-ការចែកអត្តសញ្ញាណប័ណ្ណនៅក្រុងប៉ោយប៉ែត

កាល​ពី​ថ្ងៃ​ទី​២​៧ ខែ​ធ្នូ​ ឆ្នាំ​២០​១០ វេលា​ម៉ោង​ប្រហែល​ជា ១៤:០០​នាទី​រសៀល នៅ​ភោជ​នីយ​ដ្ឋាន​ពន្លឺ​នាគ​ទិព្វ​​មាន​ការ​ចែក​​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​ប្រហែល ២០០នាក់​ ក្រោម​​អធិប​តី​​ភាព​លោក​អភិបាល​ក្រុង​ និង​លោក​ស្នង​ការ​ខេត្ត​បន្ទាយ​មានជ័យ។
ក្នុង​ការ​ចែក​អត្ត​សញ្ញា​ណប​ណ្ណ័នោះឃើញថាវាមាន​ការ​ខុស​ប្លែក​ពីលើក​មុនៗ​ ដែល​ស្នងការផ្តល់​ទៅ​ឲ្យ​សង្កាត់ និ​ង​ប៉ូ​លីស​សង្កាត់​សហកា​រ​ជា​មួយ​មេភូមិ​ ដើម្បី​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ។ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថាៈ ការ​ចែក​នេះ​​វា​ធ្វើ​​ឲ្យ​ខាត​បង់​​ថវិកា​ជាតិយ៉ាង​ច្រើន ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​នេះ និង​ខាត​បង់​ពេល​វេលា ព្រម​ទាំង​ថវិកា​​របស់​ប្រជា​​ពល​រដ្ឋ ក្នុង​ការ​ចំណាយ​សោហ៊ុ​យមក​ទទួល​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ។ មតិ​មួយ​ទៀត​ក៏បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​​កំពុង​តែ​យក​ប្រៀប​ផ្នែក​នយោបាយ ដែល​ចង់​បង្ហាញ​ថា​នេះ​គឺជា​ស្នាដៃ​គណបក្ស​ខ្លួន ជា​អ្នក​ធ្វើ ដោយ​ភ្លេច​គិត​ពី​កាតព្វ​កិច្ច​ខ្លួន និង​​ពីការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​មកទ​ទួល។​ ក្នុង​នោះ​ដែរ​ប្រជា​ពលរដ្ឋ​មក​ពី​សង្កាត់​និមិត្ត​ក៏​បាន​សំណូម​ពរ​សុំ​ឲ្យ​អាជ្ញា​ធ​រ​ផ្តល់​ការ​ចែក​នេះ​ដូច​កាល​ពីមុន​គឺ​ នៅ​សាលា​ឃុំ ឬ​ ប៉ូលីស​សង្កាត់​ គឺជិតផ្ទះរបស់គាត់ ប៉ន្តែ​ពួក​គាត់​ត្រូវ​ចំណាយ​សោហ៊ុយ​ប្រហែល​​ជា ១០,០០០៛ ដើម្បីមកទទួលអត្តសញ្ញាណបណ្ណ័នៅទីនោះ។ ចំណែកអ្នកខ្លះមកហើយ ក៏ មិនបានខាតតែសោហ៊ុយ និងពេលវេលា។

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes