អគ្គិភ័យ​ឆេះ​ទាំង​ព្រលប់​នៅ​ជិត​ចំណត​រថយន្ត​ធំ​ក្រុង​សិរីសោភ័ណ

ច័ន្ទ, 03 មករា 2011 19:09 កម្ពុជាថ្មី

បន្ទាយមានជ័យ ៖ អគ្គិភ័យ​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ បណ្ដាល​ឲ្យ​ផ្ទះ​២​ល្វែង​បាន​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ដោយសារ​ម្ចាស់​ផ្ទះ​មិន​នៅ​ចាក់​សោរ​ទ្វារ​ចោល។ សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ជា​ដើម​ ចម​នៃ​គ្រោះ​អគ្គិភ័យ​នេះ។ ហេតុ ការណ៍​បាន​កើត​ឡើង​នៅ​ខាង​ត្បូង​ចំណត​រថយន្ត​ធំ ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​ស្រីសោភ័ណ។

សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ​ពន្លត់​ ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​អស់​៣​រថយន្ត ទើប​អាច​គ្រប់ គ្រង​អគ្គិភ័យ​បាន។ អស់​រយៈ​ពេល​ជិត​មួយ​ម៉ោង គឺ​រហូត​មក​ដល់​ម៉ោង​៧​យប់ អគ្គិភ័យ​បាន​ពន្លត់​ជា​ស្ថាពរ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ឃើញ​ម្ចាស់​ផ្ទះ​មក​ដល់​នៅ​ឡើយ។



សាក្សី​នៅ​ជិត​នោះ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ ផ្ទះ​មាន​ឈ្មោះ​ឡាយ លក់​ដូរ​អីវ៉ាន់ បាន​បិទ​ទ្វារ​ផ្ទះ​ចោល​មិន​នៅ ទើប​រហូត​ដល់​ពេល​មាន​គ្រោះ​អគ្គិភ័យ​នោះ​កើត​ឡើង ពិបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​វាយ​ទម្លុះ​ជញ្ជាំង​សម្រាប់ ចូល​ពន្លត់​អគ្គិភ័យ។

កង​កម្លាំង​គ្រប់​លំដាប់​ថ្នាក់​មាន​មេ​ បញ្ជាការ​ប៉េអឹម ប៉ូលិស អាជ្ញាធរ​ដែន​ដី និង​កង​ពន្លត់​អគ្គិភ័យ​បាន ចេញ​ជួយ​ពន្លត់​និង​អន្តរាគមន៍ ហើយ​គេ​មិន​បាន​ដឹង​ពី​ចំនួន​នៃ​ការ​ខូច​ខាត​ជា​ជំហាន​ដំបូង​នេះ​នៅ​ឡើយ​ទេ៕

អ. ពៅ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes