-ខ្សែ​រ៉ក និងក្បូន​ នៅ​តាម​ច្រក​របៀង​ប៉ូលីស​ជើង​គោក​ 8-91 កំពុង​ចំលង​ទំនិញ​គេច​ពន្ធ​យ៉ាង​គ​គ្លើន

ខ្សែ​រ៉ក និងក្បូន​ នៅ​តាម​ច្រក​របៀង​ប៉ូលីស​ជើង​គោក​ 8-91 កំពុង​ចំលង​ទំនិញ​គេច​ពន្ធ​យ៉ាង​គ​គ្លើន
ប៉ោយ ​ប៉ែត៖ ទោះ​បី​ជា​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ កែ​ គឹម​យ៉ាន និង​ជា​គណ​កម្មាធិការ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​មក​ពង្រឹង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ និង​ជួយ​សម្រួល​ទៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ទាំង​មូល​ អំពី​សុខ​ទុក្ខ​បង​ប្អូន​ និង​ចុះ​ត្រួត​ពិនិត្យ​ នៅ​តាម​បណ្តា​ប៉ុស្តិ៍​ប៉ូលីស​នានា​ នៅ​តាម​ច្រក​របៀង និង​​កាត់​បន្ថយ​ការ​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់​ និង​ជម្រាប​ទៅ​អាជ្ញាធរ​​​​ក្រុង​ប៉ោយ​ប៉ែត ព្រម​ទាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ឲ្យ​កាត់​ខ្សែ​រ៉ក និង​ស្ពាន​​ ដែល​ពួក​ឈ្មួញ​​ដឹក​ទំនិញ​ឆ្លង​កាត់​ពី​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​ថៃ ដែល​ធ្វើ​​ឲ្យ​បាត់​បង់​ប្រាក់​ចំណូល​ចូល​រដ្ឋ​ និង​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​​ទៅ​ប្រទេស​គេ ជៀស​វាង​កុំ​ឲ្យ​អាជ្ញធរ​​គេ ​មើល​ងាយ​មើល​ថោក ដល់​ប្រជាពល​រដ្ឋ​យើង។


ការ ​កាត់​ខ្សែ​រ៉ក និង​រុះ​រើស្ពាន​តាម​ប៉ុស្តិ៍​ រីច្រក​របៀង​នោះ ឃើញថា ធ្វើ​ទាំង​ក្រោម​ភ្លៀង​រលឹម​។ ប៉ុន្តែ​ក្រោយ​ពី​កាត់ និង​រុះ​រើ​ បាន​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​ថា មាន​ប៉ុស្តិទ​ និង​ច្រក​របៀង​មួយ​ចំនួន បាន​តំឡើង​ខ្សែរ៉ក និង​ដាក់​ក្បូន​ចំលង ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​​ថៃ ឆ្លង​កាត់​​មក​ទឹក​ដី​កម្ពុជា​យើង​ទាំង​ថ្ងៃ​ ទាំង​យប់ ដោយគ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ណា​ត្រួត​ពិនិត្យ​ច្រក​របៀង​ ដែល​ប៉ូលីស​ឃុប​ឃិត​គ្នា​ជាមួយ​ឈ្មួញ​នោះ​ទេ គឺ​នៅ​ចំណុច​ប៉ុស្តិ៍ ម៉ុង​ចិន ហៅ​ ដើម​​ក្រង គ្រប់​គ្រង​ដោយ​ឈ្មោះ កឿន ជា​ប៉ូលីស​ជើង​គោក 8-91។
ទំនិញ​ ដែល​ពួក​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ រួម​មាន​ សត្វពពែ មាន់ ទា ជ្រូក​ក្រហម ជាដើម។ ទំនិញ​ទាំង​អស់​នេះ ដែលសមត្ថកិច្ច​​ឃុប​ឃិត​ជាមួយ​ឈ្មួញ​ មិន​បង់​ពន្ធចូល​រដ្ឋ​ ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ក្នុង​១​ឆ្នាំៗ មិនតិច​លាន​រៀល​នោះ​ទេ។ ចំណែក​ឯមនុស្ស​ឆ្លង​ដែន​ទៅ​ថៃ​ខុស​ច្បាប់​នោះ មេខ្យល់​ គឺ​​សមត្ថកិច្ច​នៅ​ទីនោះ ជា​អ្នក​បើក​ដៃ​ឲ្យ​ទៅ ដូច្នេះ​ហើយ បើ​ចង់​រក​មេខ្យល់​ គឺ​វា​ងាយ​ស្រួល​បំផុត។

មាន ​ច្រក​របៀង​មួយ​កន្លែង​ទៀត ក៏​មាន​គេ​តំឡើង​ខ្សែរ៉ក​ផងដែរ ជា​ប៉ុស្តិ៍​របស់​លោក ឆែម ចំប៉ា ប៉ូលីស​ជើង​គោក 8-91 ក៏​មាន​នាំ​ទំនិញ​ឆ្លង​ដែនខុស​ច្បាប់​ មក​ពី​ប្រទេស​ថៃ នៅ​ចំណុច​ច្រក​ ដៃ​ឆៃ នៅ​ក្រោយ​ម្តុំ​ម៉ាស៊ីន​ទឹក​កក​ អតីត​បាញ់ឡេង ជាស្តង់​របស់​ម្ចាស់​​យាយ ម៉ៅ​ នាំ​​ទំនិញអេត​ចាយ សំបក​ដបផង​ដែរ ពេល​យប់​ ពួក​ឈ្មួញ​តែង​តែនាំ​ទំនិញ​គ្រប់​មុខ គឺ​ទំនិញ​ចាប់​ហ៊ួយ និង​គ្រឿង​បន្លាស់​ម៉ាស៊ីន ។​ សូម​បញ្ជាក់​ថា ​​នៅ​​ពេល​ថ្ងៃ​ ពួក​គេ​ស្រាយ​រ៉កចេញ និង​នៅ​ពេល​យប់​ ពួក​គេ​​តំឡើង​រ៉កវិញ ដើម្បី​បំភាន់​ភ្នែក​អ្នក​ការ​សែត។

ចំណែក ​លោក កឿន​ វិញ ដែល​ជា​អ្នក​គ្រប់​គ្រង​​នៅ​ចំណុច​ដើម​អង្រ្កង​នោះ បាន​ក្សិប​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា​ឲ្យ​ដឹង​ថា មេ​របស់​ខ្ញុំ​ មិន​ឲ្យ​បើក​ រឺ​តំឡើង​ខ្សែ​រ៉ក​ទេ និងមិន​ឲ្យ​ចេញ​ជា​ដាច់​ខាត។​ គាត់​បាន​បន្ត​ទៀត​ថា មេរបស់​ខ្ញុំ​ មិន​ដូច​មេ​របស់​គេទេ បើ​ចង់​ចេញ​ទំនិញ​ សូម​ទៅ​​សុំ​ស្នង​ការ​ខេត្ត​ខ្លួនឯង​ទៅ បើ​បាន​ប្រាក់​ចំណូល​គាត់​ទទួល​យក​ដែរ។
សូម ​រំលឹក​ផង​ដែរ​ថា ឯក​ឧត្តម​ កែ គឺម​យ៉ាន និង​លោក​អភិបាល​ក្រុង​ប៉ោយ​ប៉ែត ទ្រីណា​រិន បាន​បង្កើតគណកម្មការ បិទ​ច្រក​របៀង​ និង​រុះ​រើ​ស្ពាន​ និង​រ៉ក​ នៅ​តាម​បណ្តា​ប៉ុស្តិ៍​នានា ក្រោម​ភ្លៀង​រលឹម​នោះ ឥឡូវ​នេះ​ នៅ​តាម​ប៉ុស្តិ៍​មួយ​ចំនួន គេសង្កេត​ឃើញ​ថា មាន​សកម្មភាព​​ឡើង​វិញ​ហើយ ។ ចំណែក​លោក​ ហាំ​ វណ្ណៈ មេវរៈសេនាតូច 8-91 មិនអាច​សុំ​ការ​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់​​គាត់​មិន​អាច​ទាក់​ទង​បាន៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes