អំណោយ​ឯក​ឧត្តម​អភិបាល​ខេត្ត និង​គណៈ​ប្រតិភូ​ចុះ​ចែក​កង​ទ័ព​ជួរ​មុខ​ ខ្លះ​បាន​ខ្លះ​អត់​ មេ​ស៊ីដាច់!



ដោយ៖ ស្ថាបនា 12/01/2011 បន្ទាយ​មានជ័យ

ក្រោយ​ពេល​ដែល ​គណៈ​ប្រ​តិ​ភូ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក អ៊ុង​ អឿន អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ, លោកឧត្ថមសេនីយ៍​ទោ ព្រហ្ម​ មរណៈ នាយ​សេនា​ធិការង​កង​ទ័ព​ជើង​គោក ទិស​​ភូមិ​ភាគ​៥, លោកឧត្តម​សេនីយ៍ត្រី ឈឿន សារិទ្ធ មេ​បញ្ជា​ការ​រង​ភូមិ​ភាគ​ទី៥ និង​​ជា​គណៈ​បញ្ជាការ​សមរភូមិ​មុខ ទិសទី១ ខេត្ត បន្ទាយ​​​មានជ័យ, មេបញ្ជាការ​ មេបញ្ជាការ​រង គ្រប់​​កង​ឯក​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ ក្នុង​ខេត្ត​ និង​មន្រ្តី​រាជការ មក​ពី​ស្ថាប័ន​មួយ​ចំនួន ដូចជា មន្រ្តីគយ និង​រដ្ឋាក បាន​ដឹក​នាំ​អំណោយ ជា​សម្ភារៈ គ្រឿង​ឧបភោគ​ បរិភោគ និង​ថវិកា​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ឧបត្ថម្ភ​ដល់​កង​កម្លាំង​ជួរ​មុខ​យើង ដែល​កំពុង​ការពារ​បូរណៈ​ភាព​ទឹក​ដី​នោះ គេ​ឃើញ​កម្លាំង​ជួរ​មុខ​ហាក់​មាន​ទឹក​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ដោយ​សារ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ថ្នាក់​ដឹកនាំ។​ ប៉ុន្តែទន្ទឹម​នឹង​ការ​ទទួល​បាន​អំណោយ​ និង​ថវិកា ដែល​ធ្វើ​ឲ្យ​កង​កម្លាំង​ជួរ​មុខ មាន​​ការ​ត្រេក​អរ​នេះ​ ក៏​មាន​ប្រ​ភព​ពី​កង​កម្លាំង​ជួរ​មុខ ដែល​ឈរ​ជើង​ក្នុង​ស្រុក​ អូរ​ជ្រៅ​ មក​ផង​ដែរ​នោះ​ថា ក្រោយ​ពី​​ការ​ចែក​អំណោយ​ និង​ថវិកា​ដល់​កង​ទ័ព​រួច​ហើយ​ មាន​កង​ទ័ព​មួយ​ចំនួន​ មិន​បាន​ទទួល​ថិវកា ជា​អំណោយ​ទេ ត្រូវ​បាន​មេ​ស៊ី​ដាច់​ដាក់​ហោ​ប៉ៅតែ​ម្នាក់​ឯង។

កងកម្លាំង​ត្រៀម​ការ​ពារ​បង្គោល​ឡាក់ ៤៦
ប្រភព ​បង្ហើប​យ៉ាង​ច្បាស់​ថា កង​​ទ័ព​ដែល​មិន​ទទួល​បាន​ថវិកា​នោះ គឺ​នៅ​ គ3 វរៈ 513 កង​ពល​លេខ 51 ដែល​មាន​មេ​ឈ្មោះ ខែម សុវណ្ណ បច្ចុប្បន្ន​កំពុង​ឈរ​ជើងនៅ​ឃុំ អូរបីជាន់ ស្រុក​ អូរជ្រៅ។
ប្រភព ​បន្ត​ទៀត​ថា ក្នុង​គមួយនេះ កំលាំង 3(ខ) ស្មើ​នឹង​ ៧១នាក់ ពេល​ដែល​ទទួល​ថវិកា​ ពី​តំណាង​ប្រតិភូរួច មេគ បាន​ស៊ីដាច់​លុយ​កូន​ចៅ ចំនួន ប្រហែល​១០នាក់ ដូច​ជា​ឈ្មោះ ហាក់​ ទាន, ធី, រ៉ា, ព្រំវិឆ័យ, គាំង... និង​​មួយ​ចំនួន​ទៀត ពុំ​ត្រូវ​បាន​ស្គាល់​ឈ្មោះ។ ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​កង​ទ័ព​មួយ​ចំនួន​ ដែល​មិន​ទទួល​បាន​លុយ មាន​អ្នក​ខ្លះ​តូច​ចិត្ត រហូត​ដល់​ស្រែក​យំ អ្នក​ខ្លះ ចង់​រត់​ទៅ​ផ្ទះ​វិញ ហើយ​ក្រោយ​ហេតុ​ការណ៍​ភ្លាមៗ ប្រភព​លេចឮ​ថា មាន​ទាំង​មេ​រង(ខ)ម្នាក់​ ដែល​មិន​ទទួល​បាន​លុយ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​លោក ង៉ែត ព្រឿង មេបញ្ជាការ​វរៈ​ 513 នា​ពេល​ព្រលប់​នោះ​ផងដែរ ហើយ​ក៏​មាន​ព័ត៌​មាន​ថា ព្រោះ​តែ​ការ​អាណិត​អាសូរ​ដល់​កម្លាំង​ទ័ព​របស់​ខ្លួនឈ្មោះ​ នាង សុវណ្ណ មាន​តួនាទី​អនុសេនីទោ​រង​(គ) ក៏បាន​យក​លុយ​ខ្លួន​ឯង​ទាំង​ ៣៥០០០(បីម៉ឺន​ប្រាំពាន់​រៀល) ដែល​ជារបប​អំណោយ​ ចែក​ឲ្យ​​កូន​ចៅ​ដែល​អត់ៗ ម្នាក់ ៥ពាន់​រៀល បាន​ចំនួន ៧នាក់ ដើម្បី​ជា​ការ​លួង​លោម​ និង​លើក​ទឹក​ចិត្ត​ កុំ​ឲ្យ​កំលាំង​មួយ​ចំនួន​ខឹង​ផងដែរ។ កម្លាំង​ជួរ​មុខ ក្នុង​គ3 ខាង​លើ ក៏​បាន​បញ្ចេញ​កំហឹង​ផងដែរ។

លោក ​ ង៉ែត ព្រឿង មេបញ្ជាការ​​វរៈ​សេនាតូច​លេខ 513 បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​តាម​រយៈ​ទូរស័ព្ទ​ថា រូប​គាត់​ បាន​បែង​ចែក​អំណោយ​ដែល​ឯកឧត្តម​អភិបាល​ខេត្ត​ផ្តល់​ឲ្យ​នោះ ចែក​ចាយ​គ្រប់ៗ​គ្នា​អស់​ហើយ អ្នក​ណា​ថា​អត់​បាន​អំណោយនោះ ប្រាប់​ឈ្មោះ​គាត់​មកមើល! គាត់​បាន​​បាន​បន្ត​ឲ្យដឹង​ទៀតថា អ្នក​ដែល​អត់​បាន​អំណោយ​ប្រហែល​មិន​ចុះ​ទៅ​ធ្វើ​ការ​ទេ​ដឹង បាន​ជាង​អត់​នោះ? ទោះ​បី​ជា​លោក​មេបញ្ជាការ​ ង៉ែត ព្រឿង​ បាន​បំភ្លឺ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា បាន​ទទួល​​អំណោយ​​នោះ​ក្តី ក៏​មិត្ត​អ្នក​អាន​គេ​ពុំ​ជឿ​ដែរ ពី​ព្រោះ​ពល​ទាហាន និង​នាយទាហាន​ខាង​លើ​ បាន​​ប្រតិកម្ម​រួច​ទៅ​ហើយ។ លោក​មេបញ្ជាការ​កត់​ឈ្មោះ​ ចំនួន​ទាហាន​ បញ្ជូន​ទៅ​ឲ្យ​អភិបាល​ខេត្ត​ ចុះ​ហេតុអ្វី អ្នក​ខ្លះ​បាន អ្នក​ខ្លះ​អត់​ ពីព្រោះ​ចំនួន​កង​ទ័ព​​មាន​ឈ្មោះ​គ្រប់ៗគ្នា​៕ ដោយ៖ ធីម ថា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes