មន្ត្រីយោធា​កម្ពុជា​-ថៃ​​ផ្អាក​​ការចុះ​ទៅ​​ពិនិត្យ​​បង្គោលឡាក់​​លេខ​៤៦-៤៧ ​ធ្វើ​ឱ្យ​​អ្នកកាសែត​​ខកចិត្ត

ដោយ ៖ កោះឯករាជ្យ(កោះសន្តិភាព)ថ្ងៃ សុក្រ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
ខេត្តបន្ទាយមានជ័យ ​ ៖ បន្ទាប់ពី​​ជួប​ប្រជុំ​​ពិភាក្សា​គ្នា​រវាង​​ក្រុម​មន្ត្រី​​យោធា​កម្ពុជា-​ ថៃ (ភូមិ​ភាគ​​៥​កម្ពុជា​-​​ភូមិ​ភាគ​​១ថៃ) ​​​នៅក្នុង​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​រួចមក​ គំរោង​ចុះ​​ពិនិត្យ​​បង្គោល​​ឡាក់​លេខ​៤៦ និង​៤៧​ នា​វេលា​រសៀល​ថ្ងៃទី​​៣១ ធ្នូ ២០១០ នៅ​ចំណុច​​ដែលទាហាន​​ការពារ​ព្រំដែន​​កម្ពុជា​​ចាប់​ពលរដ្ឋ​ថៃ​​៧​នាក់នោះ ត្រូវ​​បានផ្អាក​ទៅវិញ ​បន្សល់ទុក​​តែ​កំលាំងទ័ព​​ត្រៀម​ការពារ​ និងរៀបចំ​​​សណ្តាប់ធ្នាប់​​ច្រើន​​ស្អេកស្កេះ ជាមួយនឹង​គ្រឿង​​​សព្វា​វុធ​​ទំនើបៗ ​ជា​ពិសេស​នៅក្នុង​ខ្សែ​បន្ទាត់​​ភូមិ​​ណង​​ច័ន្ទ ​ឃុំគោក​​ធ្យូង ស្រុកគោក​ធ្យូង ប្រទេ​សថៃ គេ​ឃើញ​​មាន​ឧទ្ធម្ភាគ​ចក្រ​​៣គ្រឿង និង​រថ​ពាស​ដែក​ច្រើន​​គ្រឿង​​​ដាក់ពង្រាយ​ ។

តាមប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ព្រឹក​ថ្ងៃទី​៣១ ធ្នូ ២០១០ នេះ ក្រុម​​អ្នកគាំទ្រ​​អាវ​លឿង ​ប្រមាណ​​១០០​នាក់ ​ជិះឡាន​​ជាង​​២០គ្រឿង ​បាន​ធ្វើ​​ដំណើរ​​មក​កាន់​​ភូមិ​ណង​ច័ន្ទ ​ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្ត​ស្រះកែវ ដើម្បី​ត្រួតពិនិត្យ​​​មើល​បង្គោល​​ឡាក់​ព្រំដេន​​លេខ​៤៦ ប៉ុន្តែ​​ត្រូវ​បាន​អាជ្ញាធរ និង​ទាហានថៃ​​បណ្តេញ​​ឱ្យត្រឡប់​ទៅវិញ ព្រោះ​ពួក​​អាវ​លឿង​នេះ​មក​បង្ក​​ភាព​រញ៉េរ​ញ៉ៃ​...​ប៉ុន្តែ​​មុន​ពេល​ ត្រឡប់ទៅវិញ ​ពួក​អាវ​​លឿង​និយាយ​ថា ពួក​គេ​​​នឹង​ទៅ​ហៅ​មនុស្ស​​មក​កាន់ទីនេះ​ឱ្យ​បាន​​រាប់​ពាន់​នាក់ ។

មក​ដល់​រសៀល​ម៉ោង​​៣​ថ្ងៃ​ដដែល ​ក្រុម​មន្ត្រី​​យោធា​កម្ពុជា​-ថៃ (ភូមិ​ភាគ​៥​កម្ពុជា​-​​ភូមិ​ភាគ​​១​ថៃ) ដែល​ជួប​ប្រជុំ​គ្នា​​នៅក្នុង​​ខេត្តស្រះកែវនោះ នៅ​មិន​ទាន់​​​ត្រូវបាន​គេបង្ហើប​​ឱ្យដឹង​ពីលទ្ធ​ផល​​យ៉ា​ងណា​នោះទេ​...​ ប៉ុន្តែ​តាម​គំរោង​ថា ពេល​បញ្ចប់​​​កិច្ចប្រជុំ​​ពួកគេទាំង​ពីរ​ភាគី​នឹងនាំគ្នា​​មក​កាន់​ភូមិ​ ណងច័ន្ទ​​ (ថៃ) ទល់មុខ​ភូមិជោគជ័យ (កម្ពុជា) ដើម្បី​ពិនិត្យ​មើល​ខ្សែ​​បន្ទាត់ព្រំដែន​​ ជា​ពិសេស​​​បង្គោល​​ឡាក់លេខ​៤៦ និង​​៤៧ ​ត្រូវ​បាន​ផ្អាក​​ទៅវិញ ធ្វើ​ឱ្យ​​ក្រុម​អ្នកកាសែត​​ជាច្រើន​នាក់​រង់ចាំថត​រូប និង​​យកព័ត៌មាន​​ទទួលរង​​នូវការ​ខក​ចិត្ត​ ៕​

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes