អ្នក​បើក​តាក់ស៊ី​ តវ៉ា​ប្រឆាំង​នឹង​សមាគម​ទេសចរណ៍ រឿង​ដឹក​ភ្ញៀវ​ទេសចរ

បន្ទាយ​មានជ័យៈ អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី​ផ្លូវ​ប៉ោយ ​ប៉ែត​-​សៀមរាប​ ប្រមាណ​មួយ​រយ​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ចំណត​រថយន្ត​ឈ្នួល​ក្រុង​ប៉ោយ​ ប៉ែត ខេត្ត​បន្ទាយ​មានជ័យ​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​ប្រឆាំង​នឹង​សមាគម​ទេសចរណ៍​ ដែល​មិន​ឲ្យ​ពួក​គេ​ដឹក​ភ្ញៀវ​ទៅ​កាន់​គោល​ដៅ​របស់​ពួក​គេ។

លោក សេង ពិសិដ្ឋ ប្រធាន​សមាគម​រថយន្ត​ឈ្នួល​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​បាន​ថ្លែង​នៅ​​ថ្ងៃនេះ​​ថា យើង​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​សមាគម​ទេសចរណ៍​ ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​ សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ដែល​ជា​កន្លែង​ភ្ញៀវ​ជួល​ឲ្យ​ពួក​គេ​ដឹក​ទៅ។

លោក​បាន​ថ្លែង​ថា៖ ​«អ្នក​បើក​តាក់ស៊ី​ធម្មតា​មាន​បញ្ហា​ជាមួយ​ភ្ញៀវ​របស់​ពួក​គេ​ស្ទើរ​រាល់​ ថ្ងៃ ព្រោះ​ភ្ញៀវ​បាន​ឲ្យ​ពួក​គេ​ដឹក​ទៅ​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់ តែ​សមាគម​ទេសចរណ៍​បាន​បញ្ជា​ឲ្យ​អ្នក​បើក​តាក់ស៊ី​ដាក់​ភ្ញៀវ​ចុះ​នៅ​ ការិយាល័យ​សមាគម​របស់​ពួក​គេ​ ដើម្បី​ឲ្យ​ភ្ញៀវ​ជិះ​តុកតុក​ទៅ​គោល​ដៅ​ដែល​ពួក​គេ​ចង់​ទៅ»។

លោក​បាន​បន្ត​ថា បុគ្គលិក​សមាគម​ទេសចរណ៍​បាន​ប្រាប់​ពួក​គេ​ថា បើ​យើង​មិន​ដឹក​ភ្ញៀវ​មក​ដាក់​នៅ​សមាគម​ទេសចរណ៍​ទេ ពួក​គេ​នឹង​មិន​ឲ្យ​យើង​ដឹក​ភ្ញៀវ​ត​ទៅ​ទៀត​ឡើយ។

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes