ជំនាន់​អតីត​ស្នងការដែលពុករលួយមិនបង្គ្រាប ខណៈនេះ​ប៉ូលីសដែលមានសិទ្ធ​បង្ក្រាបវិញ!

បន្ទាយមានជ័យ៖ បទល្មើសសេដ្ឋកិច្ចច្រើនសន្ធឹកដែលជំនាន់អតីតស្នងការហ៊ុន ហ៊ាន មានរឿង​ពុក​រលួយ​នឹង​អា​ស្រូវ​ រុំ​​កោះ​ ដាក់​​មនុស្ស​​ខ្លួន​​យក​​តែ​​លុយ​មិន​ប​ទប់​ស្កាត់​កន្លង​មក​ឥឡូវ​នេះ មេ​ មេ​រង​និង មន្រ្តី​​ប៉ូលីស ការិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ ទើប​មាន​សិទ្ធ​វិញ​បាន​ចេញ​​បង្គ្រាប។


ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបង្គ្រាបទំនិញខុសច្បាប់ និងខូចគុណភាព
លើកដំបូងកាលពីថ្ងៃទី ៩ មករា ២០១១ បន្ទាប់ពីអតីតស្នងការ
មិនឃើញឲ្យ​បង្គ្រាបសោះកន្លងមក ( រូបៈ ប.ជ័យ)
លោក ចាប សុផាឬទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​​ដឹង​ថាៈ នៅ​វេ​លា​ម៉ោង ៤ និង ៣២ នាទី ទាប​ភ្លឺ​ថ្ងៃ​ទី ០៩ ខែ​ មករា ឆ្នំា ២០១១ កម្លាំង បាន​ត្រួត​ពិនិត្យ​រថ​យន្ត​ម៉ាក​ហី​យាន់​​ដាយ ចំ​ណុះ​១​តោន មួយ​គ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក ប.ជ័យ ២A 3640 នៅ​ចំ​ណុច​ភូមិ/សង្កាត់ និមិត្ត ក្រុង​ប៉ោយ​ប៉ែត បើក​បរ​ដោយ​ឈ្មោះ អ៊ុន ស៊ាន​លី ភេទ​ប្រុស អាយុ ២៣​ឆ្នំា លំ​នៅ​ភូមិ​យាង​ថ្មី ឃុំ កូប ស្រុក អូរ​ជ្រៅ។ លើ​រថ​យន្ត​សង្ស័យ​ សមត្ថ​​កិច្ច​បាន​ចែក​ឆេរ​រក​ឃើញ ទំ​និញ​ល្មើស​មួយ ចំនួន ១.បន្លែ​ផ្លែ​ឈឺ ចំនួន ៥០​ថង់ ២​.​ស្ករ​ស ចំនួន ២០​ការ៉ុង ស្មើ​នឹង ១​តោន ២.ទឹក​អូ​ឆូត ចំនួន ០៥​កេស ៤.សា​រ៉ាយ DEEDO ចំនួន ១១​កេស ៥. ស្ករ ក្រប់ XO ចំនួន ១០​កេស ៦. ទឹក​ក្រូច​ដប​ធំ ១.៥០​លីត្រ ចំនួន ១០​កេស ៧.ទឹក​សឺរ៉ូ ចំនួន ០៣​កេស ៨.ទឹក​ត្រី ចំនួន ១០​កេស ៨.ទឹក​ដោះ​គោ​ក្រ​ហម ចំនួន ៣០​ប្រ​អប់ ១០.​​មី​យាំ​យាំ ចំនួន ១៥​កេស តូច ១១.នំ​ស្រួយ ចំនួន ០៣​កេស​ធំ ១២. សាច់​មាន់ ឆ្អឹង​មាន់​ខូច​គុណ​ភាព ចំនួន ០៩​កេស ស្មើ​នឹង ១៨០​គីឡូ​ក្រាម ១៣.កម្ទេច​មី ចំនួន ០៣​កា​រ៉ុង​ធំ ស្មើ​នឹង ១០៥ គីឡូក្រាម មាន​ម្ចាស់​ឈ្មោះ សុខ មន្ថា ភេទ ស្រី អាយុ ២៨​ឆ្នំា ប្តី​ឈ្មោះ ប៉ាក់ សារ៉ាត់ អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​យាង​ថ្មី ឃុំ កូប ស្រុក អូរ​ជ្រៅ ខេត្ត បន្ទាយ​មាន​ជ័យ រត់​គេច​ខ្លួន​បាត់។
លោកចាប សុផារឬទ្ធិ បានបន្តអោយដឹងថាៈ អ្នកបើកបររថយន្តបានបំភ្លឺ ថាៈ សាច់មាន់.​ភ្លៅ​មាន់ និង​កំ​ទេច​មី ​ព្រម​ទាំង​បន្លែ​ទាំង​នេះ​ គឺ​ដឹក​ចេញ​ពី​ចំ​ណុច​ច្រក​របៀង​ ដើម​ពុទ្រ្ទា​ខាង​ក្រោយ កា​ស៊ី​ណូ​ផ្កាយ៥ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​/​ក្រុង ប៉ោយប៉ែត។
លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបានឲ្យ​ដឹង​ថាៈ ការ​សហ​ការ​ជា​មួយ ប៉ូ​លីស ក្រោយ​ពី បង្គ្រាប​សាច់​មាន់​ទាំង​នោះ គឺ​ត្រូវ​យក​ទៅ​ដុត​កំ​ទេច​ចោល តាម​បច្ចេក​ទេស​បាញ់​ថ្នំា​សំ​លាប់​មេ​រោគ​ រួច​​ទើប​ដុត​ចោល​កប់​នៅ​ភូមិ​/​សង្កាត់ អូរ​អំ​បិល ក្រុង សិរី​សោភ័ណ កាល​ពី​ម៉ោង ២​កន្លះ​ថ្ងៃទី ៩ មករា ឆ្នំា ២០១១ ។
លោក ចាន់ កុសល ស្នងការស្តីទីនិយាយថាក្រោយពិការបង្គ្រាបបានលោកបានឲ្យ​កា​រិយា​ល័យ​ជំ​នាញ អនុ​វត្ត​តាម​និ​តិ​វិធី​បញ្ជូន​​ទៅ​តុ​លាការនូវសំនុំ​រឿង​នេះ។ រថ​យន្ត​រក្សា​ទុក​បណ្តោះ​អា​សន្ន​នៅ​ប៉ូ​លីស​ខេត្ត​ឯ​ទំ​និញ​កំ​ទេច​ចោល​ ហើយ ។
គួររំលឹកថាកាលពីលោកផ្កាយ១ ហ៊ុនហ៊ាន នៅជាស្នងការ គឺលោក​បាន​បញ្ឍរ​ជើង​មេ មេរង និង​មន្រ្តី ប៉ូ​លីស​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ដោយ​ជំ​នួស​មក​វិញ​នូវ​ក្រុម​ប៉ូ​លីស​ និង​ជន​ស៊ីវិល​១​ក្រុម ដឹក​នាំ​ដោយ លោក​ស័ក្តិ១ ម៉ៅ​(ប៊ុន សុវណ្ណី) ជា​អ្នក​បើក​ឡាន និង​ជា​ជំ​នួយ​ការ​ស្នង​ការ,លោក ស៊ុំ ផល្លី, លោក ឆៃ ច័ន្ទសុវណ្ណពិទូ (មន្រ្តី​ការិ​យា​ល័យ​ប៉ូ​លីស​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត) និង​លោក ង៉ាន់ ចិន្តា នា​យក​រង​ការិ​យា​ល័យ​ប៉ូ​លីស ការ​ពារ​ និង​អន្ត​រាគន៏​ខេត្ត។ គេ​ពុំ​មាន​ព័ត៌​មាន​ថា​ ក្រុម​នេះ​ទប់​ស្កាត់ បង្គ្រាប បទ​ល្មើស សេដ្ឋ​កិច្ច​ដែល​ជា​​អំ​ពើ​ខុស​ច្បាប់ និង​ប៉ះ​ពាល់​ដល់សុខ​ភាព សន្តិ​សុខ ប្រ​ជា​ជន​មហា​ជន​នោះ​ឡើយ។ រឿង​ទាំង​នោះ អាច​ដក​ពី​ជំ​នាន់​ស្នង​ការ​ ហ៊ុន ហ៊ាន​ ឲ្យ​ពួក​គេ​រក​តែ​លុយ​ចូល​ហោ​ប៉ៅ​គាត់​ ចៀស​ជាង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ភារកិច្ច៕ ស្ថាបនា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes