ប្រមាណ​​១៥០​នាក់​នេះ​តែង​តែ​​​ចេញ​-ចូល​​​ញឹកញាប់​​តាមច្រក​របៀងខាងលើ ទៅ ស៊ីឈ្នួល​​ធ្វើការ​​ឱ្យឈ្មួញ​ថៃ ឬ​រកស៊ី​​លក់ដូរ​នៅ​ក្នុងទឹកដី​​ថៃ ដោយ​មានការ​​ព្រមព្រៀង ឬ​​លិខិត​អនុញ្ញាត​​ Pass border ​ត្រឹមត្រូវ...​ប៉ុន្តែ​​មិន​ដឹង​ជាមូល​ហេតុ​អ្វីទេ​​ ស្រាប់តែ​​ថ្ងៃនេះ​ទាហាន​ថៃ ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរច្រើនសន្ធឹកសន្ធាប់​​បញ្ជូនទៅ​ក្រុង​​បាង​កក​ទៅវិញ​...តើ​​នេះជា​ការសង​សឹកឬ​យ៉ាង​ណា?

-កម្មករខ្មែរម្នាក់ត្រូវគេបញ្ជូនមកផ្លុង ចោលតាមច្រកអន្តរជាតិប៉ោយប៉ែត

សរសេរដោយ ភ្នំពេញដេលីញូវ
ព្រហស្បតិ, 30 ធ្នូ 2010 07:56

បុរសម្នាក់ឈ្មោះ រ៉េន ចាប ភេទប្រុសអាយុ ២៣ ឆ្នាំ សញ្ជាតិខ្មែរជនជាតិខ្មែរមាន ស្រុកកំណើតនៅស្រុក មេសាង ខេត្តព្រៃវែង បានត្រូវរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរនៅប្រទេសសៀមកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១០ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១០ វេលាម៉ោង ១៧ ក្រុមហ៊ុនបានបញ្ជូនជនរងគ្រោះខាងលើមកកាន់កម្ពុជា វិញតាម ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត។
ពាក់ព័ន្ធបុរសរងគ្រោះខាងលើនេះពុំមានមន្ត្រីពាក់ព័ន្ធច្រកទ្វារណាម្នាក់បាន ផ្តល់ព័ត៌មានច្បាស់ការថា ក្រុមហ៊ុននោះមាន ឈ្មោះអ្វីនោះទេគ្រាន់តែដឹងថា បុរងរងគ្រោះធ្វើការនៅក្រុមហ៊ុន ផ្លាស្ទិក។បើតាមសម្តីពីបុរស ម្នាក់ត្រូវជាសាច់ ញ្ញាត បានឱ្យដឹងថា ការគ្រោះថ្នាក់របស់ប្អូនប្រុសរបស់គេពុំមានក្រុមហ៊ុន ចេញមុខដោះ ស្រាយថ្លៃសេវាព្យាបាលនោះទេ ។
ពាក់ព័ន្ធពលករខ្មែររងគ្រោះដោយរថយន្តនៅប្រទេស សៀមពីករណីហើយក្នុងខែធ្នូនេះពុំមានមន្ត្រីច្រកទ្វារណា ម្នាក់បានដឹងនោះទេ សូម្បីតែមនុស្សដែលត្រូវបញ្ជូនតាមច្រកទ្វារគឺគ្មានមន្ត្រីណាបានដឹងឡើយ ។ ប៉ុន្តែសម្រាប់កម្មករដឹក ជញ្ជូនអីវ៉ាន់ ក៏មិនអាចរួចពីកណ្តាប់ដៃរបស់ពួកមន្ត្រីណាម្នាក់ឡើយ ។

-រថយន្តយីហោស្រាផែនដី​ ដឹកអីវ៉ាន់ចាប់ហួយបោះពួយលឿន​ ជាប់ផុងព្រំប្រទល់ស្រុកម៉ាឡៃ

សារអេឡិចត្រូនិចសរសេរដោយ ភ្នំពេញដេលីញូវ
សៅរ៍, 25 ធ្នូ 2010 04:03

កាលពីព្រឹកម៉ោង ៣ និង ១៥ នាទីថ្ងៃ​ សុក្រ ទី ២៤ ខែធ្នូ ឆ្នាំ ២០១០ រថយន្តមួយ​គ្រឿងយីហោក្រុមហ៊ុនស្រាផែនដី​បានដឹកអីវ៉ាន់ចាប់ហួយគ្រប់ប្រភេទ​ មកពីក្រុងប៉ោយប៉ែត ក្នុងគោលបំណង​ ឆ្ពោះទៅកាន់ស្រុកម៉ាឡៃ ស្រាប់តែ​ដល់ ចំណុចភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយត្រូវបានជាប់ជុងទៅមុខលែងរួច ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងឱ្យបានដឹងបន្ថែមថា មុនកើតហេតុ​ ពួក គេបានឃើញរថយន្តខាងលើបានបើកបោះពួយយ៉ាងលឿនដោយផ្ទុកអីវ៉ាន់លើសចំណុះចេញដំណើរកាត់តាមភូមិកូនដំរី ប៉ុន្តែគេពុំបានឃើញមន្ត្រីជំនាញសណ្តាប់ធ្នាប់ចរាចរដែលបានកំពុងឈរជើងដាក់កុងត្រូលចាំស្ទាក់ចាប់ និង ត្រួតពិនិត្យត្រី ចក្រយានយន្តដែលពុំទាន់បានបង់ពន្ធមធ្យោបាយធ្វើការផាកពិន័យលើរថយន្តខាងលើឡើយ ឃើញតែពួកគេអង្គុយចាំ កាក់ម៉ូតូមកពីស្រុកម៉ាឡៃ ។
ពាក់ព័ន្ធរថយន្តដាក់យីហោក្រុមហ៊ុនស្រាផែនដីដឹកអីវ៉ាន់ចាប់ហួយជាប់ផុង ពាក់ស្លាកលេខបាត់ដំបង 2A 3190 ពុំមានអ្នកណាម្នាក់ចេញមុខបញ្ជាក់ថា ថៅកែឈ្មោះអីនោះទេ ខណៈអ្នកយកព័ត៌មានយើងព្យាយាមសួរនាំពួកគេ បែរជា នាំគ្នានិយាយថា បើទោះបីជាខ្ញុំប្រាប់ក៏រថយន្តមិនអាចទៅមុខបានដែរ ។ ចំណែកបុរសម្នាក់ឈ្មោះ ចាន់ថន បាន សន្និដ្ឋានថា រថយន្តខាងលើទំនងជាប្រើប្រាស់ស្លាកយីហោក្រុមហ៊ុនដើម្បីដឹកអីវ៉ាន់បន្លំភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា បើរថយន្តរបស់ក្រុមហ៊ុនហេតុអីបានជាទៅដឹកអីវ៉ាន់គ្រប់ប្រភេទទៅវិញ...៕

-ស្ត្រីម្នាក់ជាបុគ្គលិករត់តុនៅក្លឹបកម្សាន្តក្រុងប៉ោយប៉ែតយីហោ សាន់ហ្វ្រាន់ស៊ីស្កូ លេបថ្នាំធ្វើអត្តឃាត ត្រូវសង្គ្រោះទាន់ពេល

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 29 ធ្នូ 2010 09:10

ស្ត្រីម្នាក់ជាបុគ្គលិកនៃក្លឹបកម្សាន្តយីហោ សាន់ហ្វ្រាន់ស៊ីស្កូអតីតកាស៊ីណូដើមពោធិ៍ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ និង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានលេបថ្នាំប្រភេទយ៉ាស៊ីប៉ាមចំនួន ២០ គ្រាប់ក្នុងគោលបំណងធ្វើ អត្តឃាត ខ្លួនឯង ព្រោះនាងតូចចិត្ត និង វាសនារបស់ខ្លួនដោយខឹងសង្សារបែកចិត្តស្ត្រីរងគ្រោះខាងលើមាន ឈ្មោះស្រីម៉ៅ អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរស្រុកកំណើតនៅខេត្តបាត់ដំបង ។

ហេតុការណ៍ដែលកើតឡើងនៅម៉ោង ៧ និង ៤២ នាទីយប់ថ្ងៃអង្គារទី ២៨ ខែធ្នូ ឆ្នាំ ២០១០ បើតាមស្ត្រីម្នាក់ ជាបុគ្គលិកដែលបម្រើការនៅក្នុងក្លឹបហាងខាងលើបានឱ្យដឹងថា ស្រីម៉ៅ ពីមុនមិនបាននៅបន្ទប់ជាមួយនាងទេ ទើបតែ​ថ្ងៃ​កើតហេតុនេះស្រីបានសុំមកនៅជាមួយនាងបន្តថា ខណៈបានឃើញស្រីម៉ៅ ចូលទៅក្នុងបន្ទប់នាង ក៏ចូលទៅ មើលស្រាប់​តែឃើញស្ត្រីរងគ្រោះឈ្មោះ ស្រីម៉ៅ ដេកបើកភ្នែកធំៗជាហេតុធ្វើឱ្យនាងមានការសង្ស័យ ហើយបានហៅ ស្រីម៉ៅ តែនាង​មិនឆ្លើយទេឃើញដូច្នេះនាងក៏បានស្រែកឱ្យគេឯងជួយនាំយកស្ត្រីរងគ្រោះទៅកាន់ គ្លីនិកឯកជនដើម្បី សង្គ្រោះឱ្យរួចផុតពី​សេចក្តីស្លាប់ ។ ចំណែកលោកគ្រូពេទ្យនៅក្នុងគ្លីនិកបានឱ្យដឹងស្ត្រីរងគ្រោះ ខាងលើពិតជាសំណាង ព្រោះត្រូវបានមិត្តភក្តិ​ដឹងយកមកសង្គ្រោះទាន់ពេលវេលា ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះ ផុតពីការស្លាប់បាត់បង់ជីវិតកុំអី ប្រហែលជាអាច​បណ្តាល​ឱ្យនាងស្លាប់បាន ៕

-សម្តេចហ៊ុនសែនថាមិនអាចដោះ លែងដំណាងរាស្ត្រថៃបានទេ

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 29 ធ្នូ 2010 12:42

សម្តេចបានថ្លែងពីរឿងចំណាប់ខ្មាំងជនជាតិ​ ថៃទាំង៧នាក់ថា៖"មានអន្តរាគមស្នើសុំអោយ មាន​ការដោះលែងសមាជិក​សភា​២រូបនោះ។ មនុស្សទាំងអស់យើងឃាត់ខ្លួនមាន៧នាក់។ យើងមិនអាចដោះលែងតែ២នាក់បានទេ។ ខ្ញុំនិង​រដ្ឋមន្ត្រី​ការបរទេសមិនលូកលាន់ការងារនេះទេ។ ទុកអោយតុលាការធ្វើការលើរឿងនេះ"។
សម្តេចនាយករដ្ឋមន្ត្រី​​បានទាញចំណាប់អារម្មណ៍មតិសាធារណៈថា ការចាប់ខ្លួនជនជាតិថៃទាំងនេះ នឹងមិនបង្ករ​អោយមាន​ការប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរសារជាថ្មីនោះទេ។
តំណាងរាស្ត្រថៃមានអភ័យ​ឯកសិទ្ធ​តែនៅលើទឹកដីតែប៉ុណ្ណោះ។ មិនអាចចូលមកវាស់ដីថៃ នៅលើទឹកដីខ្មែរឡើយ"។ អាជ្ញាធរកម្ពុជារឹបអូសបានកាមេរ៉ាវីដេអូ៤គ្រឿង (ធំ២ តូច២) ទូរស័ព្ទ៥គ្រឿង។ ជនជាតិថៃទាំង៧នាក់​នោះដែលក្នុង​នោះមានស្រីពីរនាក់រួមមាន១.លោកផាន់លីត វីឃីតសេត អាយុ៤៧ឆ្នាំ ជាសមាជិកសភា, ២.លោកកាត់ផុនថាក់ ឈឺ​ឆាក់​សាវី អាយុ៤១ឆ្នាំជាសមាជិកសភា(ក្រុមអាវលឿង), ៣.លោកចាយណៃ អាយុ៣៤ ជាអ្នកថតរូប, ៤.លោកស្រី សារ៉ាក់លីត អាយុ៤៨ឆ្នាំ, ៥.លោកស្រីទ្រីសែនឌិនឡឺតអាយុ៥៧ឆ្នាំជាលេខាបក្ស(ក្រុមអាវលឿង), ៦.លោកវីរ:ស៊ុមខ្លាមឃិតអាយុ៥៣ឆ្នាំ(ខាងក្រុមអាវលឿង),និង៧, លោកណូទ្រីកិនផាណាសាប៊ូនអាយុ៥០ឆ្នាំ។

-ប្រជាពលរដ្ឋ ១២០ គ្រួសារត្រូវគេ បោកប្រាស់អស់ប្រាក់ ១៥០០០ រៀល ក្នុងម្នាក់ថ្លៃថតអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ

សរសេរដោយ ភ្នំពេញដេលីញូវ
អង្គារ, 28 ធ្នូ 2010 13:47

ប្រជាពលរដ្ឋប្រមាណ ១២០ គ្រួសារ នៅក្នុងស្រុកម៉ាឡៃបានត្រូវចាញ់ពាក្យ ឆបោកបុគ្គលមួយចំនួនដើរ អួតប្រាប់គេឯង​យកឈ្មោះឯកឧត្តម កែវ តាំ មកនិយាយថា រូបគេ និង ឯកឧត្តមគឺជាមនុស្ស តែមួយក្នុងនោះពួកគេបានអោយប្រជា​ពល​រដ្ឋដើររៃអង្គាសគ្នា ដើម្បីយកលុយទៅជួយឯកឧត្តម កែវ តាំ អោយឯកឧត្តមជួយធ្វើអន្តរាគមន៌យកដីចំណុច តំបន់បាក់រទេះនិងបឹងជង្រុកដែលស្ថិតក្នុងភូមិទូលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រុមអ្នក​ដែល​ឈរ តំណាងប្រជាពលរដ្ឋមានឈ្មោះ កែវ យន ភេទប្រុសអាយុ ៥៨ ឆ្នាំ មុខរបរកសិករមានលំនៅស្ថានអចិន្រ្តៃយ៍ ភូមិ​ទំនប់ ឃុំអូរសំពណ៌ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទីពីរឈ្មោះ ជា សុវណ្ណា ភេទប្រុស ទីបីឈ្មោះ ចាន់ សាមឿន អ្នកទាំងបីគឺជាមេខ្លោង ដើរបំផុសប្រជាពលរដ្ឋ ១២០ គ្រួសារ ខាងអោយយកប្រាក់មកចុះបញ្ជីជាមួយពួកគេដើម្បីបានដី ៥ ហិកតាម្នាក់ ។ ពាក់ព័ន្ធដីនៅចំណុចខាងលើបុរសម្នាក់ជាមន្ត្រីយោធាកងពលតូចថ្មើជើងលេខ ៥១ បានប្រាប់អ្នកយក​ព័ត៌មាន​ដេលីញូវថាពួកអ្នកឪកាសនិយមបីរូបខាងលើ សំអាងលើឯកឧត្តមឧត្តមសេនីយ៍ឯក កែវ តាំ ទទួលបន្ទុក​អធិការ​កិច្ច​នៃក្រសួង ការពារបានទទួលសំណើអាជ្ញាធរសុំអោយបែងចែកដី ចំណុចបឹងជង្រុក និង បាក់រទេះអោយ​ទៅកងទ័ព​ពិការចំនួន ៤០ គ្រួសារ ដូច្នេះទើបឈ្មោះ កែវ សុវណ្ណ ដើរយកលុយពីប្រជាពលរដ្ឋដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន ។

-ពិនិត្យឈាមឃើញមេរោគអេដស៌ បែកអារម្មណ៍រត់ចូលឡានផ្អើលក្រុងប៉ោយប៉ែត

សរសេរដោយ ភ្នំពេញដេលីញូវ



ប្តីប្រពន្ធពីរនាក់ក្រោយពីពិនិត្យឈាម ឃើញលទ្ធផលមានផ្ទុកមេរោគអេដស៍ បែកអារម្មណ៍រត់ចូលឡាន ដើម្បីធ្វើអត្ត ឃាតផ្អើលប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងថ្ងៃ។
បើតាមសម្តីរបស់បុរស ម្នាក់ដែលនៅក្នុងហេតុការណ៍ខាងលើបានអោយដឹងថា បុរសជាប្តីមានឈ្មោះ សេង មេសឿន អាយុ៣៦ ឆ្នាំ ប្រពន្ធឈ្មោះ ឈុំ មន្ថា អាយុ ៣០ ឆ្នាំ មានដើមកំណើតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍បណ្តាលអោយភ្ញាក់ផ្អើលកណ្តាលក្រុងប៉ោយប៉ែតនោះវេលាម៉ោង ៣ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ។ មន្ត្រីនគរបាលម្នាក់ទទួលបន្ទុកសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ដើមហេតុ ដែល បណ្តាលអោយបុរសជាប្តីខូចចិត្តនោះគឺដោយសាររូបគេបានទទួល លទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៌ ដែល ជាហេតុធ្វើអោយពួកគេតូចចិត្តនឹងវាសនារបស់ខ្លួនក៍សំរេចចិត្តរត់ចូលឡាន មន្ត្រីរូបនោះបានបន្តទៀតថា មុនពេល កើត ហេតុរូបគេបានយកប្រពន្ធទៅពិនិត្យឈាម ពេលឃើញលទ្ធផលអវិជ្ជមានក៍បែកគំនិតស្ទុះទៅវាយប្រពន្ធ ហើយខ្លួន ឯងក៍រត់សំដៅទៅរកឡានដើម្បីធ្វើអត្តឃាត ។
ចំណែកបុរសម្នាក់ឈ្មោះ បៀន អាន ជាមន្ត្រីសន្តិសុខនៃមណ្ឌលធ្វើតេស្តឈាមក្រុងប៉ោយប៉ែតបាននិយាយថា ពេល បុរសរងគ្រោះបានចេញពីមណ្ឌលសុខភាពគេបានឃើញបុរសនោះស្រែកយំហាក់ដូចជាមនុស្សវិលកលចរិតក្រោយ មក ស្រាប់តែឃើញរត់ទៅរកឡាន ស្រែកថាខ្ញុំពិបាកចិត្តខ្លាំងណាស់លែងចង់រស់ហើយ ៕

-ចាប់​ខ្លួន​ជន​ជាតិ​ថៃ ៧​នាក់

Wednesday, 29 December 2010 15:59
ជាង សុខា (Phom Penh Post)

បន្ទាយមានជ័យ៖ អាជ្ញាធរ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​២៩ ធ្នូ​នេះ បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ៧​នាក់ រួម​ទាំង​សមាជិក​សភា​គណ​បក្ស​ប្រជាធិបតេយ្យ​ លោក វីរ៉ា សំក្វាមឃីត ផង​ដែរ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​កម្ពុជា។

ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមាន​ជ័យ លោក ហ៊ុន ហ៊ាន បាន​បញ្ជាក់​ថា បាន​ចាប់​ខ្លួន និង​បាន​បញ្ជូន​មន្ត្រី​នគរ​បាល​អន្តោ​ប្រវេសន៍ និង​អនុ​ប្រធាន​របស់​លោក ទៅ​កាន់​តំបន់​នោះ នៅ​ឯ​ឃុំ​អូបីជាន់ ស្រុក​អូរជ្រៅ ដើម្បី​ធ្វើ​ការងារ​លើ​បញ្ហា​នេះ។

លោក​ស្នងការ​ប្រាប់​ថា ជន​ជាតិ​ថៃ​មួយ​ក្រុម​មាន​គ្នា ៧​នាក់ ក្នុង​នោះ​បុរស ៥​នាក់ និង​ស្ត្រី ២​នាក់ បាន​ចូល​មក​តំបន់​ព្រំ​ដែន ដើម្បី​ចូល​មើល​តំបន់​នោះ ប៉ុន្តែ អាជ្ញាធរ​នៅ​មិន​ទាន់​សម្រេច​ថា​ចាត់​វិធានការ​​ផ្លូវ​ច្បាប់​បែប​ណា ឬ​ដោះ​លែង​មនុស្ស​ទាំង​នោះ​ ឬ​យ៉ាង​ណា​នោះ​ទេ។

-ខ្មែរ-ថៃ​កែប្រែ​លក្ខខ័ណ្ឌ​ឆ្លង​ដែន

ដោយ សួន សុផល មុន្នី
2010-12-25

ខ្មែរ-ថៃ ​ឯកភាព​គ្នា​ក្នុង​ការ​កែ​ប្រែ​លក្ខខ័ណ្ឌ​មួយ​ចំនួន ទាក់​ទិន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​ដោះដូរ​ពាណិជ្ជកម្ម​នៅ​តាម​ច្រក​តំបន់​ចំនួន​ពីរ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ​របស់​ថៃ។

ភាគី​អាជ្ញាធរ​កម្ពុជា និង​ភាគី​អាជ្ញាធរ​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ ដោយ​បាន​សម្រេច​ធ្វើ​ការ​កែប្រែ​ពេល​វេលា និង​ការ​បន្ថែម​ចំនួន​ថ្ងៃ សម្រាប់​ប្រជា​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ធ្វើ​ចរាចរ​ឆ្លង​កាត់​តាម​ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ។

លោក អ៊ុក កែវ​រតនៈ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១០ ថា ការ​ឯកភាព​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៖ «កន្លង​មក​ច្រក​តំបន់​ទាំង​ពីរ គឺ​ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ ច្រក​តំបន់​របស់​ខេត្ត ពី​មុន​មក មួយ​សប្ដាហ៍ យើង​បើក​តែ ៤​ថ្ងៃ​ទេ ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ ឥឡូវ​នេះ យើង​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ គឺ​យើង​សម្រេច​ព្រម​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​នេះ​ទៅ យើង​និង​បើក​ច្រក​មួយ​សប្តាហ៍ ៧​ថ្ងៃ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​អាទិត្យ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ៥​រសៀល»។

តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ នា​ឆ្នាំ​១៩៩៨ គឺ​បាន​ឯក​ភាព​ថា ច្រក​ទ្វារ​នៅ​តាម​តំបន់​ព្រំដែន រវាង​ប្រទេស​កម្ពុជា-ថៃ គឺ​ក្នុង ១​សប្តាហ៍ ត្រូវ​បើក​ឲ្យ​ធ្វើ​ការ​ឆ្លង​កាត់​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ និង​មាន​ការ​បិទ​បី​ថ្ងៃ ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ។

ការ​កែប្រែ​ពេល​វេលា និង​ការ​បន្ថែម​ចំនួន​ថ្ងៃ​នៃ​ការ​ឆ្លង​កាត់​តាម​ច្រក​តំបន់​បឹង​ត្រកួន និង ច្រក​ម៉ាឡៃ​នេះ ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា អាច​ជួយ​សម្រួល​ដល់​ការ​ឆ្លងកាត់ និង​ផ្ដល់​ផល​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ ៖ «ផល​ប្រយោជន៍​បាន​ទាំង​ សង​ខាង ប្រសើរ​ទាំង​យើង ប្រសើរ​ទាំង​ភាគី​ថៃ ព្រោះ​សព្វ​ថ្ងៃ​ច្រក​នេះ​ជា​ច្រក​ដោះដូរ​ដំណាំ​កសិផល ការ​នាំ​កសិផល​មាន​ស្រូវ មាន​ដំឡូង មាន​ពោត ឆ្លង​កាត់​ច្រក​នេះ​ទៅ​ខាង​ថៃ ហើយ​ថៃ​ក៏​បាន​នាំ​មក​នូវ​ភោគផល​របស់​ខ្លួន​ឆ្លង​កាត់​តំបន់​ក៏​ច្រើន​ណាស់​ ដែរ ធ្វើ​ឲ្យ​ជីវភាព​ទាំង​ប្រជា​ពល​រដ្ឋ​កម្ពុជា​យើង នៅ​តាម​តំបន់​ព្រំដែន​ក៏​ដូច​ជា​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​ថៃ​នៅ​តាម​តំបន់ ​ព្រំដែន វា​បាន​ទទួល​ផល​ប្រយោជន៍​ដូច​គ្នា»។

កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ កង​តម្រួត​ការ​ពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ស្រុក​តាប់​ព្រះ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​បិទ​ច្រក​តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន ដែល​ជា​ច្រក​តំបន់​ចំនួន​ពីរ​ថ្ងៃ មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រោយ​ពី​មាន​អំពើ​ចោរកម្ម​កើត​មាន​នៅ​តំបន់​កៀក តំបន់​ព្រំដែន​ក្នុង​ប្រទេស​ថៃ។

ទាក់​ទិន​បញ្ហា​សន្តិសុខ ភាគី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ ក៏​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ការ​ពង្រឹង​បញ្ហា​សន្តិសុខ នៅ​តាម​ខ្សែ​បន្ទាត់​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

លោក​ឧត្ដម​សេនីយ៍ ឌី ភេន នាយ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​មាន​ប្រសាសន៍​ថា ស្ថាន​ភាព​ទូទៅ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ចាប់​ពី​ខេត្ត​ព្រះវិហារ រហូត​ដល់​ខេត្ត​កោះកុង គឺ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ៖ «បើ​សិន​ជា​យើង​មាន​បញ្ហា​ ពាក់ព័ន្ធ​ដូច​កន្លែង​ខ្លះ ថៃ​ចាប់​ប្រជា​ពល​រដ្ឋ​យើង​ចូល​ទៅ​ក្នុង​ទឹក​ដី​គេ យើង​តែង​តែ​ឲ្យ​កម្លាំង​តាម​ចំណុច​ដែល​ពាក់ព័ន្ធ ឡើង​ទៅ​សម្របសម្រួល​ដោះ​ស្រាយ ហើយ​តែង​តែ​ជោគជ័យ»។

ក្រៅ​ការ​ពង្រឹង​កិច្ច​ការ​ពារ​សន្តិសុខ រដ្ឋាភិបាល​កម្ពុជា-ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ជាប់​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធំៗ​ឆ្លង​កាត់ ដែល​គម្រោង​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១៕

-ថយ​បុក​គេ​ហើយ​ ស្រែក​ជេរ​គេទៀត!​


ស្ត្រីជើង​ខ្លាំង​ម្នាក់ៈ ថយ​បុក​គេ​ហើយ​ ស្រែក​ជេរ​គេទៀត!​
ស្រ្តី ​ជើង​ខ្លាំង​ម្នាក់​បាន​យក​រថយន្ត​ ក្នុង​ម៉ោង​ធ្វើ​ការ​ ​បើក​មក​ចូល​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯក​ជន​មួយ​កន្លែង​ រួច​បាន​រយ៉ែ​រថ​យន្ត​ចេញ​ពី​មុខ​​មន្ទី​ពេទ្យ​ ដោយ​មិន​ប្រុង​ប្រយ័ត្ន ក៏​ទៅ​បុក​ម៉ូតូមួយ​គ្រឿង​ ដែល​កំពុង​ចត​ស្ងៀម។ ហេតុការណ៍​​រថយន្ត​បុក​ម៉ូតូនេះ បាន​កើត​ឡើង កាល​ពីព្រឹក​ថ្ងៃទី៣០ តុលា​ ២០១០ ម៉ោង​ ១០:​១៥​នាទី ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ទល់​មុខ​រ៉ា​រថ​ភ្លើង​ចាស់។

ប៉ូលីសចរចារ​ធ្វើ​ការ​ដោះ​ស្រាយ រវាង​ម្ចាស់​រថយន្ត​បង្ក​ហេតុ និងម្ចាស់​ម៉ូតូ​រង​គ្រោះ
ស្ត្រី ​ជើង​ខ្លាំង​រូប​នោះ ដែល​មិន​ស្គាល់​ឈ្មោះ ថា​ជា​ប្រពន្ធ​លោក​ធំ​ណា​នោះ បាន​យក​រថយន្ត​របស់​រដ្ឋ​មក​ប្រើ​ប្រាស់​ ក្នុង​ម៉ោង​ធ្វើ​ការ​នោះ ម៉ាក​ឡង់​គ្រីសឺរ ពាក់​ស្លាក​លេខ រដ្ឋ 34 2004 ពណ៌ខ្មៅ រីឯម្ចាស់​ម៉ូតូ​រងគ្រោះ​ មាន​ឈ្មោះ ស៊ុន ម៉េងហ៊ាង ភេទ​ប្រុស​ អាយុ ១៩ឆ្នាំ រស់​​នៅ​ភូមិ​​​ខាង​លើ ដែល​ម៉ូតូ​របស់​គេ ម៉ាក​សង់ចិន សេរី ២០១០ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ។ ម្ចាស់​ម៉ូតូ​​​រងគ្រោះ ស៊ុន ហ៊ាង បាន​រៀប​រាប់​ប្រាប់​ម្នាក់​ងារ​ខ្មែរ​ស្ថាបនា​ថា "មុន​ដំបូង​ ខ្ញុំ​​បាន​​ដឹក​ប្រពន្ធ​របស់​ខ្ញុំ​ទៅ​ផ្សារ​​ ហើយ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ ខ្ញុំ​បាន​ចតមួយ​ភ្លាត​ ដោយ​​​ឲ្យ​ប្រពន្ធ​​​ខ្ញុំ​ចាំ​ម៉ូតូ រួច​ខ្ញុំ​ទៅ​យក​ទូរស័ព្ទ​ នៅកន្លែង​ជាង​ ​ស្ថិត​នៅ​ទល់​មុខ​​កន្លែង​​ខ្ញុំ​ចត​ម៉ូតូ ហើយ​​ពេល​ដើរ​ដល់​ផ្ទះ​​ជាង​ ក៏​ស្រាប់​តែ​ឮ​​សូរ​លាន់​​ផាំង ពេល​នោះ​ខ្ញុំ​ក៏​ងាក​មើល​ក្រោយ ក៏ស្រាប់​តែ​ឃើញ​​រថយន្ត​ បុក​ម៉ូតូ​របស់​ខ្ញុំ​ដួល​ទៅ​ហើយ ហើយពេល​ខ្ញុំ​ទៅពិនិត្យ​ឃើញ បាក់​ជន្ទុល​ផ្អែក​ខាង​​ធ្វេង និង​បាក់​កា​បាំង​ចំហៀង​ ផ្នែក​ខាង​ស្តាំ" ។ ស្រ្តី​​ចំណាស់​​ ដែល​បង្កហេតុ​ បាន​ចុះ​ពី​រថយន្ត​ មក​ស្រែក​ស្តីបន្ទោស​ឲ្យ​ម្ចាស់​ម៉ូតូ​រងគ្រោះ​ថា រ៉ែង​ឥត​មើល​​ឡាន​អាញ់​ថយ​ទេឬ! អញ​​ថយ​មក​ហើយ​ រ៉ែង​ម៉េច​ក៏​មិន​យក​ម៉ូតូ​ចេញ​ ហើយ​បាន​ជេរ​ស្រែក​ឡូឡា​ថា "អាចុយ​ម្រាយ" ​រ៉ែង​មើល​ឡាន​អញ​​របក​ថ្នាំ​អស់​ហើយ ត្រូវ​តែ​សង​ បាញ់​ថ្នាំ​ឲ្យ​អាញ់​វិញ។

សូម ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​រថយន្ត​ មាន​ផ្លាក​ឡូហ្គោ អង្គរបញ្ជា​ការ​ដ្ឋាន លេខ​រៀង 1126-2010 និង​មាន​មួក​ នៅ​ក្នុង​រថយន្ត​​ផង​ដែរ ប៉ុន្តែ​មួក​នោះ គេសង្កេត​ឃើញ​ថា ជាមួក​របស់​ស្ថាប័ន​ប៉ូលីស ស័ក្តិបួនកន្លះ។ បើ​តាម​ប្រភព​​នៅ​កន្លែង​ហេតុកើត​ បាន​ឲ្យ​ដឹង​ថា ស្រ្តី​វ័យ​ចំណាស់​ ដែល​យក​រថយន្ត​រដ្ឋ​ មក​ប្រើ​ប្រាស់​ជា​លក្ខណៈ​ឯក​ជននោះ​ គឺ​ជាប្រពន្ធ​លោកស័ក្តិ​៥ ខាង​ប៉ូលីស គឺ​រថយន្ត​របស់រដ្ឋ​ ផ្លាក​ឡូហ្គោ បញ្ជាការ​ដ្ឋាន​អង្គរ មួក​ប៉ូលីស​។
គួរកត់ ​សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ គេតែង​សង្កេត​ឃើញ​ថា ​មាន​រថ​យន្ត​មួយ​ចំនួន​ បិទ​ឡូហ្គោ​អង្គរ ន.ប ខ.ម និង​ពេល​ខ្លះ​គេ​ឃើញ​​យក​រថយន្ត​ នៅ​ក្នុង​អង្គ​ភាព​ ពាក់​ស្លាក​លេខរដ្ឋ យក​ទៅ​ដឺក​ទំនិញ​ តាម​ច្រក​របៀង​ ខុស​ច្បាប់​​ទៀត​ផង។ ចំណែក​រថយន្ត​ បិទ​ឡូហ្គោ​អង្គរ ន.ប ខ.ម សម្បូរ​ទៅ​ដោយ​អ្នក​រកស៊ី​ និង​អ្នក​បើក​បរ​រត់ឡាន​តាក់ស៊ី​​ជាដើម ។
រីឯ រថយន្ត​បង្កហេតុ និង​ម៉ូតូ​រងគ្រោះ ​ខាង​លើ ក៏​ត្រូវ​បាន​ខាង​ប៉ូលីស​ចរាចរ​សណ្តាប់​ធ្នាប់​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​កន្លែង​កើត​ហេតុ​​ផង​ដែរ តែ​ដោះ​ស្រាយ​មិន​ចេញ ក៏​សម្រេច​បញ្ជួន​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​អធិការ​ដ្ឋាន​ក្រុង​ ប៉ោយ​ប៉ែត​ ដើម្បី​ដោះ​ស្រាយ​ ទៅ​​តាម​និតិវិធី​ច្បាប់ចរាចរសណ្តាប់​ធ្នាប់​ជើង​គោក ប៉ុន្តែ​ម្ចាស់​ម៉ូតូ​ បាន​ប្រាប់​ភ្នាក់ងារ​ខ្មែរ​ស្ថាបនា​ នៅ​កន្លែង​អធិការ​ដ្ឋាន​ក្រុង​ថា ស្រ្តី​ដែល​ជា​ម្ចាស់​រថយន្ត​ បាន​ប្រាប់​ម្ចាស់​ម៉ូតូថា គាត់ នឹង​ចេញ​សង ធ្វើ​ឲ្យ​ពាក់​កណ្តាល ហើយ​ពាក់​កណ្តាល​ទៀត​ ចេញ​ធ្វើ​ខ្លួន​ឯង​ទៅ។ ប្រជា​ពល​រដ្ឋ​​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា រថយន្ត​ដែល​ថយ​បុក​ម៉ូតូ​នេះ​ គឺ​ខុស​​ទាំង​ស្រុង​ ពី​ព្រោះ ថយ​បុក​ម៉ូតូ​របស់​គេ ដែល​កំពុង​ថត​ស្ងៀម ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​ធ្វេស​ប្រហែស៕​

-ថ្នាំ​​សប្បាយ​ផ្លូវ​​ភេទ​កំពុង​កាក់​កប គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​អើ​ពើ

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតៈ ថ្នាំ​​សប្បាយ​ផ្លូវ​​ភេទ​កំពុង​កាក់​កប គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​អើ​ពើ
ក្រុម ​អ្នក​លក់​​ថ្នាំ​សប្បាយ​​ផ្លូវ​ភេទ​ នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កំពុង​តែ​រកស៊ី​កាក់​កប​ ក្នុង​ការ​តាំង​លក់​ថ្នាំបំរើ​ផ្លូវ​ភេទ យ៉ាង​អណាធិប​តេយ្យ ពុំ​មានការ​ហាម​ឃាត់​ ពី​សំណាក់​អស់​លោក​សមត្ថកិច្ច​ ដែល​កំពុង​ប្រចាំ​ការ​បំពេញ​ភារកិច្ច​នៅ​ទីនោះសោះ ពី​ព្រោះ​អស់​លោក​​ទាំង​នោះ បាន​ទទួល​ផល​ពី​ក្រុម​អ្នក​ទាំង​នោះ ហើយ​គាត់​ចាត់​ទុក​ថា ការ​លក់​ថ្នាំ​ សម្រាប់​បំរើ​ផ្លូវ​ភេទបែប​នេះ វា​ជា​ប្រពៃណី​របស់​អ្នក​លក់​ទៅ​​ហើយ។


តាម ​ការ​សង្កេត​ ឃើញ​ថា ជា​ប្រ​ចាំ​គឺ​មាន​ទូរ​កញ្ចក់​ប្រហែល​ចំនួន​ប្រាំ​ប៉ុណ្ណោះ ដែល​បាន​ដាក់​លក់​ថ្នាំ​ប្រភេទ​ ដែល​សុទ្ធសឹង​តែ​ជា​ថ្នាំ​បំរើ​ផ្លូវ​ភេទ​ទាំង​អស់ នៅ​មុខ​ទូរកញ្ចក់​ ហើយ​មាន​លក់​ស្រា​យីហោ​ទំនើបៗ​ ខ្លះ​សម្រាប់​ទាក់​ទាញ​ភ្ញៀវទេសចរ​ ព្រោះ​គេ​ខ្លាច​ភ្ញៀវ​ មើល​មិន​ឃើញ​ ខ្លាច​លក់​មិន​ដាច់​​ទៀត​នោះ ទើប​គេ​នាំ​គ្នា ដាក់​មុខ​ទូរកញ្ចាក់​ សម្រាប់​សំញើញ​បែប​នេះ ងាយ​ស្រួល​​ពេល​មាន​អ្នក​ត្រូវ​ការ​ រក​ជាវ​ឃើញ ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​លក់​ឲ្យ​បាន​ឆប់​រហ័ស​ទៀត។


នៅ ​ក្នុង​ការលក់​ថ្នាំ​បំរើរ​ផ្លូវ​ភេទបែបនេះ គឺ​មាន​តាំង​ពីយូរយាណាស់​មក​ហើយ គឺ​ភាគ​ច្រើនជា​ជន​ជាតិ​​សៀម​​ ខ្លះ​ជាជនជាតិ​ខ្មែរ​ ខ្លះ​ជា​អ្នក​ដែល​មាន​អំណាច​គួរ​សម​ បាន​សហការ​ជាមួយ​អស់​លោកធំៗ ដែល​នៅ​ផ្តុំ​នោះ ដើម្បី​បើក​លក់​ថ្នាំ​បំរើ​ផ្លូវ​ភេទ​ជូន​ភ្ញៀវទេសចរ ឬទុក​លក់​ជូន​​អស់​លោក​ធំៗ​ ដែល​គាត់​ត្រូវ​ការ​ម្តង​ម្កាល​ទៀត​ផង។
រាល់ ​សកម្ម​ភាព​លក់​ថ្នាំ​បំរើ​ផ្លូវ​ភេទ​នេះ ត្រូវ​បាន​ភ្ញៀវ​ទេស​ចរ​ខ្លះ បាន​ឲ្យ​ដឹង​ថា នៅមាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែតមួយ​នេះ គឺមិន​គួរ​ណា​អស់​លោក​​អនុញ្ញាតិ​ឲ្យ​​ឈ្មួញ​យក​វត្ថុ​ទាំង​នោះ មក​ដាក់​លក់​សំញើញ​បែប​នេះទេ។ ភ្ញៀវ​ទេសចរ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុង​ប៉ោយ​ប៉ែត ជា​តំបន់​​ទេសចរ​មួយ​យ៉ាង​សំខាន់​ មិន​មែន​ជា​តំបន់​ទេសចរ​​ផ្លូវ​ភេទ​នោះ​​ទេ ចាំបាច់​យក​ថ្នាំ​ទាំងនេះ មក​​ដាក់​តាំង​លក់​ធ្វើ​បែប​​អណាធិបតេយ្យ​ នៅ​មាត់​ច្រក​យ៉ាង​នេះធ្វើអី! គឺ​គួរ​តែ​ដាក់​តាំង​លក់​របស់​អនុស្សាវរីយ៍​ ដែល​ជា​របស់​ខ្មែរ​ គឺវា​ល្អ​ជាង តែ​បើ​លក់​របស់​អាស​អា​ភាស​បែបនេះ​ គឺ​វា​​ធ្វើ​ឲ្យ​​អាប់​ឱន​ដល់​អរិយធម៌ វប្បធម៌​ខ្មែរ​​យ៉ាង​ធ្ងន់​ធ្ងរ។ តែ​បើ​ជ្រុល​ជា​បាន​លក់​ទៅ​ហើយ គួរ​តែ​រក​​កន្លែង​ណា​ជា​លក្ខណៈ​បិទ​បាំង​​ទៅ ទើប​វា​គ្មាន​បញ្ហា​ប៉ះ​ពាល់​។
គេបាន​បន្ត ​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ករណី​លក់​ដូរ​​របស់​អាសអាភាស​ទាំងអស់​ខាង​លើ​នេះ គឺ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ឬក៏​អស់​លោក ដែល​ទទួល​ខុស​ត្រូវ​នៅ​មាត់​ច្រក​​ទ្វារ​អន្តរជាតិ​នេះ គួរ​តែ​នាំ​គ្នា​ជួយ​មើល​សកម្មភាព​លក់​ដូរ​​ទាំង​នោះ​ផង​ ហើយ​កុំ​ចេះ​តែ​លក់​កន្លែង​​ដាក់​ខែ​យក​លុយ ​មេត្តា​គិត​ដល់​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ ដែល​មាន​ជា​យូរ​​លង់​មក​​​ហើយ​ផង៕

-ស្រ្តី​៤​នាក់​បំរើ​ការ​ងារ​​ក្នុង​ក្លឹប​ឌីស្កូ​ផ្លេ​ប៊យ​ផ្ទុះ​កំហឹង

ស្រ្តី​៤​នាក់​បំរើ​ការ​ងារ​​ក្នុង​ក្លឹប​ឌីស្កូ​ផ្លេ​ប៊យ​ផ្ទុះ​កំហឹង​បក​អាក្រាត​ថា"រាំ​ស្រាត​ និង​សេព​ថ្នាំ​ញៀន!"​
ស្រ្តី ​បំរើ​ការ​នៅ​ហាង​ឌីស្កូ​ ផ្លេប៊យ​ ៤នាក់​ បាន​មក​បក​អាក្រាត​​ថា ហាង​ឌីស្កូ​នេះ រាំ​ស្រាត​ និង​សេព​គ្រឿង​ញៀន​​ពេញ​ទំហ៊ឹង​ នៅ​ក្នុង​ទី​នោះ​ ស្ថិត​ក្នុង​បរិ​វេណ​​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត។ ស្រ្តី​៤នាក់​​នោះ រួម​មានៈ ១/ឈ្មោះ គង់​ សំអាត ហៅ​ អាហ្មួយ អាយុ ២៧ឆ្នាំ ២/ឈ្មោះ លី វ៉ា អាយុ ២៦​ឆ្នាំ ៣/ឈ្មោះ​ ស៊ីវ​ លាន អាយុ ២៥​ឆ្នាំ (នាង​ៗទាំង​បី​នាក់​​ រស់​នៅ​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត) និង​៤/ឈ្មោះ ញ៉េន ចិន្តា អាយុ ២៥​ឆ្នាំ រស់​នៅ​ភូមិ​ប្រជា​ធម្ម​​ សង្កាត់/ក្រុង​ប៉ោយ​ប៉ែត។


រឿង ​ហេតុ​ដំបូង​​​ ដែល​បណ្តាល​ឲ្យ​ពួក​នាង​ៗ​ទាំង​៤នាក់​ ផ្ទុះ​កំហឹង​ឡើង​នេះ គឺ​​ដោយ​សារ​ ពួក​នាង​​ធ្វើ​ការ​ហើយ ត្រូវ​ថៅ​កែ មិន​បើក​ប្រាក់​​​ខែ​ឲ្យ​ ទើប​បាន​ជា​ពួក​នាង​​​មក​ប្តឹង​​តវ៉ា​ នៅ​មុខ​ហាង​ឌីស្កូ​ផ្លេប៊យ ថែមទាំង​មក​បក​អាក្រាត​ប្រាប់​អ្នក​យក​ព័ត៌​មាន​ជា​ច្រើន​នាក់​ថា ក្នុង​ហាង​​ឌីស្កូ​នោះ មាន​ការ​រាំ​ស្រាត​ និង​មានអ្នក​​សេព​គ្រឿង​ញៀន​ទៀត​ផង។ ពួក​នាង​បាន​ប្រាប់​ឲ្យ​ដឹង​​ថា ពួក​ខ្លួន ដែល​ត្រូវ​ថៅ​កែ​ មិន​បើក​ប្រាក់​ខែ​​​ឲ្យ​​​ចំនួន​២ខែ​មកហើយ។ ជា​ទម្លាប់​ការ​ងារ​ពីមុន គេ​តម្រូវ​ឲ្យ​រក​ភ្ញៀវ​សម្រាប់​ចូល​ផឹក​ស៊ី នៅ​ក្នុង​ហាង​ រឺក្លឹប​នោះ ក្នុង​​១ខែ ឲ្យ​បាន​ ៦០ឌីង(ស្មើ​នឹង​៦០កូន​កែវ​តូច) ទើប​ទទួល​ប្រាក់​ខែ ១ម៉ឺន​បាត​​លុយ​ថៃ ក្នុង​១ខែ។ តែ​​​សម្រាប់​រយៈ​ពេល​២ខែនេះ ខាង​ថៅ​កែ​ និង​មេការ​ តម្រូវ​ឲ្យ​ពួក​នាង រក​ភ្ញៀវ​ឲ្យ​បាន​ ១៣០​ឌីង(ស្មើ​នឹង​១៣០​កែវ​តូច) ទើប​បើក​ប្រាក់​ខែ​ឲ្យ ដោយ​សារ​ក្នុង​រយៈ​ពេល​​​២ខែ​នេះ ពួក​ខ្លួន​ រក​ម៉ូយ​ពុំ​បាន​គ្រប់​ចំនួន​ ទើប​ពួកគេ​(ថៅកែ) ពុំ​បើក​ប្រាក់​ខែ​ឲ្យ។

ស្រី ​ទាំងនោះ បាន​​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​​ស្រ្តី​ជនជាតិ​សៀម ដែល​​​​បំរើ​ការនៅ​ទីនោះ ១០ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​​​បើក​​លុយ​ម្តង ធ្វើ​របៀប​នេះ មិន​ស្មើ​ភាព​គ្នា​ទេ ហើយ​បើ​​ថៅ​កែ និង​មេការ​ ដាក់​កំណត់​ឲ្យ​រក​ភ្ញៀវ​បែបនេះ ដូច​គេ​បណ្តេញ​ចេញ​អញ្ចឹង​! ក្រោយ​ពី​ការ​អះអាង​ថា​​ពួក​ខ្លួន​ ត្រូវបាន​ថៅ​កែ​មិន​បើក​លុយ​ឲ្យ​នោះ ក៏​បាន​ផ្ទុះ​កំហឹង​មក​បក​អាក្រាត​ថា​ ក្នុង​ក្លឹប​នេះ មាន​ការាំ​ស្រាត​ និង​ជក់​ថ្នាំ​ញៀន​​ពេញ​​ទំហ៊ឹង​នៅ​ក្នុង​​ទី​នោះ​។ ពួក​នាង​ ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ម៉ោង​ ១យប់​​ រំលង​អាធ្រាត រហូត​ដល់​ម៉ោង​៤ទៀប​ភ្លឺ ជា​រៀង​រាល់​យប់​ ​គេ​​តែង​ធ្វើ​​របៀប​នេះ(​ឲ្យ​រាំស្រាត) មក​លើ​ស្រ្តី​ទាំង​៤នាក់​នោះ។ ចំពោះ​ស្រ្តីម្នាក់​ក្នុង​ចំណោម​៤នាក់​នោះ គឺ​ឈ្មោះ គង់​ សំអាត​ ហៅ​អាហ្មួយ ធ្លាប់​ត្រូវ​បាន​ស្រ្តីបំរើ​ការ​ងារ​ថៃ ព្រួតវាយ​ធ្វើ​បាប​ចំនួន​២ដង​មក​ហើយ ថ្មីៗ​នេះ គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាន​​នគរ​បាល​​ក្រុង​​ប៉ោយ​ប៉ែត ដើម្បី​ធ្វើ​ការ​​​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ប៉ុន្តែ​សំណង​ជា​រដ្ឋ​ប្ប​វេណី។
សូម ​បញ្ជាក់​ផង​ដែរថា កន្លង​មក​មាន​អ្នក​កាង​ក្នុង​ក្លឹប​ ជនជាតិ​សៀម​ ធ្លាប់​វាយ​សន្តិសុខ​ខ្មែរនៅ​ទីនោះ​ ឈ្មោះ​ ព្រហ្ម​ បណ្តាល​ឲ្យ​រង​របួស​ នៅ​ក្នុង​ម៉ោង​៣​ទៀប​ភ្លឺ ហើយ​សន្តិសុខ​រូប​នោះ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ក្រោយ​ពី​ទទួល​ពាក្យ​​បណ្តឹងរួច​ កង​រាជ​អាវុធ​ហត្ថ​ ក៏​បាន​នាំ​ខ្លួន​ជន​ល្មើស​ទាំង​នោះ មក​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​ក្រុង​​ប៉ោយ​ប៉ែត ប៉ុន្តែ​ប្រភព​បាន​និយាយ​ថា ជន​ល្មើស​ទាំង​នោះ ត្រូវ​បាន​ចេញ​តាម​ទ្វារ​ក្រោយ​ ដោយ​សុវត្ថិភាព ថ្នូរ​នឹង​ប្រាក់​បាត​សៀម។
ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា ក៏​បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​លោក​ប្រធាន​សន្តិសុខ​កាស៊ីណូផ្កាយ​៥ លោក ទៀ ចាង​ ផង​ដែរ តែទូរស័ព្ទ​ចូល គ្មាន​អ្នក​ឆ្លើយ សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ឌីស្កូ​ផ្លេប៊យ​នេះ​ ម្ចាស់​ និង​ថៅ​កែ​ ជាជន​ជាតិ​ថៃ ជួល​ដី​កាស៊ីណូ​ផ្កាយ​៥ សម្រាប់​ធ្វើ​អាជីវ​កម្ម​ខុស​ច្បាប់៕​​

-រថយន្ត​សេរីទំនើប​មួយ​គ្រឿង​​បុក​ម៉ូតូ​សិស្ស​សា​លា

រថយន្ត​សេរីទំនើប​មួយ​គ្រឿង​​បុក​ម៉ូតូ​សិស្ស​សា​លា​សិរី​សោភ័ណ​បណ្តាល​អោយ​រង​របួស​ធ្ងន់​ធ្ងរ​ទាំង​៣នាក់
រថយន្ត ​សេរីទំនើប​មួយ​គ្រឿង​ម៉ាក​ Highlander ធ្វើដំណើរ​ចេញ​ពី​ផ្លូវ​ទៅ​សៀម​រាប ឆ្ពោះ​ទៅកាន់​ទីក្រុង​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ក្រុង​សិរី​សោភ័ណ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាងកើត​ឈៀង​ខាង​ត្បូង​ការ៉ាស់​សាំងតេឡា ប្រហែល​ ១០០ម៉ែត្រ​ ពី​អនុវិទ្យាល័យ​​សិរីសោភ័ណ​ ក៏​ប្រ​លះ​គ្នា​​ជាមួយ​ម៉ូតូ​ម៉ាក​ខ្លិក​សេរី២០១០​មួយ​គ្រឿង បណ្តាល​ឲ្យ​ក្មេង​សិស្ស​សាលា​​ស្រី ៣នាក់ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរនៅ​នឹង​កន្លែង​កើត​ហេតុ វេលា​ម៉ោង​ ១:៤៥នាទី​រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០។


ជនរងគ្រោះ ​អ្នក​បើក​បរ​ ១/​ឈ្មោះ ​មុំ​ស្រីនិច អាយុ ១៨ឆ្នាំ រស់​នៅ​ភូមិ ព្រៃប្ញស្សី សង្កាត់​ ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ២/ឈ្មោះ យុយ រីដា​ អាយុ ១៧ឆ្នាំ រស់​នៅ​ភូមិ ព្រះ​ពន្លា សង្កាត់​ ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយ​មានជ័យ ៣/ឈ្មោះ អ៊ំ វីតា អាយុ ១៥ឆ្នាំ នៅភូមិ​ព្រះ​ពន្លា សង្កាត់ ព្រះ​ពន្លា ក្រុង​ សិរីសោភ័ណ​ ជិះម៉ូតូ​ម៉ាកខ្លិកសេរី២០១០ ពណ៌ស្លាទុំ ក្បាលពណ៌​ស ពាក់​ស្លាកលេខ កំពត ១០-៦២៥៦។ ចំណែក​ជន​ល្មើស​បើក​បរ​រថយន្ត​មាន​ឈ្មោះ ខុងតុង អាយុ​ប្រហែល​ជាង ៣០​ឆ្នាំ បើក​រថយន្ត​​ម៉ាក​ Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៩៥៦១។

បើតាម ​សំដី​សាក្សី​ជា​ច្រើន​នៅកន្លែង​កើត​ហេតុ បាន​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​គ្រោះ​ថ្នាក់​ចរាចរ ដ៏គួរ​ឲ្យ​រន្ធត់​ នោះ​កើត​ឡើង ពួក​គាត់​បាន​ឃើញ​មាន​រថយន្ត​ម៉ាក Highlander មួយ​គ្រឿង​ពណ៌​ខ្មៅ បើក​ចេញ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ត្រលប់​ទៅ​យក​​​មេ ទៅឯទី​ក្រុង​ភ្នំពេញ។ ចំណែក​ឯ​សិស្ស​សាលា​ស្រី​រង​គ្រោះ​ទាំង​៣នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ខ្លិក សេរីឆ្នាំ២០១០ ឌុប​គ្នា​ពី​ក្រោយ​ពី​២នាក់​ ចេញ​ពី​ត្បូង​ ទៅជើង​ឆ្ពោះ​ទៅ​សាលា​រៀន លុះមក​ដល់​ចំណុច​កើត​ហេតុ​ មាន​រថយន្ត​មួយគ្រឿង​ទៀត នៅ​ពីមុខ​រថយន្ត​បង្កហេតុ ដោយ​សារ​តែ​​មេជនបង្កហេតុតេទូរស័ព្ទ​ថា ឲ្យ​ប្រញាប់​ទៅ​យក​គាត់ ទើប​ជន​បង្កហេតុ បើក​វ៉ា​រថយន្ត​នៅ​ពីមុខ ក៏​ប្រលះ​នឹង​ម៉ូតូ​សិស្ស​សាលា​ ក៏​បុកចំ​ថ្ពាល់​រថយន្ត​ខាង​ធ្វេង​ បណ្តាល​ឲ្យ​កំពិត​មុខ​ខ្ទេច​ ចំណែកឯម៉ូតូ​សិស្សសាលា​ អូស​ ១៧ម៉ែត្រ​ ខ្ទេច​មុខ​អស់​ រីឯកូន​សិស្ស​វិញ​ ២នាក់​ បាក់​ជើង និង​ម្នាក់​​ទៀត ត្រូវ​ចំក្បាល​​ពីក្រោយ​យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់​ពីបុក​រួច រថយន្ត​បង្កហេតុ​ខាងលើ បាន​បើក​រត់​​ហួស ស្រីគ្រប់ល័ក្ខ បានប្រហែល ១០០ម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​តែម្តង។
ក្រោយពីកើត ​ហេតុ​ បាន​ប្រហែល​១០នាទី ជនរងគ្រោះ​សិស្ស​សាលា​ទាំង​៣នាក់ ត្រូវ​បាន​រថយន្ត​សាម៉ុយ​របស់​ស្នងការ​ មក​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​​ទេវិន​ ជាបន្ទាន់ ហើយ​ស្រប​ពេល​នោះ​ដែរ ក៏​ឃើញ​មានប៉ូលីស​ចរាចរចំនួន ៦នាក់ មក​ដល់​ រួច​ក៏ធ្វើ​ការ​វាស់វែង​ទៅ​តាម​បច្ចេកទេស បន្ទាប់មក​ប៉ូលីស​ក៏​នាំ​យក​​ម៉ូតូ​រង​​គ្រោះ និង​រថយន្ត​បង្កហេតុ បញ្ជូន​ទៅ​រក្សាទុក​នៅ​ស្នងការ​ ក្នុង​ថ្ងៃនោះ​​ដែរ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់៕

-ខ្សែ​រ៉ក និងក្បូន​ នៅ​តាម​ច្រក​របៀង​ប៉ូលីស​ជើង​គោក​ 8-91 កំពុង​ចំលង​ទំនិញ​គេច​ពន្ធ​យ៉ាង​គ​គ្លើន

ខ្សែ​រ៉ក និងក្បូន​ នៅ​តាម​ច្រក​របៀង​ប៉ូលីស​ជើង​គោក​ 8-91 កំពុង​ចំលង​ទំនិញ​គេច​ពន្ធ​យ៉ាង​គ​គ្លើន
ប៉ោយ ​ប៉ែត៖ ទោះ​បី​ជា​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ កែ​ គឹម​យ៉ាន និង​ជា​គណ​កម្មាធិការ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​មក​ពង្រឹង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ និង​ជួយ​សម្រួល​ទៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ទាំង​មូល​ អំពី​សុខ​ទុក្ខ​បង​ប្អូន​ និង​ចុះ​ត្រួត​ពិនិត្យ​ នៅ​តាម​បណ្តា​ប៉ុស្តិ៍​ប៉ូលីស​នានា​ នៅ​តាម​ច្រក​របៀង និង​​កាត់​បន្ថយ​ការ​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់​ និង​ជម្រាប​ទៅ​អាជ្ញាធរ​​​​ក្រុង​ប៉ោយ​ប៉ែត ព្រម​ទាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ឲ្យ​កាត់​ខ្សែ​រ៉ក និង​ស្ពាន​​ ដែល​ពួក​ឈ្មួញ​​ដឹក​ទំនិញ​ឆ្លង​កាត់​ពី​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​ថៃ ដែល​ធ្វើ​​ឲ្យ​បាត់​បង់​ប្រាក់​ចំណូល​ចូល​រដ្ឋ​ និង​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​​ទៅ​ប្រទេស​គេ ជៀស​វាង​កុំ​ឲ្យ​អាជ្ញធរ​​គេ ​មើល​ងាយ​មើល​ថោក ដល់​ប្រជាពល​រដ្ឋ​យើង។


ការ ​កាត់​ខ្សែ​រ៉ក និង​រុះ​រើស្ពាន​តាម​ប៉ុស្តិ៍​ រីច្រក​របៀង​នោះ ឃើញថា ធ្វើ​ទាំង​ក្រោម​ភ្លៀង​រលឹម​។ ប៉ុន្តែ​ក្រោយ​ពី​កាត់ និង​រុះ​រើ​ បាន​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​ថា មាន​ប៉ុស្តិទ​ និង​ច្រក​របៀង​មួយ​ចំនួន បាន​តំឡើង​ខ្សែរ៉ក និង​ដាក់​ក្បូន​ចំលង ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​​ថៃ ឆ្លង​កាត់​​មក​ទឹក​ដី​កម្ពុជា​យើង​ទាំង​ថ្ងៃ​ ទាំង​យប់ ដោយគ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ណា​ត្រួត​ពិនិត្យ​ច្រក​របៀង​ ដែល​ប៉ូលីស​ឃុប​ឃិត​គ្នា​ជាមួយ​ឈ្មួញ​នោះ​ទេ គឺ​នៅ​ចំណុច​ប៉ុស្តិ៍ ម៉ុង​ចិន ហៅ​ ដើម​​ក្រង គ្រប់​គ្រង​ដោយ​ឈ្មោះ កឿន ជា​ប៉ូលីស​ជើង​គោក 8-91។
ទំនិញ​ ដែល​ពួក​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ រួម​មាន​ សត្វពពែ មាន់ ទា ជ្រូក​ក្រហម ជាដើម។ ទំនិញ​ទាំង​អស់​នេះ ដែលសមត្ថកិច្ច​​ឃុប​ឃិត​ជាមួយ​ឈ្មួញ​ មិន​បង់​ពន្ធចូល​រដ្ឋ​ ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ក្នុង​១​ឆ្នាំៗ មិនតិច​លាន​រៀល​នោះ​ទេ។ ចំណែក​ឯមនុស្ស​ឆ្លង​ដែន​ទៅ​ថៃ​ខុស​ច្បាប់​នោះ មេខ្យល់​ គឺ​​សមត្ថកិច្ច​នៅ​ទីនោះ ជា​អ្នក​បើក​ដៃ​ឲ្យ​ទៅ ដូច្នេះ​ហើយ បើ​ចង់​រក​មេខ្យល់​ គឺ​វា​ងាយ​ស្រួល​បំផុត។

មាន ​ច្រក​របៀង​មួយ​កន្លែង​ទៀត ក៏​មាន​គេ​តំឡើង​ខ្សែរ៉ក​ផងដែរ ជា​ប៉ុស្តិ៍​របស់​លោក ឆែម ចំប៉ា ប៉ូលីស​ជើង​គោក 8-91 ក៏​មាន​នាំ​ទំនិញ​ឆ្លង​ដែនខុស​ច្បាប់​ មក​ពី​ប្រទេស​ថៃ នៅ​ចំណុច​ច្រក​ ដៃ​ឆៃ នៅ​ក្រោយ​ម្តុំ​ម៉ាស៊ីន​ទឹក​កក​ អតីត​បាញ់ឡេង ជាស្តង់​របស់​ម្ចាស់​​យាយ ម៉ៅ​ នាំ​​ទំនិញអេត​ចាយ សំបក​ដបផង​ដែរ ពេល​យប់​ ពួក​ឈ្មួញ​តែង​តែនាំ​ទំនិញ​គ្រប់​មុខ គឺ​ទំនិញ​ចាប់​ហ៊ួយ និង​គ្រឿង​បន្លាស់​ម៉ាស៊ីន ។​ សូម​បញ្ជាក់​ថា ​​នៅ​​ពេល​ថ្ងៃ​ ពួក​គេ​ស្រាយ​រ៉កចេញ និង​នៅ​ពេល​យប់​ ពួក​គេ​​តំឡើង​រ៉កវិញ ដើម្បី​បំភាន់​ភ្នែក​អ្នក​ការ​សែត។

ចំណែក ​លោក កឿន​ វិញ ដែល​ជា​អ្នក​គ្រប់​គ្រង​​នៅ​ចំណុច​ដើម​អង្រ្កង​នោះ បាន​ក្សិប​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា​ឲ្យ​ដឹង​ថា មេ​របស់​ខ្ញុំ​ មិន​ឲ្យ​បើក​ រឺ​តំឡើង​ខ្សែ​រ៉ក​ទេ និងមិន​ឲ្យ​ចេញ​ជា​ដាច់​ខាត។​ គាត់​បាន​បន្ត​ទៀត​ថា មេរបស់​ខ្ញុំ​ មិន​ដូច​មេ​របស់​គេទេ បើ​ចង់​ចេញ​ទំនិញ​ សូម​ទៅ​​សុំ​ស្នង​ការ​ខេត្ត​ខ្លួនឯង​ទៅ បើ​បាន​ប្រាក់​ចំណូល​គាត់​ទទួល​យក​ដែរ។
សូម ​រំលឹក​ផង​ដែរ​ថា ឯក​ឧត្តម​ កែ គឺម​យ៉ាន និង​លោក​អភិបាល​ក្រុង​ប៉ោយ​ប៉ែត ទ្រីណា​រិន បាន​បង្កើតគណកម្មការ បិទ​ច្រក​របៀង​ និង​រុះ​រើ​ស្ពាន​ និង​រ៉ក​ នៅ​តាម​បណ្តា​ប៉ុស្តិ៍​នានា ក្រោម​ភ្លៀង​រលឹម​នោះ ឥឡូវ​នេះ​ នៅ​តាម​ប៉ុស្តិ៍​មួយ​ចំនួន គេសង្កេត​ឃើញ​ថា មាន​សកម្មភាព​​ឡើង​វិញ​ហើយ ។ ចំណែក​លោក​ ហាំ​ វណ្ណៈ មេវរៈសេនាតូច 8-91 មិនអាច​សុំ​ការ​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់​​គាត់​មិន​អាច​ទាក់​ទង​បាន៕

-ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​ក្របួច​​​​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​បាន​៧នាក់

ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​ក្របួច​​​​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​បាន​៧នាក់
កាលពីថ្ងៃទី២០ ធ្នូ ២០១០ វេលា​ម៉ោង​ ៨:៣០នាទី​ព្រឹក​ ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​ចំនួន ៧នាក់ នៅ​ភូមិ​ ក្បាល​ស្ពាន សង្កាត់/ក្រុង​ ប៉ោយ​ប៉ែត នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង​ ទល់​​មុខ​វត្ត​ បាលិលេយ្យ ខណៈ​ពួក​គេ​កំពង់​ធ្វើ​សកម្មភាព​ចែក​​ចាយ​ និង​សេព​​ថ្នាំ​ញៀន។ ជន​សង្ស័យ​ទាំង​ ៧នាក់​នោះ រួម​មានៈ ១/ឈ្មោះ កែវហាក់ ភេទ​ប្រុស អាយុ ៥៣ឆ្នាំ ២/ឈ្មោះ អឿន​យ៉ុន ភេទ​ស្រី អាយុ ៥១ឆ្នាំ ៣/ឈ្មោះ នាង ផល្លា ហៅ ម៉ៅ​ ភេទ​ប្រុស អាយុ ៤៧ឆ្នាំ ៤/ឈ្មោះ ភី សុភ័ណ ភេទ​ប្រុស អាយុ ២៩ឆ្នាំ ៥/ឈ្មោះ យិន សាវុធ ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ៦/ឈ្មោះ ស៊ីថា ភេទ​ប្រុស ៥០ឆ្នាំ ៧/ឈ្មោះ ធាប៉ែត ភេទប្រុស អាយុ ២៥ឆ្នាំ អ្នក​ទាំង​៧រូប​​នេះ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ។ ឈ្មោះ កែ​វ ហាក់ និង​ឈ្មោះ អឿន​យ៉ុន ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក្នុង​ចំណោម​៧នាក់​នេះ ឈ្មោះ នាង​ផល្លា ហៅ​​ម៉ៅ និងឈ្មោះ អឿន​ យ៉ុន ជា​អ្នក​ចែក​ចាយ​ ក្រោយ​ពី​ការ​ឃាត់​ខ្លួន។

សមត្ថកិច្ច​ប៉ូលីស​បង្ហាញ​មុខ​អ្នកចែក​ចាយ​ និងសេព​ថ្នាំញៀន រួម​ជាមួយ​នឹងវត្ថុតាង
ពួកគេ ​ទាំង​៧នាក់​ខាងលើ​ ប៉ូលីស​ក្រុង​​ប៉ោយ​ប៉ែត បាន​ធ្វើ​ការ​​រឹប​អូស​បាន​វត្ថុតាង និង​ថ្នាំ​ញៀន ប្រភេទ​យ៉ាម៉ា ពណ៌​ក្រហម ចំនួន ១១០គ្រាប់ និងបំពង់​ជក់​មួយ​ចំនួន​ធំផង​ដែរ។ ក្នុង​ពេល​ធ្វើ​ការ​បង្រ្កាប​ស្រ្តីឈ្មោះ អឿន យ៉ុន ដែល​ជា​អ្នក​ចែក​ចាយ និង​ជា​ម្ចាស់​ផ្ទះ​ ត្រូវ​បាន​ប៉ូលីស​ក្រុង​ប្រាប់​ថា បាន​​លួច​ទម្លាក់​ថ្នាំញៀន តាម​ប្រហោង​រនាបទៅដី ប៉ុន្តែ​ត្រូវ​ប៉ូលីស​ឃើញ​ទាន់។
លោកអនុសេនីយ៍ឯក អ៊ុំសុផល អធិការ​ក្រុងប៉ោយប៉ែត បាន​ប្រាប់​ថា ដោយ​តាម​អនុសាសន៍​របស់​សម្តេច​ ហ៊ុន សែន និង​ដោយ​មាន​ការ​ណែនាំ​ និង​ចង្អុល​បង្ហាញ​ពីលោក​ស្នង​ការ​ខេត្ត​ក៏ដូច​ជា​លោក​អភិបាល​ក្រុង ទើប​លោក​បាន​ដាក់​កម្លាំង​ចុះ​ស្រាវ​ជ្រាវ រហូត​ឈាន​ដល់​​ចុះ​បង្ក្រាប និង​​ឃាត់​ខ្លួន​ទាំង​៧នាក់នេះ​តែម្តងទៅ។ ចំពោះជន​សង្ស័យ​ទាំង​៧នាក់​ខាង​លើនេះ ត្រូវ​បាន​លោក​អធិការ​​ប្រាប់​ថា ក្រោយ​ពី​ការ​សួរ​នាំ និង​ធ្វើ​ការ​កំណត់​ហេតុ​រួច និងបញ្ជូនពួក​គេ​ទៅ​ស្នង​ការ​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បី​ចាត់ការ​បន្តតាម​និតិវិធីច្បាប់។
ប៉ូលីស ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ចែក​ចាយ​​បាន​សារភាព​ថា ពួក​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​មែន។ ជារឿយៗ គេ​សង្កេត​ឃើញ​ថា ក្រុង​ប៉ោយ​ប៉ែត​ ជាពិសេស​នៅ​ក្នុង​ភូមិ​ ក្បាល​ស្ពាន និងភូមិ បាលិលេយ្យ នៅ​ចំណុច​ខាង​កើត​ផ្ទះ​ល្វែង​មាន​ការ​​ចែក​ចាយ​ថ្នាំ​ញៀន​យ៉ាង​គគ្រឹក​​ គគ្រេង និង​លក់​ដូរ​ដូច​គេ​លក់​ស្ករ​គ្រាប់​អញ្ចឹង ហើយ​ពេលខ្លះ​សមត្ថកិច្ច​ទាំង​ពីរ​ បាន​ចុះ​បង្រ្កាប​ម្តង​ម្កាល​ ប៉ុន្តែ​ពួក​ចែក​ចាយ​ទាំង​នោះ ឃើញ​ថា មុខ​ដដែល​ៗ អ្នក​ខ្លះ​ឃើញ​ប៉េអឹម​​ចាប់​ អ្នក​ខ្លះ​ ត្រូវ​បាន​ប៉ូលីស​ចាប់​ ប៉ុន្តែ​អ្នក​ទាំង​នោះ នៅ​តែ​​​បន្ត​ជា​រៀង​រាល់​ថ្ងៃ៕

-ធ្វើពិធី​ផ្សព្វ​ផ្សាយ​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស

បន្ទាយមានជ័យៈ ធ្វើពិធី​ផ្សព្វ​ផ្សាយ​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការរំលោភ​បំពាន​អនិតិជន​អាយុ​ក្រោម​១៥ឆ្នាំ
នៅ ​បរិវេណ​សាលាក្រុង​សិរីសោភ័ណ​ មាន​ធ្វើ​ពិធីផ្សព្វ​ផ្សាយ​ និង​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​ជួញ​មនុស្ស​ ក្រោម​ប្រធាន​បទ​ "យើង​រួប​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្រ្តី និង​កុមារ" ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​ (ស៊ីដូ) ដែល​បាន​​សហការ​ជាមួយ​សាលា​ក្រុង​សិរី​សោ​ភ័ណ​ នៃ​ខេត្ត​បន្ទាយ​មានជ័យ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ លោកស្រី នួម សុភ័ណ អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ​ រាគ្រី អភិបាល​ក្រុង​សិរីសោភ័ណ លោក ស្នងការ​ លោក​ប្រធាន​ការិយាល័យ​ការពារ​អនិតិជន​ខេត្ត សិស្សានុសិស្ស ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ចំនួន ១៥០០នាក់ បាន​អញ្ជើញ​ចូល​រួម​​ក្នុង​ពិធី​នេះ​ផង​ដែរ កាល​ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

លោក គង់ សំណាង នាយក​អង្គការ​ ស៊ីដូ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នេះថា ឆ្លៀតឱកាស​ដ៏​មាន​សារៈ​សំខាន់​នេះ អង្គការ ស៊ីដូ ដែល​ជា​អង្គការ​ជាតិ ដោយ​បានបង្កើត​ឡើង​តាំងពីឆ្នាំ​ ១៩៩៥ ហើយ​ធ្វើ​ជា​ដៃគូរ​អភិវឌ្ឈន៍​ជាមួយ​រដ្ឋាភិបាល ជា​ពិសេស​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ ថ្ងៃនេះ អង្គការ​ ស៊ីដូរ មាន​មោទ​នៈ​ភាព ដោយ​បាន​ទទួល​​ការ​គាំ​ទ្រ​ថវិការ​ពី​សហភាព​អឺរុប​(EU) ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ជា​ពិសេស​ទៅ​លើ​ស្រ្តី និង​កុមារ យើង​ត្រូវ​តែ​រួប​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្រ្តី និងកុមារ។

លោក ​បាន​និយាយ​បន្ត​ទៀត​ថា អង្គការ​ ស៊ីដូ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញ​ដូរ​​មនុស្ស​ ដោយ​ធ្វើ​ការអប់​រំ​ផ្សព្វ​ផ្សាយ​ផ្ទាល់ និង​ប្រយោល​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពីគ្រោះ​ថ្នាក់​ ឬ​ប៉ះ​ពាល់​នៃ​ការ​ជួញ​ដូរ​មនុស្ស ​អំពើ​ហិង្សា​ក្នុងគ្រួសារ មេរោគ​អេដស៍ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​អសន្តិ​ភាព និង​ផល​ប៉ះ​ពាល់​នៃការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង។
ជា ​មួយ​គ្នា​នេះ​ដែរ លោក អ៊ុំ រាគ្រី អភិបាល​ក្រុង​សិរីសោភ័ណ បាន​ឡើង​អាន និង​មាន​ចំណាប់​អារម្មណ៍​ថា ប្រទេស​កម្ពុជា​យើង​ នៅ​ពេលនេះ មាន​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​ បាន​​ប្រព្រឹត្ត​អំបើ​ជួញ​ដូរ​មនុស្ស​ឆ្លងដែន ទៅ​ប្រទេស​ក្រៅ​ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ជនទុច្ចរិត​ទាំងនោះ​ កំពុង​តែ​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ ដើម្បី​ទាក់​ទាញ​ផល​ប្រយោជន៍ពី បុរស, ស្រ្តី ជា​ពិសេស​យុវវ័យ និង​កុមារជាច្រើន ដើម្បី​ធ្វើ​ការ​ជួញ​ដូរ​ដោយ​ប្រើ​គ្រប់​រូបភាព​ គ្រប់​មធ្យោ​បាយ និង​សំភារៈ ដែល​ធ្វើ​ឲ្យ​ បុរស ស្ត្រី និង​កុមារ ធ្លាក់​ចូល​ក្នុង​ការ​ជួញ​ដូរ​ដោយ​ពុំ​ដឹង​ខ្លួន។
ការ ​​ធ្វើ​អាជីវកម្មផ្លូវ​ភេទ និង​អាជីវកម្ម​លើ​កម្លាំង​ពលកម្ម​ ក្នុង​ប្រទេស​ជាច្រើន​ ដែល​រួម​មាន​ដូច​ជា ប្រទេសថៃ ម៉ាឡេស៊ី ម៉ាកាវ និង​តៃវ៉ាន់ ជាដើម។ បុរស​ៗ ត្រូវ​បាន​គេធ្វើ​អាជីវកម្ម​លើកម្លាំង​ ដូច​ជា​ សំណង់ នេសាទត្រី រីឯស្រ្តី​ ត្រូវ​គេ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ និង​បង្ខិត​បង្ខំ​​ឲ្យ​ធ្វើ​ការ​​ជា​ទម្ងន់​នៅ​តាម​ផ្ទះ។ ចំណែក​កុមារ​វិញ ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ពលករ អ្នក​សុំ​ទាន អ្នក​បោស​ថ្នល់ និង​អ្នក​លក់​ផ្កា​ជាដើម។ អ្នក​រងគ្រោះ​ជា​ច្រើន ជឿជាក់​ថា ពួក​គេ​មាន​ការងារ​ធ្វើ​ជា​អ្នក​បំរើ​នៅ​តាម​ផ្ទះ ប៉ុន្តែ​បន្ទាប់​​មក​ត្រូវ​បាន​ធ្លាក់​​ទៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ ភេទ​ ដោយ​មានការ​បង្ខិត​បង្ខំ។
លោក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ បានឡើង​អាន​ និង​​លើក​ជា​សំនួរថា អ្នក​ត្រូវការ​គិត​អំពី​សំនួរ​ដូច​ខាងក្រោម មុន​នឹងអ្នក​ចាក​ចេញ​ពីភូមិស្រុករបស់​អ្នក សូម​អ្នក​ព្យាយាម​ឆ្លើយ​នឹង​សំនួរ​ខ្លួនឯងសិន ទើប​អ្នក​សម្រេច​ចិត្ត តើ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅកន្លែងណា? តើ​​ពេលណាខ្ញុំ​បាន​ប្រាក់​កំរ៉ៃ​ តើ​គេអនុញ្ញាតិ​ឲ្យ​ខ្ញុំ​ត្រលប់​មក​ផ្ទះវិញ​ដែរ ឬទេ? ពេល​ដែល​ខ្ញុំ​ត្រលប់​មក តើ​ខ្ញុំ​អាច​ទាក់ទង​អ្នកណា​បាន បើ​ខ្ញុំ​ជួប​បញ្ហា!។ បើ​សិន​លោក​អ្នក​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន អ្នក​គួរ​តែ​កុំ​ទៅ ពីព្រោះ​គ្មាន​សន្តិភាព​សម្រាប់​អ្នក​ទេ។ ហេតុនេះ​ហើយ ទើប​​អង្គការ​ ស៊ីដូ ធ្វើការផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​សិស្សានុសិស្ស​ទាំង​អស់​ឲ្យ​បាន​ជ្រាប៕ អត្ថបទ៖ នីចាន់នឿន

-ពិរុទ្ធជន​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​រត់​គេច​ខ្លួន

ដោយ សួន សុផល មុន្នី
2010-12-23

ពិរុទ្ធជន ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់ បាន​រត់​គេច​ខ្លួន​រួច​នៅ​គ្រា​ក្រុម​អនុរក្ស​ពន្ធនាគារ​​បាន​បញ្ជូន​ទៅ​ដេក ​សម្រាក​ព្យាបាល​ជំងឺ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី កាល​ពី​ពាក់​​កណ្ដាល​យប់ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០។

ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ភាន ឆ​វ័ន្ត បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០ ថា​ពិរុទ្ធជន​នោះ​មាន​ឈ្មោះ ហាក់ លី មាន​ជំងឺ​ជាប់​ខ្លួន ត្រូវ​បាន​ខាង​ពន្ធនាគារ​បញ្ជូន​ទៅ​ធ្វើ​ការ​វះ​កាត់ និង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​ជាង ២០​ថ្ងៃ។

លោក​បន្ត​ថា នៅ​មុន​ពេល​ពិរុទ្ធជន​រត់​រួច កាល​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០ ខាង​ពន្ធនាគារ​បាន​ដាក់​អនុរក្ស​ពន្ធនាគារ​ម្នាក់​ការ​ពារ​នៅ​ឯ​មន្ទីរ​ ពេទ្យ​នោះ ៖ «គ្រូ​ពេទ្យ​បញ្ជាក់​មាន​ជំងឺ​គ្រោះ​ក្នុង​ប្លោក​នោម ហើយ​វះ​កាត់​រួច​ហើយ​ជា​លើក​ទី​៣ ដេក​ព្យាបាល​បន្ត។ យើង​កំពុង​ចាត់​តាម​រក​ធ្វើ​ការ​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​រួច​ហើយ»។

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សូវ៉ាត បាន​មាន​ប្រសាសន៍​ថា​ពិរុទ្ធជន ហាក់ លី ដែល​រត់​គេច​ខ្លួន​នោះ ត្រូវ​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត។ លោក​បន្ត​ថា តុលាការ​បាន​ចេញ​ដីកា​ឲ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ ពិរុទ្ធជន​នោះ​យក​មក​ឃុំ​ខ្លួន​វិញ ៖ «ពី​បទ​មនុស្ស​ឃាត មិន​ទាន់​កាត់​ទោស​ទេ វា​ឈឺ​គ្រោះ​នៅ​ក្នុង​តម្រងនោម ចុក​ទៅ​ក៏​យក​ទៅ​ដេក​ពេទ្យ​មង្គលបុរី ប៉ុន្តែ​ដេក​ពេទ្យ​ហើយ​ដាក់​ខ្នោះ​ដៃ​ខ្នោះ​ជើង យប់​មាន​អ្នក​យាម។ អ្នក​យាម​គាត់​ថា ក្នុង​បន្ទប់​គ្មាន​កន្លែង​ដេក គាត់​មក​ដេក​ខាង​មុខ ពេល​យប់​ហ្នឹង គាត់​លួច​រត់​បណ្ដោយ កាត់​ច្រវាក់​ជើង​រត់ ហើយ​យើង​ទៅ​រក​ឃើញ​ច្រវាក់​អី​នៅ​ចោល​កន្លែង​ស្មៅ»។

ទោះ​យ៉ាង​ណា ខាង​មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​បាន​បញ្ជាក់​ព័ត៌មាន​ ពិស្ដារ​ជុំវិញ​ករណី​ពិរុទ្ធ​ឈ្មោះ ហាក់ លី ដែល​បាន​រត់​គេច​ខ្លួន​រួច​នេះ​ទេ។ គេ​កត់​សម្គាល់​ឃើញ​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ដែល​ខាង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ការ​ធ្វេស​ប្រហែស ធ្វើ​ឲ្យ​អ្នក​ទោស​រត់​គេច​ខ្លួន​រួច នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

ទាក់​ទិន​ករណី​ពិរុទ្ធជន​ឈ្មោះ ហាក់ លី ដែល​ទើប​រត់​គេច​ខ្លួន​រួច​ថ្មីៗ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដ​ហុក លោក ស៊ុម ច័ន្ទគា បាន​ស្ដី​បន្ទោស​ថា​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​មន្ត្រី​ពន្ធនាគារ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «អា​ហ្នឹង​ជា​ចេតនា​មិន​ចំពោះ​មួយ នៅ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ អ៊ីចឹង​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​ហ្នឹង អ៊ីចឹង​គួរ​តែ​រៀបចំ​ពិគ្រោះ​បញ្ហា​ហ្នឹង បើ​សិន​ខ្លួន​មិន​មាន​មន្ត្រី​ពន្ធនាគារ​គ្រប់គ្រាន់ ទាក់ទង​ព្រះ​រាជ​អាជ្ញា ដើម្បី​ឲ្យ​ព្រះ​រាជ​អាជ្ញា​ចេញ​លិខិត​ស្នើ​សុំ​ពី​ខាង​កម្លាំង​រាជ​អាវុធ​ ហត្ថ ឬ​ក៏​ស្នង​ការ ដើម្បី​ធ្វើ​ការ​យាម​កាម​ជន​នោះ»។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១០ ទណ្ឌិត​ខ្មែរ-អាមេរិកាំង​ម្នាក់ ឈ្មោះ អាឡិច ស៊ីន​ឌឺរ​ព្រឿន ដែល​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៧​ឆ្នាំ ពី​បទ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ បាន​រត់​គេច​ខ្លួន​បាត់។ ការ​គេច​ខ្លួន​រួច​នេះ ត្រូវ​គេ​ចោទ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អនុរក្ស​ពន្ធនាគារ​បី​នាក់ និង​អតីត​ប្រធាន​ពន្ធនាគារ លោក នួន វណ្ណា ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ទណ្ឌិត​រូប​នោះ​ទៅ​ហាង​អ៊ីនធឺណិត និង​ទៅ​ផឹក​ស៊ី ច្រៀង​សប្បាយ​នៅ​ហាង​ខារ៉ាអូខេ។

អនុរក្ស​ពន្ធនាគារ​បី​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​សម្រេច​ដក​បញ្ឈរ​ជើង​ជា​បណ្ដោះ​អាសន្ន​ពី​មុខ​ តំណែង។ នៅ​ក្នុង​សំណុំ​រឿង​លេខ​៥០៣ ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១០ អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​លោក នួន វណ្ណា ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក ដោយ​យោង​លើ​មាត្រា​៣៨ នៃ​ច្បាប់​សម័យ​អន្តរកាល​អ៊ុនតាក់ ហើយ​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​កាល​ពី​ពេល​កន្លង​ ទៅ​ថ្មីៗ នេះ៕

-តើ​លោកអធិការ​ក្រុង​ប៉ោយ​ប៉ែត​ទិញដី​ ជាប់​មាត់​អូរ​ព្រំ​ដែន​កម្ពុជា​-ថៃ​ ជិក​ស្រះ​បើក​ច្រក​ល្បៀង​មែនរឺ?

ដោយ៖ ស្ថាបនា 14/12/2010 ប៉ោយប៉ែត




ទោះ ​បី​ជា​ក្រសួង​នគរដែនដី​រូបនីកម្ម​ និង​សំណង់ ក៏ដូច​ជា​អាជ្ញាធរ​ដែន​ដី បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ សាង​សង់​ផ្ទះ​ធំៗ រឺផ្ទះថ្ម ចាក់​គ្រឹះ​​​តាម​មាត់​អូរ នៅ​តាម​ព្រំ​ដែន​ដែល​មាន​អូរ​ជាប់​នឹង​ប្រទេស​ជិត​ខាង ដែល​យ៉ាង​ហោច​ណាស់ ក៏​ទុក​ចម្ងាយ​​ពី​មាត់​អូរ ប្រហែល ១០០​ម៉ែត្រ ដើម្បី​រក្សា​ទុក​ ពេល​ដែល​រដ្ឋា​ភិបាល​ត្រូវ​ការ​យក​ដី​ មក​ធ្វើ​ការ​ប្រើ​ប្រាស់​សម្រាប់​ការ​ពារ​ប្រទេស និង​ជៀស​វាង កុំ​ឲ្យ​មាន​ផល​ពិបាក​​ដល់​រាជ​រដ្ឋា​ភិបាល។ ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា នៅ​តាម​មាត់​អូរ​ នៅ​ក្នុង​ទឹក​ដីក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ គេ​សាង​សង់​ផ្ទះ​​ធំៗ និង​មាន​គេ​ជីកស្រះ​ចិញ្ចឹម​ត្រី និង​ក្រពើ ថែម​ទៀត​ផង។​ ក្រៅ​ពីនោះ ក៏​មាន​តម្លើង​ខ្សែរ៉ក តភ្ជាប់​ពី​ទឹក​ដី​កម្ពុជា​យើង តទៅ​ទឹក​ដី​ថៃ​ផង​ដែរ ហើយ​ថ្មីៗនេះ គេ​សង្កេត​ឃើញ​​យ៉ាង​ច្បាស់​ថា មាន​លោកអធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ទិញ​ដី​ ដែល​​ស្ថិត​នៅ​តាម​មាត់​អូរ​ជាប់​ព្រំ​ដែនកម្ពុជា​-​ថៃ នៅ​ចំណុច​ប៉ុស្តិ៍​ គោកស្បែង​ ​ស្ថិត​នៅ​ក្នុង​ភូមិ​ គីឡូម៉ែត្រ​លេខ៤ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

បើ ​តាមប្រភព​ពី​ប្រជា​ពល​រដ្ឋ​ នៅជិត​នោះ​ បាន​ឲ្យ​ដឹង​ថា លោកអធិការក្រុង​​ប៉ោយ​ប៉ែត នឹង​មាន​គម្រោង​ជីក​ស្រះ និង​ធ្វើ​ផ្លូវ​បើក​ច្រក​នាំ​ទំនិញ​ចេញ​ចូល នៅ​កន្លែង​នេះ​ទៀត​ផង ក្រោយពីប្រមូលទិញ​ដី​ពី​ប្រជា​ពល​រដ្ឋ​ រួចលោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​កាប់​ឆ្កាព្រៃ រួច​ជីក​​ស្រះ​នៅ​ជិត​មាត់​អូរ​​តែ​ម្តង។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​លិច​ឮដល់​ថ្នាក់​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ បន្ទាប់​មក​ស្នងការ​ខេត្ត ក៏​ចាត់​លោក​ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រំ​ដែន ឲ្យ​ចុះ​ត្រួត​ពិនិត្យ​​ហេតុ​ការណ៍​ទាំង​នោះ ក៏ឃើញ​មាន​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ កំពុង​ជីក​កាយ បាន​មួយ​​ចំនួន​ តែ​ក្រោយ​មក​ គេក៏​ឃើញ​ស្រះ​ ត្រូវ​បាន​​លុប​ដីទៅវិញ។

ប៉ុន្តែ ​ក្រោយមក ​ឃើញ​ប្តូរ​​ទៅ​ជីក​កន្លែង​ផ្សេង​វិញ នៅ​ជិត​មាត់​អូរ​ប្រហែល​ជាង​ ១០០ម៉ែត្រ នៅ​ក្នុង​បរិវេណរបស់​គេនោះ ក្រោយ​ពីការ​លិចឮថា លោក​​អធិការក្រុង​ប៉ោយ​ប៉ែត​ បាន​ជីក​ស្រះ​​នៅ​ជិត​មាត់​អូរ ក៏​មាន​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​​នោះ ហើយ​ក៏​​បាន​ទាញ​​យក​ម៉ាស៊ីនថត​ ដើម្បី​ថត​រូប​ភាព ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​មក​ គេ​ឃើញ​មាន​រថយន្ត​ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត ដែល​មាន​ភ្លើង​ពណ៌​វិល និង​សារ៉ែន បំរុង​នឹង​ឃាត់​ខ្លួន​អ្នក​កាសែត​ទាំងនោះ ប៉ុន្តែ​​អ្នក​កាសែត​ដែល​ប៉ូលីស​​មក​បំរុង​​នឹង​ក្របួច​នោះ បាន​ត្រូវ​បាន​ប៉ូលីស​​ស្គាល់​ជា​គ្នា​ឯង​ ​ហើយ​ប៉ូលីស​បាន​​និយាយ​ថា "អុញ​បង​ឯង​ទេ!" កុំ​អី​ត្រូវ​វាយ​ខ្ចោះបាត់​ទៅ​​ហើយ​។
បើ ​តាម​ប្រភព​ពីក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹង​ថា ដីនៅ​តាម​មាត់​អូរ​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ ក្រសួង​នគរ​ដែនដី​​រូបនីកម្ម និងសំណង់ មិន​អនុញ្ញាត​ចេញ​ប្លង់​ រឺ​បង្កាន់ដៃ​ដី ឲ្យ​ទេ ពី​ព្រោះ​ដី​ដែល​នៅ​ជាប់​មាត់​អូរ​ ក្រសួង​​បាន​ហាម​ឃាត់​ និង​មិនអនុញ្ញាត​ឲ្យ​សាង​សង់​​ធ្វើ​ផ្ទះ​ថ្ម ចាក់គ្រឹះ ជៀង​វាង ថ្ងៃ​​ក្រោយ រដ្ឋ​ត្រូវ​ការ​ វា​ធ្វើ​​ឲ្យ​មាន​ផល​ពិបាក​ដល់​រដ្ឋ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គេសង្កេត​ឃើញថា មាន​រោងចក្រ​មួយ​ ដែល​សង់​ជិត​មាត់អូរ​ និង​មាន​ផ្ទះថ្ម​បុកគ្រឹះ​មួយ​ចំនួន​ផង​ដែរ និង​មានគេ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ក្រពើ​ទៀត​ផង។

លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា តាម​រយៈ​ទូរស័ព្ទ​ថា គាត់​ជីក​ស្រះ​ក្នុង​ដី​របស់​គាត់​ទេ មិន​មែន​ជីក​ជិត​មាត់​អូរទេ ខ្ញុំ​ជីក​ពីរ​ បី​រយម៉ែត្រ ពីមាត់​អូរ​ បើ​លោក​ចង់​ទៅ​មើល មក​មើល​ចុះ! ចំពោះ​ការ​បើក​ច្រក​នោះ​ គាត់ពុំ​ដឹង​អ្វីឡើយ គាត់​​បន្ត​ទៀត​ថា "ខ្ញុំ​មាន​សមត្ថភាព​អ្វី​នឹង​ទៅ​បើក​ច្រក​នោះ!" ភ្នាក់​ងារ​យើង​ ក៏​បាន​សួរ​ទៅ​លោក​អធិការ​មួយ​សំនួរ​ទៀត អំពី​បញ្ហា​ថា កង​កម្លាំង​របស់លោក​ ប្រុង​ឃាត់​ខ្លួន​អ្នក​សារព័ត៌​មាន​ ដែល​ថតយក​រូប​ភាព​​នៅ​ទី​តាំង​ក្នុង​ដីនោះ តើ​ពិត​មែនដែរ​ ឬ​ទេ? ពេល​នោះ ស្រាប់តែ​លោក​អធិការ​​ចុច​បិទ​ទូរស័ព្ទ​ មិន​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ តើ​លោក​ស្នងការ​​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ជា​គ្រូ​ទាយឬ?​ ​បាន​ជា​លោក​អធិការ​​ក្រុង​ប៉ោយ​ប៉ែត ជីស្រះ​ខុស​ទីតាំង​ ហើយ​បាន​ឲ្យ​ទៅ​ជីក​កន្លែង​ថ្មី​?៕​ អត្ថបទៈ ទេព សំណាង (ប៉ោយប៉ែត)

-ប្រាសាទបន្ទាយគុក

ប្រាសាទបន្ទាយគុក ខូចខាតអស់

ទំព័រខាងមុខ » ប្រជាប្រិយ, ពត៌មានភាសាខ្មែរ

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 01 វិច្ឆិកា 2010



ប្រាសាទ បុរាណមួយ ដែលត្រូវរង នូវការខូចខាត ទ្រុឌទ្រោម ស្ទើរតែទាំងស្រុង ដោយសារសង្គ្រាម និងពួកឈ្មួញ ទមិឡ ឥតសាសនា គាស់ទន្ទ្រានរុករក វត្ថុបុរាណ ឥតឈប់ឈរនោះ ធ្វើឱ្យប្រាង្គប្រាសាទ ស្ទើរទាំងស្រុង រងនូវ​ការ​ដួល​រលំ ជា​ពិ​សេស​ ​ទៅទៀ​តនោះ​ ​ក្បាច់​រ​ច​នា​នានា​ ដែល​បុព្វ​បុ​រស​ ដូន​តាខ្មែ​រ​យើ​ង ​បាន​ប​ន្សល់​ទុ​ក ​ជាកេ​រ​ដំណែ​ល​ ​ស​ម្រាប់​គោរ​ពបូ​ជា ​និ​ង ​ជាកា​រឧ​ទ្ទិស​ដ​ល់ ​ដួង​វិញ្ញាណ​ក្ខន្ធ ​នៃ​បុព្វបុ​រស​ ដូន​តាខ្មែ​រ ត្រូវ​រលា​យ ​បាត់​អស់​ ។

អ្វីៗដែលគួរឱ្យ សោកស្តាយនោះ ព្រលឹងដូនតា បានត្រូវ ជនអន្ធពាល ល្មោភនឹងប្រាក់ បានជីកកកាយ ធ្វើ​ឱ្យ​បាក់​ប្រា​សាទ​ ​ព្រម​ទាំង​ដា​ប់​យក​ ​រូប​ច​ម្លាក់​ផ្សេ​ងៗ​ ដែ​ល​ជា​ស្ថាប​ត្យ​ក​ម្ម ដ៏​ប្រ​ណិត​ពុំ​អាច​ កាត់​ថ្លៃបា​ន​នោះ ​បែ​រជា​ត្រូវ​ បំផ្លាញ​ដោយ​ស្នា​ដៃ ​ក្រុម​​ឈ្មួញទុ​ច្ចរិ​ត ទៅ​វិញ​ ។ ទាំង​នេះ ​ក៏ស​ប​ញ្ជា​ក់ ​ឱ្យ​ឃើ​ញថា​ ​ដោយ​សា​រ​តែប្រ​ទេ​ស​ក​ម្ពុ​ជា យើង​ជួប​នូវ​ វិបត្តិ​សង្គ្រា​ម​ រ៉ាំ​រ៉ៃ​ រា​ប់​ទស​វ​ត្ស ​ទើប​ប​ណ្តាល​ឱ្យ​ ប្រាសាទ​មួយនេះ​ ក៏ដូ​ចជា​ប្រា​សាទ​ មួយចំ​នួន​ទៀ​ត ​ជួប​នូ​វ​គ្រោះ​ម​ហ​ន្ត​រាយ​ ​និង​ជាឱកាស សម្រា​ប់ពួ​ក​ ស្រ​ឡាញ់​ទឹ​ក​ប្រា​ក់ ​ឃុប​​ឃិ​ត​​ជា​មួ​យ​ ប្រ​ទេ​ស​ជិ​ត​ខា​ង​ ​ជ្រុល​និយ​ម​ ដែល​ជាឈ្មួ​ញ​ក្នុ​ង​គោល​បំ​ណង​ ​បំផ្លាញឱ្យអស់រាល់ ប្រាង្គប្រាសាទ វត្ថុមានតម្លៃ សិលាចារឹក ដែលជាព័ស្តុតាង សម្រាប់កូនខ្មែរ ជំនាន់​ក្រោយ មិន​ឱ្យស្គា​ល់​ អំពី​វប្បធ​ម៌​ អរិ​យធ​ម៌ ​ដ៏ត្រ​ចះត្រ​ច​ង់ ​នៃស​ម័យ​កាល​ ​ដ៏យូ​រលង់ របស់​បុព្វបុ​រស ដូនតាខ្មែ​រ ស​ម័យ​មុន​ ​។


បើតាមការឱ្យដឹង របស់មន្ត្រីវប្បធម៌ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុកនេះ គឺ​កសាង​ឡើង​ អំ​ពី​ថ្ម​បាយ​ក្រៀម​ និង ថ្មភក់ ជារចនាបថ សម្បូណ៌ព្រៃគុហ៍ ហើយប្រាសាទនេះ កសាងឡើងដើម្បី ឧទ្ទិស​ដល់​ទេវរូប និង ដួងវិញ្ញាណ ព្រះមហាក្សត្រ ដែលជាស្តេចបាន ធ្វើចម្បាំងឈ្នះ អស់សត្រូវមារ ទាំងពួង ។ ប្រាសាទបន្ទាយគុក នេះមានទីតាំង ស្ថិតនៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ពីព្រំប្រទល់ ប្រទេសសៀម ២ គីឡូ ម៉ែត្រ មានចម្ងាយពីទីរួម ខេត្តបន្ទាយមានជ័យ ប្រមាណជា ៤៥ គីឡូ​ម៉ែត្រ ពោលគឺយើង ធ្វើដំណើរកាត់ តាមផ្លូវជាតិលេខ ៦៩ A ឆ្ពោះទៅទីរួម ស្រុកស្វាយចេក បន្ទាប់មកទៀត យើង​ធ្វើដំណើរ បន្តកាត់ភូមិចម្ការគ ពេលនោះ យើងនឹងបានឃើញ ប្រាសាទមួយ ដែលកំពុងលាក់ខ្លួន ពួនអាត្មា នៅជ្រក​ក្រោមកណ្តាលទ្រូងព្រៃ គួរឱ្យអាណិតអាសូរ យ៉ាងពន់ពេក ព្រោះប្រាសាទនេះ នៅដាច់ស្រយាល ពីទីប្រជុំជន ធ្វើឱ្យ​ក្រុមទមិឡ មានឱកាស ជីកកកាយរុករក វត្ថុបុរាណ មានតម្លៃផ្សេងៗ នៅក្នុងតួ ប្រាសាទ គ្មានសេសសល់ ។

តាំងពីឆ្នាំ ២០០២ ប្រជាពលរដ្ឋខ្មែរយើង បានទៅសង់ លំនៅស្ថាន នៅក្បែរប្រាសាទ ព្រមទាំងបាន កាប់ឆ្ការព្រៃវល្លិ ដែលរុំព័ទ្ធជុំវិញ ប្រាសាទ ក៏បានប្រទះឃើញ ខ្នោះជើងបុរាណ ដែលបុព្វដូនតាយើង បានបន្សល់ទុក ក្នុងបាតប្រាសាទ ទើបអ្នកស្រុក នៅក្បែរប្រាសាទនេះ ដាក់នាមឱ្យ ប្រាសាទនេះ ថាជា “ប្រាសាទបន្ទាយគុក” ឬ “ប្រាសាទគុក” តមកដល់ សព្វថ្ងៃនេះ ។

លោក អុំ សារួន អនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មានថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុក កសាងឡើងនា រជ្ជកាល ព្រះបាទជយវរ្ម័នទី ៧ ដើមឆ្នាំ ១១៨១ នៃគ.ស. ដែលធ្វើអំពី ថ្មបាយក្រៀម មានទំហំ ៧០០ x ៣០០ ម៉ែត្រ ប៉ុន្តែសព្វថ្ងៃនេះ ដួលរលំស្ទើរ ទាំងស្រុង ព្រោះប្រាសាទនេះ នៅឆ្ងាយពីទីប្រជុំជន ជាពិសេសទៅទៀតនោះ ជាអតីតសមរភូមិ ប្រយុទ្ធគ្នារវាង កងទ័ពរដ្ឋកម្ពុជា និង ពួកទ័ពព្រៃ ខ្មែរក្រហម ។

លោកអនុប្រធាន មន្ទីរបានឱ្យដឹង ទៀតថា ចំពោះឈ្មោះ ប្រាសាទបន្ទាយគុក នេះ គឺខ្ញុំសន្មតតាម ប្រជាពលរដ្ឋ ហៅ​តែ​ប៉ុណ្ណោះ “ចំពោះឈ្មោះដើម នៅពុំទាន់ ស្រាវជ្រាវរក ឈ្មោះប្រាសាទនេះ ឃើញនៅឡើយទេ” ។ លើសពីនេះ ទៅ​ទៀត​នោះ លោកអនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ បានបន្ថែមទៀតថា នៅ ខេត្តបន្ទាយមានជ័យ ថ្វីដ្បិត​ជា​ខេត្ត មានព្រំប្រទល់ជាប់ នឹងប្រទេសសៀម ក៏ពិតមែន ប៉ុន្តែសក្តានុពល ផ្នែកវិស័យ ទេសចរណ៍របស់ ប្រាសាទគុក​នេះ មានការទាក់ទាញ ភ្ញៀវ ទេសចរ នៅក្នុងខេត្តនេះ បានច្រើនគ្រាន់បើដែរ មិនចាញ់ ប្រាសាទផ្សេងៗ ឡើយ ៕

-ព្រះសង្ឃបាចខិត្តប័ណ្ណ

ព្រះសង្ឃបាចខិត្តប័ណ្ណ
ខិត្តប័ណ្ណ​ចោទ​លោក ហ៊ុន សែន ថា​រៀបចំ​ផែន​ការ​សម្លាប់​រាស្ត្រ
ដោយ សួន សុផល មុន្នី
2010-11-27

មាន​ខិត្តប័ណ្ណ​ថ្កោល​ទោស​រដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​សន្លឹក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​បាច​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ​​កម្ពុជា។
អាជ្ញាធរ​ខ្មែរ​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​មុខ ដែល​បាន​លួច​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ ជា​អ្នក​រៀបចំ​ផែន​ការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឱ បូរិន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​ថា ខិត្តប័ណ្ណ​ដែល​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់ និង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាច​ក្នុង​ក្រុង​ សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​វេលា​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ៖ «ក្រោម​បញ្ជា​លោក​មេ​បញ្ជា​ការ ឧត្ដមសេនីយ៍​ត្រី រ័ត្ន ស្រ៊ាង គាត់​ដាក់​ឲ្យ​ស្រាវជ្រាវ​ឲ្យ​បាន​អ្នក​ដែល​ចែក​ខិត្តប័ណ្ណ ហើយ​មុខ​សញ្ញា​មក​ពី​ភ្នំពេញ​យើង​កំពុង​ធ្វើ​ការ​តាម​ដាន»។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​មាន​ប្រសាសន៍​ថា ខិត្តប័ណ្ណ​នោះ​ត្រូវ​បាន​គេ​នាំ​យក​មក​ពី​ទីក្រុង​ភ្នំពេញ ៖ «តាម​រយៈ​ អ្នក​ម៉ូតូ​ឌុប​មួយ​ដែល​ឲ្យ​ព័ត៌មាន ស្លៀក​ជា​សង្ឃ យើង​មិន​ដឹង​ថា​ជា​សង្ឈ​ពិត​ប្រាកដ ឬ​មិន​ពិត​ប្រាកដ​ទេ មក​ដល់​គាត់​ចុះ ហើយ​បន្ត​ដំណើរ​ទៅ​ស្វាយ​ចេក​ទៀត តែ​ឥឡូវ​អ្នក​ម៉ូតូ​ឌុប​គាត់​បាន​មក​រាយ​ការណ៍​ប្រាប់​ហើយ ប្រាប់​ថា​លោក​សង្ឃ​ឥឡូវ​យើង​កំពុង​តាម​រក ឥឡូវ​សមត្ថកិច្ច​កំពុង​រាយ​កម្លាំង​តាម​រក លោក​ហ្នឹង​ហើយ​ជា​លោក​ពិត ឬ​ក៏​លោក​ក្លែង​ក្លាយ»។

នៅ​ក្នុង​ខិត្តប័ណ្ណ​នោះ នៅ​ដើម​ទំព័រ​ខាង​លើ មាន​ដាក់​រូប​សញ្ញា​ប្រាសាទ​កំពូល​បី ហើយ​សរសេរ​ដាក់​ចំណង​ជើង​ធំៗ នៅ​ផ្នែក​ខាង​ក្រោម​ថា «យើង​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ ក្នុង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់ ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ នា​ថ្ងៃ​ទី​២២-២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ប្រមាណ​ជិត​៥០០​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់ ក្នុង​ពិធី​បុណ្យ​អុំទូក​នោះ យើង​ខ្ញុំ​ទាំង​អស់​គ្នា ជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ប្រជាធិបតេយ្យ មាន​ការ​សោក​សង្រេង និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​ខ្មែរ​ដ៏​ច្រើន​ នេះ»។

ខិត្តប័ណ្ណ​នោះ​បាន​បន្ត​ថា «យើង​ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​របប​ឃាតក​ អាយ៉ង​យួន ហ៊ុន សែន និង​ពួក​តិរច្ឆាន​យួន​កុម្មុយនិស្ត ដែល​បាន​រៀបចំ​ផែនការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ។ នេះ​មិន​មែន​ជា​ឧបទ្ទវហេតុ​ទេ តែ​ជា​គម្រោង​ផែនការ​សម្លាប់​ខ្មែរ​របស់​ពួក​យួន​កុម្មុយនិស្ត»។

ខ្លឹម​សារ​ក្នុង​ខិត្តប័ណ្ណ​បាន​ចោទ​ប្រកាន់​ថា «បើ​សិន​ជា​គ្មាន​ការ ​បាញ់​ថ្នាំ​ពុល និង​បង្កប់​ខ្សែ​ភ្លើង​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ប៉ូលិស និង​ប៉េអិម​ទេ (ពួក​បម្រើ​យួន នឹង​យួន​ក្លែង​ភេទ​ជា​ខ្មែរ) វា​ក៏​មិន​អាច​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​សារ​ខ្សែ​ភ្លើង ​ឆក់​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ដែរ»។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​ចាត់​ទុក​ខិត្តប័ណ្ណ​នោះ​ថា​បង្ក​ឡើង​ដោយ​ក្រុម​សកម្ម​ជន​ប្រឆាំង​នឹង​ រដ្ឋាភិបាល​កម្ពុជា ៖ «ពួក​ឆ្លៀត​ឱកាស​និយម យើង​ដឹង​ហើយ ក្នុង​រដ្ឋាភិបាល​ក៏​ធ្លាប់​និយាយ​ករណី​ហ្នឹង ពួក​សកម្ម​ជន​ដែល​ទាក់​ទិន​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​គេ​អត់​ពេញ​ចិត្ត​ទេ ទាំង​មន្ត្រី​រាជ​ការ​គេ​ក្ដៅ​ក្រហាយ​ណាស់ ពេល​គេ​ឃើញ​ត្រាក់​ហ្នឹង​ឡើង ព្រោះ​ឥឡូវ​គេ​កំពុង​គគ្រឹក​គគ្រេង​ដើម្បី​ចូល​រួម​ជា​ថវិកា ជា​អំណោយ ជា​មូលនិធិ​បាយ័ន មូលនិធិ​ស៊ីធីអ៊ិន គេ​ទៅ​ព្រោង​ព្រាត​គ្មាន​សល់​ចន្លោះ ចូល​រួម​កាន់​មរណទុក្ខ មក​ប្រើ​ភាសា​ហ្នឹង​គេ​អត់​សប្បាយ​ចិត្ត»។

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រមូល​ខិត្តប័ណ្ណ​អាណា​មឹក​ប្រឆាំង​ នឹង​រដ្ឋាភិបាល​នេះ​បាន​ចំនួន ២៤​សន្លឹក ហើយ​បាន​រាយ​ការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល ដើម្បី​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​ អត្តសញ្ញាណ៕

-ប៉ូលិស​បង្ក្រាប​​ និង​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​ និង​សេព​​គ្រឿង​ញៀន​៧​នាក់

ដោយ ៖ កោះសន្តិភាព ថ្ងៃ ច័ន្ទ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១០


ប៉ូលិស​បង្ក្រាប​​ និង​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​ ប៉ូលិស​បង្ក្រាប​​ និង​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​ និង​សេព​​គ្រឿង​ញៀន​ ប៉ូលិស​បង្ក្រាប​​ និង​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​ ជន​សង្ស័យ​ចែក​ចាយ ​និង​​សេព​គ្រឿង​ញៀន​​ចំនួន​៧​នាក់ មាន​ប្រុស​មាន​ស្រី

ក្រុង ​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ចែក​ចាយ ​និង​​សេព​គ្រឿង​ញៀន​​ចំនួន​៧​នាក់ មាន​ប្រុស​មាន​ស្រី​​​ បាន​ត្រូវ​​​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​ការ​ឃាត់​​ខ្លួន​កាល​​​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១០ នៅ​ចំណុច​​ក្បាល​កោះ​ ​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​​ជាក់​ស្តែង ។ មន្ត្រី​ប៉ូលិស​និយាយ​ថា ជន​​ទាំង​៧​នាក់​នេះ​ រួម​មាន​ ១-ឈ្មោះ​​កែវ ហាក់​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ២-ឈ្មោះ​អឿន យ៉ុន ភេទ​ស្រី អាយុ​៥១ឆ្នាំ ៣-ឈ្មោះ​​នាង ផល្លា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ៤-ឈ្មោះ​ភី សុភ័ណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៥-ឈ្មោះ​យិន សាវុធ​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៦-​ឈ្មោះ​​ធា ប៉ែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៧-ឈ្មោះ​ស៊ី ថា ភេទ​​ប្រុស អាយុ​៥០​ឆ្នាំ ។ ពួក​គេ​ទាំង​អស់​គ្នា​មាន​ទី​លំនៅ​ក្នុង​ភូមិ​​ក្បាល​ស្ពាន ក្នុង​នោះ​ឈ្មោះ​​កែវ ហាក់​ និង​ឈ្មោះ​អឿន យ៉ុន ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ហើយ​ក្នុង​ចំណោម​៧​នាក់​នេះ​ដែរ ឈ្មោះ​នាង ផល្លា ហៅ​ម៉ៅ និង​ឈ្មោះ​អឿន យ៉ុន ជា​អ្នក​ចែក​ចាយ ។ ​ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​ជន​ទាំង​៧​នាក់​ខាង​លើ ប៉ូលិស​​ធ្វើ​ការឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​​យ៉ាម៉ា​ ពណ៌​ក្រហម ចំនួន​១០​គ្រាប់ និង​បំពង់​ជក់​ចំនួន​៣ ព្រម​ទាំង​ឧបករណ៍​សំរាប់​ជក់​មួយ​ចំនួន​​ទៀត ។ ក្នុង​​ពេល​ធ្វើ​ការ​បង្ក្រាប​នោះ​​ស្ត្រី​ឈ្មោះ​អឿន យ៉ុន ដែល​ជា​អ្នក​ចែក​​ចាយ​និង​ជា​ម្ចាស់​​ផ្ទះ​ត្រូវ​​ប៉ូលិស​​​ឱ្យ​ដឹង​ថា បាន​ព្យា​យាម​ទំលាក់​ថ្នាំ​ញៀន​​តាម​ប្រហោង​រនាប​​ទៅ​ដី ប៉ុន្តែ​ត្រូវ​ប៉ូលិស​ឃើញ​​ទាន់ ។

លោក​អនុ​សេនីយ៍​ឯក អ៊ុំ សុផល​ អធិ​ការ​​នគរ​បាល​ក្រុង​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​គោល​ការណ៍​​ភូមិ ឃុំ មាន​សុវត្ថិ​ភាព​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​ តាម​អនុ​សាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ដោយ​មាន​ការ​ណែ​នាំ​ចង្អុល​បង្ហាញ​​​ពី​លោក​ឧត្តម​សេនីយ៍​ស្នង​ការ​​ ខេត្ត ក៏​ដូច​ជា​លោក​អភិ​បាល​​ក្រុង ទើប​​លោក​បាន​ដាក់​កំលាំង​ចុះ​ស្រាវ​ជ្រាវ​​ រហូត​ឈាន​​ដល់​ការ​ចុះ​បង្ក្រាប​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៧​នាក់​ខាង​ លើ​នេះ ។ លោក​អធិ​ការ​ប្រាប់​ថា ក្រោយ​ការ​សួរ​នាំ និង​ធ្វើ​កំណត់​​ហេតុ​រួច ​នឹង​បញ្ជូន​​ពួក​គេ​ទៅ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​​ចាត់​ការ​បន្ត​តាម​នីតិវិធី​​ច្បាប់ ៕

-ប្រជាពលរដ្ឋតវ៉ាបញ្ចុះថ្លៃទឹកស្អាត

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ ឆ្នាំ​២០​១០ ប្រ​ជា​ពល​រដ្ឋ​ក្នុង​ក្រុង​សិរី​សោ​ភ័ណ​ប្រហែ​ល​៣០​០​នាក់ បាន​ជួប​ជុំ​គ្នា​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​អ​ភិ​បា​ល​ខេ​ត្ត​ ជួ​យ​អ​ន្ត​រា​គ​ម​ន៍​ប​ញ្ចុះ​ត​ម្លៃ​ទឹ​ក​ស្អា​ត​ ​ពី​១៩​០​០​រៀ​ល​ ​ម​ក​នៅ​ត្រឹ​ម​តែ​១​៦​០​០ ​​ត​​​ម្លៃ​​​ដ​ដែ​ល​។ គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ បា​ន​​អ​ញ្ជើ​ញ​តំ​ណា​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ចំ​នួ​ន​ ​៣០​នា​ក់ ដើម្បី​​ធ្វើ​កា​រ​ច​ចា​រ​ ​ប៉ុន្តែ​​មិន​មាន​ដំណោះ​ស្រាយ​ជូ​ន​ដ​ល់​ក្រុ​ម​ប្រជា​ព​ល​រ​ដ្ឋ​ទេ​ ​និ​ង​ប​ង្វែ​រ​ការទទួ​ល​ខុ​ស​ត្រូ​​វនេះ​ទៅ​ក្រ​សួ​ង​ និង​ម​ន្ទី​ជំ​នា​ញ។​ ​សូ​ម​​ប​ញ្ជាក់​ថា​នេះ​ជា​លើក​ទី​៣​ ហើយ​ដែ​​​ល​ប្រ​ជា​ព​ល​រ​ដ្ឋ​បា​ន​ម​ក​ធ្វើ​កា​រ​ត​វ៉ា​​នៅ​មុ​ខ​សា​លា​ខេ​ត្ត​។

-ថៃ​បិទ​ច្រក​ព្រំដែន​មួយ​ឆ្លង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ

ថៃ​បិទ​ច្រក​ព្រំដែន​មួយ​ឆ្លង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ
ដោយ សួន សុផល មុន្នី
2010-12-14

ពី ​តំបន់​ព្រំដែន​ខ្មែរ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ​ថៃ មាន​ដំណឹង​ថា សមត្ថកិច្ច​ថៃ​បាន​ចាត់​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន បន្ទាប់​ពី​កើត​មាន​អំពើ​ចោរកម្ម​ជា​ច្រើន​ករណី​មក។
មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ការ​ពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ស្រុក​តាប់​ព្រះ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​បិទ​ច្រក​បឹង​ត្រកួន ដែល​ជា​ច្រក​តំបន់ មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ក្រោយ​ពី​មាន​អំពើ​ចោរកម្ម​កើត​មាន​នៅ​តំបន់​កៀក​ព្រំដែន​ក្នុង​ប្រទេស​ថៃ។


លោក នូ យ៉ត ប្រធាន​គណៈកម្មការ​ច្រក​បឹង​ត្រកួន​មាន​ប្រសាសន៍​ថា ការណ៍​ដែល​ភាគី​ថៃ​ធ្វើ​ការ​បិទ​ច្រក​បឹង​ត្រកួន​នេះ គឺ​មិន​បាន​ជូន​ដំណឹង​មក​ភាគី​កម្ពុជា​ទេ ៖ «ខ្ញុំ​មិន​ទាន់​មាន​របាយ​ ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​អី​ទេ ប៉ុន្តែ​គ្រាន់​តែ​ឃើញ​ថា របាយ​ការណ៍​ជា​ព័ត៌មាន​ថា​ប្រជា​ពល​រដ្ឋ​ថៃ​ជិះ​ម៉ូតូ​មក​ច្រូត​ស្រូវ​វា​ អ៊ីចឹង​ដាក់​ម៉ូតូ​ចោល ច្រូត​ស្រូវ។ កំពុង​ច្រូត​ស្រូវ​បាត់​ម៉ូតូ មិន​ដឹង​បាត់​ពី​ម៉ោង​ប៉ុន្មាន​ផង បាត់​ពី​ថ្ងៃ​ទី​១១ បាត់​នៅ​ដី​ថៃ ប៉ុន្តែ​បាត់​ហ្នឹង​មិន​ដឹង​បាត់​ម៉ោង​ប៉ុន្មាន បាត់​នឹង​អ្នក​ណា​គេ​យក តែ​ដល់​វា​បាត់ វា​ចោទ​មក​ខ្មែរ​យើង​ទៅ វា​បិទ​ច្រក»។

កញ្ញា បូ រ៉ា រស់​នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមាត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ការ​ងារ​លក់​ដូរ​ឲ្យ​គេ​នៅ​ផ្សារ​តាប់​ព្រះ​យ៉ា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ត្រូវ​បាន​កង​តម្រួត​ថៃ​ឃាត់​មិន​ឲ្យ​ឆ្លង​ច្រក​ព្រំដែន​ចូល​ដូច​សព្វ​ដង​ ឡើយ ៖ «ខ្ញុំ​ទិញ​សំបុត្រ តែ​តម្រួត​ថៃ​អត់​ឲ្យ​ខ្ញុំ​ទៅ​ផង។ គេ​ដឹង​តែ​បិត ខាង​តម្រួត ខ្ញុំ​ឮ​សូរ​មូលហេតុ​បាត់​ម៉ូតូ​ចាប់​មិន​បាន អ៊ីចឹង​គេ​ឲ្យ​បិត»។

មន្ត្រី​អន្តោប្រវេសន៍​ថៃ​ប្រចាំ​ច្រក​តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ជា​ភាសា​ខ្មែរ​ប្រាប់​ថា ការណ៍​ដែល​ភាគី​ថៃ​បិទ​ច្រក​នេះ គឺ​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​ក្នុង​ទឹក​ដី​ថៃ​ច្រើន ៖ «ម៉ូតូ ​ថៃ​បាត់​ច្រើន គេ​ថា​គេ​ចង់​បាន​ម៉ូត​វិញ គេ​ថា​ឲ្យ​ម៉ូតូ​មក​វិញ​គេ​បើក គេ​ថា​គេ​ឃើញ​ម៉ូតូ គេ​ថា​គេ​ឃើញ​ម៉ូតូ​ហើយ ប៉ុន្តែ​ខាង​ខ្មែរ​ឯង​មិន​យក​ម៉ូតូ​ឲ្យ​គេ​វិញ ខ្ញុំ​ក៏​មិន​ដឹង​ថា​ប៉ុន្មាន​គ្រឿង ប៉ុន្តែ​គេ​ថា​ច្រើន»។

ទាក់​ទិន​ករណី​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​នេះ ក្រុម​មន្ត្រី​ខ្មែរ​ប្រចាំ​ច្រក​បឹង​ត្រកួន​បាន​ច្រាន​ចោល ដោយ​អះអាង​ថា ការ​បាត់​ម៉ូតូ​ស្ថិត​នៅ​ក្នុង​ដែន​ដី​ថៃ​គ្រប់គ្រង មិន​មែន​កើត​មាន​ឡើង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ទេ។

លោក អ៊ុង អឿង អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ដឹង​ជុំ​វិញ​បញ្ហា​កង​តម្រួត​ថៃ​បិទ​ច្រក​ទ្វារ​ តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន​នេះ​ច្បាស់​លាស់​ទេ ដោយ​សារ​លោក​ជាប់​ប្រជុំ​នៅ​ក្នុង​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទេ ឥឡូវ​ខ្ញុំ​នៅ​ខាង​អារ៉ាញ់ ឯ​នេះ​ល្ងាច​ហ្នឹង ខ្ញុំ​ប្រជុំ​ជា​មួយ​ពួក​គាត់»។

តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ នា​ឆ្នាំ​១៩៩៨ គឺ​បាន​ឯកភាព​គ្នា​ថា ច្រក​ទ្វារ​នៅ​តាម​តំបន់​ព្រំដែន គឺ​ក្នុង ១​សប្តាហ៍ ត្រូវ​បើក​៤​ថ្ងៃ ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ និង​មាន​ការ​បិទ​បី​ថ្ងៃ ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ការ​បិទ​ច្រក​ទ្វារ​របស់​ភាគី​ថៃ គឺ​ធ្វើ​ចំ​ថ្ងៃ​អង្គារ ដោយ​សំអាង​លើ​កត្តា​សន្តិសុខ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ៕

-ខ្មែរ-​ថៃ​ប្រារព្ធ​ពិធី​លើក​លែង​ទិដ្ឋាការ


ខ្មែរ-​ថៃ​ប្រារព្ធ​ពិធី​លើក​លែង​ទិដ្ឋាការ
ដោយ សួន សុផលមុន្នី
2010-12-16

ព្រះរាជាណាចក្រ ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ បាន​ប្រារព្ធ​​ពិធី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន​ សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ឯកភាព​ រួច​មក។



អភិបាល ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន (ឆ្វេង) ចាប់​ដៃ​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី ក្នុង​ពិធី​ប្រកាស​លើក​លែង​ទិដ្ឋាការ​រវាង​ប្រទេស​កម្ពុជា-​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០។

ទិវា​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ​បាន​ធ្វើ​ឡើង​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-​ថៃ រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះកែវ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៩​មក។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​ថា នយោបាយ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន​នេះ មាន​សារប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ៖ «មាន​ផលប្រយោជន៍​ ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។ កាល​ពី​ដើម​យើង​ជិះ​ឡាន​ពី​នេះ​ទៅ​ដល់​ភ្នំពេញ ធ្វើ​វីសា​នៅ​ភ្នំពេញ បាន​បក​មក​វិញ រយៈ​ពេល​យ៉ាង​ឆាប់​បំផុត ៤​ថ្ងៃ ទៅ ១​សប្ដាហ៍ បច្ចុប្បន្ន​យើង​មាន​លិខិត​ឆ្លង​ដែន​១ ចង់​ទៅ​ប្រទេស​ថៃ វ៉ៃ​តែម្ដង​មិន​បាច់​ឆ្លង​កាត់។ ប្រជាជន​ថៃ ដូចគ្នា​អ៊ីចឹង ធ្វើ​កំណើន​សេដ្ឋកិច្ច​ពិត​ជា​មាន​ការ​កើត​ឡើង ទី​១ ពី​វិស័យ​ទេសចរណ៍ ទី​២ ការ​ផ្លាស់ប្ដូរ​អ្វីៗ​ផ្សេងៗ​ទៀត វា​ជា​ការងាយ​ស្រួល»។

អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី បាន​មាន​ប្រសាសន៍​ថា ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស គឺ​ក្នុង​ទិស​ដៅ​បង្កើន​នូវ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-​ថៃ​បន្ថែម​ទៀត និង​គោលដៅ​ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ លោក​អភិបាល​ខេត្ត​ស្រះកែវ​ថៃ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ទៅ​ទស្សនា​ក្នុង​ប្រទេស​ថៃ និង​ជំរុញ​ប្រជាពលរដ្ឋ​ថៃ ឆ្លង​ដែន​ទៅ​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ដូច​គ្នា ៖ «ស្រប​ពេល​ជាមួយ​គ្នា ​នេះ ភាគី​ថៃ ឆ្លង​មក​លេង​ទឹក​ដី​កម្ពុជា ឆ្លៀត​ឱកាស​នេះ​សុំ​អញ្ជើញ​បង​ប្អូន​កម្ពុជា ឆ្លង​មក​លេង​ខាង​ស្រុក​ថៃ ព្រោះ​ថា ខាង​ស្រុក​ថៃ ជា​ពិសេស​ខេត្ត​ស្រះកែវ ក៏​មាន​កន្លែង​ទេសចរណ៍​ស្អាត​ល្អ​ក៏​គួរ​ឲ្យ​ដើរ​លេង​ច្រើន​​ដែរ ហើយ​ភាគី​ថៃ សុំ​ជួយ​សម្រួល​ក្នុង​ការ​ឆ្លង​កាត់​ឲ្យ​បាន​ងាយ​ស្រួល»។

មន្ត្រី​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស គឺ​មាន​សារសំខាន់​ដល់​វិស័យ​ទេសចរណ៍ ព្រោះ​កន្លង​មក​ការ​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​ទិដ្ឋាការ ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេល​វេលា ៖ «អ៊ីចឹង​ភ្ញៀវ​ទេសចរណ៍​ថៃ ចូល​មក​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៦ (ធ្នូ) នេះ​ត​ទៅ ដោយសារ​តែ​យើង​អត់​មាន​ធ្វើ​វីសា​ដូច​មុន​ទេ ពី​កន្លង​មក​ភ្ញៀវ​ថៃ ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​គឺ​ត្រូវ​ធ្វើ​វីសា»។

អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី បាន​មាន​ប្រសាសន៍​ថា នយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​កម្ពុជា-​ថៃ នឹង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ថៃ រួម​ទាំង​ទេសចរណ៍​ជាតិ​សាសន៍​ដទៃ​ទៀត មាន​លំហូរ​កើន​ឡើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​ឆ្លង​ដែន​ពី​ទឹក​ដី​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​មួយឆ្នាំ​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ហើយ​ចំនួន​ប្រជាពលរដ្ឋ​ថៃ ដែល​ឆ្លង​ដែន​មក​លេង​កាស៊ីណូ​ក្នុង​ទឹក​ដី​ខ្មែរ មាន​ចំនួន​ពី ៥៥​ម៉ឺន​នាក់ ទៅ ៦០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។

-ប្រជាពលរដ្ឋភូមិប្រាសាទត្បែងបារម្ភខ្លាចបាត់បង់ដី

អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​បារម្ភ​ខ្លាច​បាត់បង់​ដី
ដោយ សួន សុផលមុន្នី
2010-12-11

អ្នក ​ភូមិ​ជិត ៥០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ ហ៊ុមព័ទ្ធ​យក​ដី​របស់​ពួកគាត់ ដែល​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អ្នក ​ភូមិ​ជាយ​ដែន​ជា​ច្រើន​រយ​គ្រួសារ បាន​ជួប​ប្រជុំ​គ្នា​នៅ​វត្ត​ប្រាសាទត្បែង ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទាមទារ​យក​ដី​ស្រែ​របស់​ពួកគាត់​មក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី ​ទាំង​នោះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ពេល​ថ្មីៗនេះ។

លោក សូត្រ អ៊ីម អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ ក្រុមហ៊ុន លាង ប៊ូ បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ស្រែ​ចំនួន ១.៧៨៣​ហិកតា​របស់​អ្នក​ភូមិ​ប្រាសាទត្បែង ៤៨០​គ្រួសារ ទើប​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​ធ្នូ​នេះ ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​ជួប​ប្រជុំ​គ្នា​តវ៉ា​នៅ​វត្ត​ប្រាសាទ​ត្បែង។

លោក សូត្រ អ៊ីម បន្ថែម​ថា ៖ «ដី​ស្រែ​ទាំង​អស់​អត់​មាន​ជា​ដី​ព្រៃ​អី ​ទេ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ប្រាសាទត្បែង ចំនួន ៤៨០​គ្រួសារ ដើម្បី​កាក់​គ្រឿងចក្រ មិន​ឲ្យ​កាយ​បន្ត​ទៅ​ទៀត ប៉ុន្តែ​វា​កាយ​ទី​លាន​ចម្ងាយ​ពី​ផ្លូវ ៥០០​ម៉ែត្រ ៤​ជ្រុង ដើម្បី​ដាក់​គ្រឿងចក្រ។ សំណូមពរ​សុំ​ឲ្យ​ជួយ​កុំ​ឲ្យ​ក្រុមហ៊ុន​យក​ដី​ប្រជាពលរដ្ឋ​ច្រើន​ហួស​ហេតុ​ ពេក បើ​ថា យក​ទំហំ​ធំ​បែប​នេះ ប្រជាជន​នៅ​តំបន់​ដាច់​អស់​ហើយ»។

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ពួកគាត់​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​លើ​ដី​ស្រែ​នោះ​ក្នុង​មួយ​គ្រួសារៗ ទំហំ ៥​ហិកតា តាំង​ពី​ឆ្នាំ​១៩៩៨​មក ក្រោយ​ពី​មាន​ការ​បែងចែក​របស់​លោក​ឧត្ដមសេនីយ៍​ត្រី សូ ចាន់ហេង លុះ​ដល់​ឆ្នាំ​២០០៨ ក្រុមហ៊ុន លាង ប៊ូ បាន​ឃើញ​ដី​ស្រែ​ទាំង​នោះ​វាល​អស់​ព្រៃ ក៏​សុំ​អាជ្ញាប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល​ធ្វើ​យក​ដី​នោះ​ធ្វើ​ដី​សម្បទាន​ សេដ្ឋកិច្ច ៖ «ប្រជាជន​មួយ​គ្រួសារ​មាន​តែ ៥​ហិកតា​ទេ ដល់​ក្រុមហ៊ុន​យក​អស់​រលីង ប្រជាជន​កំពុង​ច្របូកច្របល់ ហើយ​ទាំង​គេ​ទាំង​ខ្ញុំ​អត់​មាន​អី​ពឹង​ទេ មាន​តែ​ស្រែ ៥​ហិកតា ហើយ ៥​ហិកតា​ចំនួន​កូន​ចៅ​ទាំង​អស់​មាន​ដល់ ៦​នាក់ ៧​នាក់ ដូច្នេះ​ក្រុមហ៊ុន​ធ្វើ​ដូច្នេះ​ងាប់​អស់​ហើយ​អ្នក​ស្រុក»។

តំណាង​ក្រុមហ៊ុន លាង ប៊ូ មិន​អាច​សុំ​ការ​បញ្ជាក់​ទាក់ទិន​ការ​អះអាង​របស់​អ្នក​ភូមិ​នេះ​បាន​ទេ ហើយ​ក៏​មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា ក្រុមហ៊ុន លាង ប៊ូ នេះ ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ធ្វើការ​វិនិយោគ​លើ​ដី​នៅ​តំបន់​នោះ​ប៉ុន្មាន​ហិកតា និង​មាន​កុងត្រា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។ ប៉ុន្តែ​លោក វ៉ាត ហាន មេ​ឃុំ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន លាង ប៊ូ មាន​គម្រោង​យក​ដី​នៅ​តំបន់​ចំនួន ១.៧០០​ហិកតា ដើម្បី​ធ្វើការ​វិនិយោគ ប៉ុន្តែ​មិន​ដឹង​ថា វិនិយោគ​លើ​ដំណាំ​អ្វី​នោះ​ទេ។

លោក​មេ​ឃុំ​បន្ត​ថា គម្រោង​វិនិយោគ​លើ​ដី​នៅ​តំបន់​នោះ​របស់​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​អ្នក​ភូមិ ដែល​បាន​កាន់កាប់​ច្រើន​ឆ្នាំ​មក​ហើយ ៖ «មែន​ទែន​ទៅ​វា​ដោយ​ដី​ ប្រជាពលរដ្ឋ​ហ្នឹង​វា​ច្រើន បើ​កាល​និយាយ​ដើម​ដំបូង​អត់​ទេ ថា​ដី​ព្រៃ​សុទ្ធ អា​ហ្នឹង​បាន​ធ្វើ​ដី​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ គេ​គ្រាន់តែ​ក្រុមហ៊ុន​នោះ​ដាក់​ច្បាប់​ក្រោយ​ពលរដ្ឋ​ទេ ពលរដ្ឋ​បាន​ប្រើប្រាស់​ហ្នឹង​យូរ​ឆ្នាំ​ហើយ តែ​ដល់​ពេល​ក្រុមហ៊ុន​ដាក់​ច្បាប់​ទៅ អា​ទំហំ​ច្បាប់​របស់​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​ដី​របស់​ប្រជាពលរដ្ឋ»។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នឹង​ដឹក​នាំ​ក្រុម​ការងារ​ចម្រុះ​មួយ​ចុះ​ទៅ​ពិនិត្យ​ដី​នៅ​ តំបន់​នោះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដី​ពិត​ប្រាកដ ៖ «យើង ​នឹង​ហៅ​មន្ត្រី​ជំនាញ​ទាំង​អស់​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង អ្នក​ណា​ដែល​អត់​ដី​ពិត​ប្រាកដ យើង​ស្រាវជ្រាវ​រក​ប្រវត្តិ​ថា គាត់​អត់​មាន​ដី​ពិតប្រាកដ ហើយ​មនុស្ស​នោះ​នៅ​យូរ​មែន ឬ​ក៏​ទើប​មក​នៅ? នៅ​យូរ​យើង​គិត​រឿង​ផ្សេង បើ​ថា ទើប​មក​នៅ មក​ចាប់​ដី​ខ្លួន​ឯង អា​ហ្នឹង​យើង​គិត​រឿង​ផ្សេង»។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ុំ ចាន់គា បាន​គាំទ្រ​ចំពោះ​ការ​ថ្លែង​បញ្ជាក់​របស់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ជួយ​ ដោះស្រាយ​ជូន​ក្រុម​អ្នក​ភូមិ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គិតគូរ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ ខ្លាំង​ជាង​ផលប្រយោជន៍​បុគ្គល​របស់​ក្រុមហ៊ុន៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes