-ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​ក្របួច​​​​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​បាន​៧នាក់

ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​ក្របួច​​​​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​បាន​៧នាក់
កាលពីថ្ងៃទី២០ ធ្នូ ២០១០ វេលា​ម៉ោង​ ៨:៣០នាទី​ព្រឹក​ ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន​ចំនួន ៧នាក់ នៅ​ភូមិ​ ក្បាល​ស្ពាន សង្កាត់/ក្រុង​ ប៉ោយ​ប៉ែត នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង​ ទល់​​មុខ​វត្ត​ បាលិលេយ្យ ខណៈ​ពួក​គេ​កំពង់​ធ្វើ​សកម្មភាព​ចែក​​ចាយ​ និង​សេព​​ថ្នាំ​ញៀន។ ជន​សង្ស័យ​ទាំង​ ៧នាក់​នោះ រួម​មានៈ ១/ឈ្មោះ កែវហាក់ ភេទ​ប្រុស អាយុ ៥៣ឆ្នាំ ២/ឈ្មោះ អឿន​យ៉ុន ភេទ​ស្រី អាយុ ៥១ឆ្នាំ ៣/ឈ្មោះ នាង ផល្លា ហៅ ម៉ៅ​ ភេទ​ប្រុស អាយុ ៤៧ឆ្នាំ ៤/ឈ្មោះ ភី សុភ័ណ ភេទ​ប្រុស អាយុ ២៩ឆ្នាំ ៥/ឈ្មោះ យិន សាវុធ ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ៦/ឈ្មោះ ស៊ីថា ភេទ​ប្រុស ៥០ឆ្នាំ ៧/ឈ្មោះ ធាប៉ែត ភេទប្រុស អាយុ ២៥ឆ្នាំ អ្នក​ទាំង​៧រូប​​នេះ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ។ ឈ្មោះ កែ​វ ហាក់ និង​ឈ្មោះ អឿន​យ៉ុន ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក្នុង​ចំណោម​៧នាក់​នេះ ឈ្មោះ នាង​ផល្លា ហៅ​​ម៉ៅ និងឈ្មោះ អឿន​ យ៉ុន ជា​អ្នក​ចែក​ចាយ​ ក្រោយ​ពី​ការ​ឃាត់​ខ្លួន។

សមត្ថកិច្ច​ប៉ូលីស​បង្ហាញ​មុខ​អ្នកចែក​ចាយ​ និងសេព​ថ្នាំញៀន រួម​ជាមួយ​នឹងវត្ថុតាង
ពួកគេ ​ទាំង​៧នាក់​ខាងលើ​ ប៉ូលីស​ក្រុង​​ប៉ោយ​ប៉ែត បាន​ធ្វើ​ការ​​រឹប​អូស​បាន​វត្ថុតាង និង​ថ្នាំ​ញៀន ប្រភេទ​យ៉ាម៉ា ពណ៌​ក្រហម ចំនួន ១១០គ្រាប់ និងបំពង់​ជក់​មួយ​ចំនួន​ធំផង​ដែរ។ ក្នុង​ពេល​ធ្វើ​ការ​បង្រ្កាប​ស្រ្តីឈ្មោះ អឿន យ៉ុន ដែល​ជា​អ្នក​ចែក​ចាយ និង​ជា​ម្ចាស់​ផ្ទះ​ ត្រូវ​បាន​ប៉ូលីស​ក្រុង​ប្រាប់​ថា បាន​​លួច​ទម្លាក់​ថ្នាំញៀន តាម​ប្រហោង​រនាបទៅដី ប៉ុន្តែ​ត្រូវ​ប៉ូលីស​ឃើញ​ទាន់។
លោកអនុសេនីយ៍ឯក អ៊ុំសុផល អធិការ​ក្រុងប៉ោយប៉ែត បាន​ប្រាប់​ថា ដោយ​តាម​អនុសាសន៍​របស់​សម្តេច​ ហ៊ុន សែន និង​ដោយ​មាន​ការ​ណែនាំ​ និង​ចង្អុល​បង្ហាញ​ពីលោក​ស្នង​ការ​ខេត្ត​ក៏ដូច​ជា​លោក​អភិបាល​ក្រុង ទើប​លោក​បាន​ដាក់​កម្លាំង​ចុះ​ស្រាវ​ជ្រាវ រហូត​ឈាន​ដល់​​ចុះ​បង្ក្រាប និង​​ឃាត់​ខ្លួន​ទាំង​៧នាក់នេះ​តែម្តងទៅ។ ចំពោះជន​សង្ស័យ​ទាំង​៧នាក់​ខាង​លើនេះ ត្រូវ​បាន​លោក​អធិការ​​ប្រាប់​ថា ក្រោយ​ពី​ការ​សួរ​នាំ និង​ធ្វើ​ការ​កំណត់​ហេតុ​រួច និងបញ្ជូនពួក​គេ​ទៅ​ស្នង​ការ​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បី​ចាត់ការ​បន្តតាម​និតិវិធីច្បាប់។
ប៉ូលីស ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ចែក​ចាយ​​បាន​សារភាព​ថា ពួក​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​មែន។ ជារឿយៗ គេ​សង្កេត​ឃើញ​ថា ក្រុង​ប៉ោយ​ប៉ែត​ ជាពិសេស​នៅ​ក្នុង​ភូមិ​ ក្បាល​ស្ពាន និងភូមិ បាលិលេយ្យ នៅ​ចំណុច​ខាង​កើត​ផ្ទះ​ល្វែង​មាន​ការ​​ចែក​ចាយ​ថ្នាំ​ញៀន​យ៉ាង​គគ្រឹក​​ គគ្រេង និង​លក់​ដូរ​ដូច​គេ​លក់​ស្ករ​គ្រាប់​អញ្ចឹង ហើយ​ពេលខ្លះ​សមត្ថកិច្ច​ទាំង​ពីរ​ បាន​ចុះ​បង្រ្កាប​ម្តង​ម្កាល​ ប៉ុន្តែ​ពួក​ចែក​ចាយ​ទាំង​នោះ ឃើញ​ថា មុខ​ដដែល​ៗ អ្នក​ខ្លះ​ឃើញ​ប៉េអឹម​​ចាប់​ អ្នក​ខ្លះ​ ត្រូវ​បាន​ប៉ូលីស​ចាប់​ ប៉ុន្តែ​អ្នក​ទាំង​នោះ នៅ​តែ​​​បន្ត​ជា​រៀង​រាល់​ថ្ងៃ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes