-រថយន្តយីហោស្រាផែនដី​ ដឹកអីវ៉ាន់ចាប់ហួយបោះពួយលឿន​ ជាប់ផុងព្រំប្រទល់ស្រុកម៉ាឡៃ

សារអេឡិចត្រូនិចសរសេរដោយ ភ្នំពេញដេលីញូវ
សៅរ៍, 25 ធ្នូ 2010 04:03

កាលពីព្រឹកម៉ោង ៣ និង ១៥ នាទីថ្ងៃ​ សុក្រ ទី ២៤ ខែធ្នូ ឆ្នាំ ២០១០ រថយន្តមួយ​គ្រឿងយីហោក្រុមហ៊ុនស្រាផែនដី​បានដឹកអីវ៉ាន់ចាប់ហួយគ្រប់ប្រភេទ​ មកពីក្រុងប៉ោយប៉ែត ក្នុងគោលបំណង​ ឆ្ពោះទៅកាន់ស្រុកម៉ាឡៃ ស្រាប់តែ​ដល់ ចំណុចភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយត្រូវបានជាប់ជុងទៅមុខលែងរួច ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងឱ្យបានដឹងបន្ថែមថា មុនកើតហេតុ​ ពួក គេបានឃើញរថយន្តខាងលើបានបើកបោះពួយយ៉ាងលឿនដោយផ្ទុកអីវ៉ាន់លើសចំណុះចេញដំណើរកាត់តាមភូមិកូនដំរី ប៉ុន្តែគេពុំបានឃើញមន្ត្រីជំនាញសណ្តាប់ធ្នាប់ចរាចរដែលបានកំពុងឈរជើងដាក់កុងត្រូលចាំស្ទាក់ចាប់ និង ត្រួតពិនិត្យត្រី ចក្រយានយន្តដែលពុំទាន់បានបង់ពន្ធមធ្យោបាយធ្វើការផាកពិន័យលើរថយន្តខាងលើឡើយ ឃើញតែពួកគេអង្គុយចាំ កាក់ម៉ូតូមកពីស្រុកម៉ាឡៃ ។
ពាក់ព័ន្ធរថយន្តដាក់យីហោក្រុមហ៊ុនស្រាផែនដីដឹកអីវ៉ាន់ចាប់ហួយជាប់ផុង ពាក់ស្លាកលេខបាត់ដំបង 2A 3190 ពុំមានអ្នកណាម្នាក់ចេញមុខបញ្ជាក់ថា ថៅកែឈ្មោះអីនោះទេ ខណៈអ្នកយកព័ត៌មានយើងព្យាយាមសួរនាំពួកគេ បែរជា នាំគ្នានិយាយថា បើទោះបីជាខ្ញុំប្រាប់ក៏រថយន្តមិនអាចទៅមុខបានដែរ ។ ចំណែកបុរសម្នាក់ឈ្មោះ ចាន់ថន បាន សន្និដ្ឋានថា រថយន្តខាងលើទំនងជាប្រើប្រាស់ស្លាកយីហោក្រុមហ៊ុនដើម្បីដឹកអីវ៉ាន់បន្លំភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា បើរថយន្តរបស់ក្រុមហ៊ុនហេតុអីបានជាទៅដឹកអីវ៉ាន់គ្រប់ប្រភេទទៅវិញ...៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes