មួយ​ប៉ប្រិច​ភ្នែក​សោះ​ស្រូវ​ទុំ​ជាង​២០​ហិតា​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​គ្មាន​សល់​នៅ​ស្រុក​មង្គល​បូរី

ច័ន្ទ, 17 មករា 2011 16:13


បន្ទាយមានជ័យ ​៖ស្រូវ​ទុំ​លើ​ដី​ស្រែ​ចំនួន​ជាង​២០​ហិតា​ដែល​បម្រុង​និង​ច្រូត​កាត់​នៅ​ ពេល​ខាង​មុខ​នេះ​ត្រូវ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​ខណៈ​ពេល​ ស្រែ​ជិត​នោះ​មាន​ម៉ាស៊ីន​បោក​ស្រូវ​បាន​ទុក​ចំបើង​ពេញ​វាល​ស្រែ​ពេល​នោះ​ មាន​កម្មករ​បោក​ស្រូវ​​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​​បោះ​កន្ទុយ​បារី​ទៅ​លើ​ ពំនូក​ចំបើង​ពេល​ខ្យល់​បក់​មក​ល្ហៀក​ៗ​ធ្វើ​អោយ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​រាល​ អស់​ជាង​២០​ហិកតា​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១ ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១១​ស្ថិត​នៅ​ក្នុង​២ឃុំ​គឺ​ឃុំ​រហាត់​ទឹក​ និង​ឃុំ​បត់​ត្រង់​។បើ​តាម​សម្ដី​របស់​លោក​អ៊ី​ ឡុង​អភិបាល​ស្រុក​មង្គលបូរី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ថា​ ភ្លើង​ឆេះ​ស្រូវ​អស់​ចំនួន​ជាង​២០​ហិតា​នេះ​កើត​ឡើង​ដោយ​សារ​តែ​កម្មករ​​​ បោក​ស្រូវ​បោះ​​ពំនូក​ចំបើង​ពេញ​វាល​ហើយ​កម្មករ​ស៊ី​ឈ្នួល​បោក​ស្រូវ​អស់​ នោះ​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​ខ្លួន​ជក់​បារី​ហើយ​បោះ​កន្ទុយ​ បារី​ ចំ​ខែ​នេះ​ជា​រដូវ​រំ​ហើយ​ខ្យល់​បក់​ជា​ប្រចំា​ផង​បណ្ដាល​អោយ​ភ្លើង​ចំបើង​ ឆាប​ចេញ​ជា​អណ្ដាត​ភ្លើង​​តែ​ម្ដង​។

នៅ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​ កម្លាំង​ចំរុះ​ចេញ​មក​ជួយ​អន្តរាគមន៍​មាន​ដូច​ជា​លោក​អភិបាល​ស្រុក​មេ​ឃុំ​ កង​រាជ​អាវុធ​ហត្ថ​ព្រម​ទាំង​លោក​ប៉ូលិស​និង​ប្រជាជន​រាប់​រយ​នាក់​បាន​មក​ ជួយ​ធ្វើ​អន្តរាគមន៍​សំណាង​ល្អ​ដែរ​ពេល​នោះ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​២​ គ្រឿង​របស់​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មក​ដល់​ហើយ​ក៏​ពន្លត់​ភ្លើង​ នោះ​អស់​តែ​ម្ដង​៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes