លោក​ខេង ស៊ុម ​ស្នងការ​​ខេត្ត​​បន្ទាយ​​មានជ័យ​ថ្មី ​

លោក​ខេង ស៊ុម ​ស្នងការ​​ខេត្ត​​បន្ទាយ​​មានជ័យ​ថ្មី ​ប្តេជ្ញា​ថា ​នឹង​អនុវត្ត​​​​ការ​ងារម៉ឺង​ម៉ាត់​​ដែលថ្នាក់​​​លើ​ដាក់ជូន

ថ្ងៃ ច័ន្ទ ទី ១៧ ខែ មករា ឆ្នាំ ២០១១
ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ ពិធី​តែង​តាំង​​ស្នងការ​ថ្មីត្រូវបាន​​រៀបចំ​ឡើង លោក​ខេង ស៊ុម ជា​ស្នងការ​​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​​


ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ



រាជធានីភ្នំពេញ ៖ លោក​ខេង ស៊ុម ​​អតីត​​ស្នងការ​​រង​ខេត្ត​​សៀមរាប ត្រូវ​​​បាន​ចូលកាន់​តំណែង​​ជា​ស្នងការ​​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​​ ជំនួសលោក​ឧត្តមសេនីយ៍​​​​ត្រី​ហ៊ុន ហ៊ាន ​ដែល​កំពុង​​ជាប់​ឃុំ​​​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​​​ពាក់ព័ន្ធ​​នឹង​ បទល្មើស​​មួយចំនួន បន្ទាប់ពី​ពិធី​តែង​តាំង​​មួយត្រូវបាន​​រៀបចំ​ឡើងកាលពី​វេលាម៉ោង​​២​និង​​ ៣០នាទី​​​រសៀល​ថ្ងៃទី​​​១៧ មករា ២០១១ ​ក្រោមអធិបតីភាព​​​លោក​​នាយ​ឧត្តមសេនីយ៍​​នេត សាវឿន ​អគ្គស្នង​ការ​​​​នគរបាល​​ជាតិ ​លោកអ៊ុង អឿន ​អភិបាល​​ខេត្ត​បន្ទាយមានជ័យ​​​​ ប្រធាន​-​អនុប្រធាន​​មន្ទីរ​ ស្ថាប័ន​ពាក់ព័ន្ធ​​​ក្នុង​​ខេត្ត​ កង​កំលាំង​​​ប្រដាប់អាវុធ​​​ និង​មន្ត្រី​​រាជ​ការ​​យ៉ាង​ច្រើន​កុះករ ។

លោក​ឧត្តមសេនីយ៍​​ត្រីហ៊ាន ​សារឿន អនុ​ប្រធាន​​​នាយ​ក​ដ្ឋាន​​​បុគ្គលិក​​បានឡើង​អាន​សេច​ក្តី​​​ប្រកាស​របស់​​ ក្រសួង​​មហា​ផ្ទៃ​​​សំរេច​​តែង​តាំង​​​លោកខេង ​ស៊ុម ​អតីតស្នងការ​​រង​ខេត្តសៀមរាប ​ឡើងកាន់​តំណែង​​​ជា​ស្នងការ​​​នគរបាល​​​​ខេត្ត​បន្ទាយមានជ័យ ក្រោម​​បរិយាកាស​​រីករាយ​ និង​​​ស្នូរ​​ទាំង​ដៃ​​អបអរ​សាទរ​​​យ៉ាង​កង​រំពង ។ លោក​ខេង ស៊ុម ​ស្នងការ​​​នគរបាល​​ខេត្ត​បន្ទាយមាន​ជ័យ​​​​​ដែលទើបតែ​​តាំង​ថ្មី​​បានឡើង​​ ​ប្តេជ្ញា​ចិត្ត​ថា ​លោក​នឹង​​អនុវត្ត​ការងារ​​​ឱ្យម៉ឺង​ម៉ាត់​​ត្រឹមត្រូវ​​តាមការ​​ដាក់ចុះ​ របស់ថ្នាក់លើ​...​​លោក​មិន​ធ្វេស​​ប្រហែស​ទេ គឺ​ត្រូវ​រៀបចំសណ្តាប់​​ធ្នាប់​ សន្តិសុខ​​សង្គម សាធារណៈ​ជូនប្រជា​ពលរដ្ឋ​​ឱ្យ​បាន​ល្អ​ប្រសើរ ​ជាពិសេស​បង្ក្រាប​​​បទ​ល្មើស​​​ផ្សេងៗ ចោរ​​កម្ម ជួញដូរ​​ចែកចាយ​គ្រឿង​ ក្មេង​​ទំនើង​...​។

លោកនេត សាវឿន ​​អគ្គ​ស្នង​ការ​​នគរបាល​ជាតិ​​បានមានប្រសាសន៍​ថា ​ស្នងការ​ថ្មី​​ត្រូវតែ​អនុវត្ត​​ការ​ងារ​ឱ្យ​បានល្អ​ទាំង​ការ​ឯកភាព​ផ្ទៃ​ ក្នុង​​ស្មារតី បង្ក្រាប​​​បទល្មើស​​គ្រប់រូបភាព​...​កុំ​​យក​គំរូ​តាម​​ស្នងការ​​​-ស្នង​ ការ​​​រង​ចាស់ និង​​​ប្រធាន​ផ្នែក​​​ឱ្យសោះ ព្រោះនោះ​ជា​កំហុស​​ប្រវត្តិ​សាស្ត្រ​​​ហើយ​...​ពួកគេ​​មិន​គួរ​ណា​​ យកតួនាទី​​ អំណាច​​ទៅ​ឃុបឃិត​​ជាមួយឈ្មួញ​​ទុច្ចរិត​​ ឬ​អនុវត្ត​ផ្ទុយ​​ពីច្បាប់​នោះឡើយ ។


គួររំលឹក​​ថា លោកហ៊ុន​ ហ៊ាន ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បានដក​ហូត​​មុខ​តំណែងចំថ្ងៃ​​ប្រារព្ធ​ទិវា​ជ័យជំនះ​​៧ មករា ដែល​ថ្ងៃ​​ជោគជ័យ​នេះ​មន្ត្រី​ជា​ច្រើន​បាន​​​ជប់​លៀង​សប្បាយរីករាយ ប៉ុន្តែ​លោក​ហ៊ុន ហ៊ាន ​បែរ​ជា​ទទួល​​រង​នូវភាពក្រៀមក្រំ​​សោះ​កក្រោះ​​គួរ​ឱ្យ​សង្វែគ​​ទៅវិញ​​​ ...​អ្នកដែល​ឡើង​កាន់​តំណែង​ស្នង​ការ​ស្តីទី​គឺ​លោក​ចាន់ កុសល ​អតីត​ស្នង​ការ​​រង​នៃ​អង្គ​ភាព​នេះ ។​ ​

ពិធីផ្លាស់​ប្តូរមុខ​តំណែង​​បានប្រព្រឹត្ត​ទៅ​កាល​ពី​ ​រសៀលថ្ងៃទី​​៧ មករា ២០១១ នៅស្នង​ការ​​ដ្ឋាន​នគរបាល​​​ខេត្ត ​ដោយមាន​ការអញ្ជើញ​​ចូល​រួមពី​​លោកអភិបាល​​ខេត្ត​អ៊ុង​ អឿន ​អភិបាល​រង​​ខេត្ត ​លោកឧត្តម​​សេនីយ៍​​​ចាន់​ អ៊ាន ​អគ្គ​ស្នង​ការ​​​រង​នគរបាល​ជាតិ មន្ត្រី​ក្រសួងមហា​ផ្ទៃ កង​កំលាំង​​​ប្រដាប់អាវុធ ប្រធាន​​-អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត ។ ការ​ដក​​ហូតមុខ​តំណែង​​នេះ ត្រូវ​បាន​ប្រភព​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​​និយាយ​ថា ភាគ​​ច្រើន​​លោកហ៊ុន ហ៊ាន ​ខ្វះចន្លោះ​​ក្នុងកិច្ច​ការ​រដ្ឋ​​បាល​ដឹក​​នាំ និង​ចំណាត់​​ការ​ខ្សោយ​​ក្នុង​ការពារ​សន្តិសុខ​​​សង្គម ព្រមទាំង​​ពាក់ព័ន្ធ​​នឹង​អំពើ​​ពុក​រលួយ​ខ្លះ​ផង ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes