បើក​វាំង​នន​ខ្មៅ អតីត​ស្នងការ ហ៊ុន ហាន និង​ស្នង​ការ​រង​ឈាង​ ស៊ុន ត្រូវ​ចាប់​ខ្លួន

កម្ពុជាថ្មី ១០​មករា ២០១១

ភ្នំពេញ ៖ បទល្មើសគ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្ត​បន្ទាយមាន ត្រូវ​បាន​លាត​ត្រឡាង​បើក​វាំងនន​ខ្មៅ​ហើយ ដោយ​សមត្ថកិច្ច​ប្រឆាំង​អំពើ​ពុករលួយ សហការ​និង​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ ដោយ​ការ​ចាប់​ខ្លួន​អ្នក​ទាំង ២រូបនោះ​ជា​អតីត​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ មានជ័យ លោកហ៊ុន ហាន និង​ស្នង​ការរង ឈាង​ ស៊ុន ពាក់ព័ន្ធ​ខ្លួន​នឹង​គ្រឿងញៀន​ដ៏​ធំ​សម្បើម​​ ត្រូវបាន​ចាប់ខ្លួន កាលពីថ្ងៃទី៩ និងទី១០ ខែ​មករា​បន្តបន្ទាប់គ្នា​។
សេចក្ដីរាយការណ៍​នៅ​រាជធានី​ ភ្នំពេញ​បាន​ឲ្យដឹង​ថា ការ​ចាប់​ខ្លួន​លោកហ៊ុន ហាន គឺ​មានការ​សង្ស័យ ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន​ដ៏ធំ កាល​ពីប្រមាណ​៦​ខែ​មុន នៅ​រង្វង់​មូល​ផ្លូវ​ទៅ​សៀមរាប ដែល​មាន​រថយន្ត CR-V និង​រថយន្តកាមរី​ជា​អ្នក​ដឹកជញ្ជូន ហើយ​សមត្ថកិច្ច​ចាប់បាន​បុរស​ម្នាក់​ឈ្មោះលឹម ម៉ាប់ ជា​នាយ​ការិយា ល័យ​ប្រឆាំង​គ្រឿងញៀន។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ជាបន្តបន្ទាប់​រហូត​ឈាន​ដល់​ការដក​តំណែង និង​ចាប់ ខ្លួន​អតីត​ស្នងការ​​ហ៊ុន ហាន និង​ស្នងការ​រងឈាង​ ស៊ុន តែម្ដង៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes