-ពិនិត្យឈាមឃើញមេរោគអេដស៌ បែកអារម្មណ៍រត់ចូលឡានផ្អើលក្រុងប៉ោយប៉ែត

សរសេរដោយ ភ្នំពេញដេលីញូវ



ប្តីប្រពន្ធពីរនាក់ក្រោយពីពិនិត្យឈាម ឃើញលទ្ធផលមានផ្ទុកមេរោគអេដស៍ បែកអារម្មណ៍រត់ចូលឡាន ដើម្បីធ្វើអត្ត ឃាតផ្អើលប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងថ្ងៃ។
បើតាមសម្តីរបស់បុរស ម្នាក់ដែលនៅក្នុងហេតុការណ៍ខាងលើបានអោយដឹងថា បុរសជាប្តីមានឈ្មោះ សេង មេសឿន អាយុ៣៦ ឆ្នាំ ប្រពន្ធឈ្មោះ ឈុំ មន្ថា អាយុ ៣០ ឆ្នាំ មានដើមកំណើតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍បណ្តាលអោយភ្ញាក់ផ្អើលកណ្តាលក្រុងប៉ោយប៉ែតនោះវេលាម៉ោង ៣ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ។ មន្ត្រីនគរបាលម្នាក់ទទួលបន្ទុកសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ដើមហេតុ ដែល បណ្តាលអោយបុរសជាប្តីខូចចិត្តនោះគឺដោយសាររូបគេបានទទួល លទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៌ ដែល ជាហេតុធ្វើអោយពួកគេតូចចិត្តនឹងវាសនារបស់ខ្លួនក៍សំរេចចិត្តរត់ចូលឡាន មន្ត្រីរូបនោះបានបន្តទៀតថា មុនពេល កើត ហេតុរូបគេបានយកប្រពន្ធទៅពិនិត្យឈាម ពេលឃើញលទ្ធផលអវិជ្ជមានក៍បែកគំនិតស្ទុះទៅវាយប្រពន្ធ ហើយខ្លួន ឯងក៍រត់សំដៅទៅរកឡានដើម្បីធ្វើអត្តឃាត ។
ចំណែកបុរសម្នាក់ឈ្មោះ បៀន អាន ជាមន្ត្រីសន្តិសុខនៃមណ្ឌលធ្វើតេស្តឈាមក្រុងប៉ោយប៉ែតបាននិយាយថា ពេល បុរសរងគ្រោះបានចេញពីមណ្ឌលសុខភាពគេបានឃើញបុរសនោះស្រែកយំហាក់ដូចជាមនុស្សវិលកលចរិតក្រោយ មក ស្រាប់តែឃើញរត់ទៅរកឡាន ស្រែកថាខ្ញុំពិបាកចិត្តខ្លាំងណាស់លែងចង់រស់ហើយ ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes