ពលរដ្ឋ​ខ្មែរ​ដែល​ចាប់​ខ្លួន​ក្នុង​ប្រទេស​សៀម​ត្រូវ​បាន​ដោះ​លែង

ថ្ងៃសៅរ៍ 01 មករា 2011 សារព៌ត័មានសេរី

ពលរដ្ឋ ​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​សៀម​ចាប់​ខ្លួន​នៅ​ពេល​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ ទឹកដី​របស់​គេ​ក្នុង​ខេត្ត​ស្រះកែវ​ជាប់​ព្រំប្រទល់​ខេត្ត​បន្ទាយ​មានជ័យ​ ខ្មែរ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​ឲ្យ​មាន​សេរី​ភាព​មក​ជួប​ក្រុម​គ្រួសារ​វិញ​ហើយ។

លោក ឈូក អាន មេ​បញ្ជា​ការ​វរៈ​ប៉ូលិស​ព្រំដែន​៩១១ ដែល​ល្បាត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រហែល​ពី៣០ ទៅ​៤០នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ ពួក​គាត់​ពុំ​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ក្បែរ​នោះ។ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ មិន​មែន​ជា​ការ​សងសឹក​មក​លើ​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់​ខ្លួន​ជន​ជាតិ​ គេ៧​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​នោះ​ ទេ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំប្រទល់​ខេត្ត​ ស្រះកែវ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​ផ្នែក​សឹក។ លោក ឈូក អាន បាន​បន្ត​ថា ភាគី​ថៃ​បាន​បន្ថែម​កម្លាំង​របស់​គេ​រាប់​ពាន់​នាក់​មក​ឈរ​ជើង​នៅ​ចំណុច​ដែល ​មាន​ការ​ចាប់​ខ្លួន​ពល​រដ្ឋ​របស់​គេ​នៅ​លើ​ព្រំដែន​ប៉ែក​ខាង​ដី​របស់​គេ។ ក្នុង​នោះ​មាន​រថ​ក្រោះ ហើយ​ឧត្ថម្ភា​គចក្រ​បាន​ហោះ​សំកាំង​កាល​ពី​ម្សិល​មិញ។ ចំណែក​ខាង​ភាគី​កម្ពុជា ក៏​មាន​ការ​ប្រុង​ជើង​ការ​ផង​ដែរ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes